បរទេស ៖ ក្រុមហ៊ុនផលិតនាវារបស់ប្រទេសចិន Guangzhou Shipyard International (GSI) ដែលជាបុត្រសម្ព័ន្ធរបស់សាជីវកម្មរដ្ឋចិនសម្រាប់សាងសង់នាវា China State Shipbuilding Corporation (CSSC) បានសម្រេចប្រគល់នាវាដឹកជញ្ជូនយានយន្តស៊េរីថ្មីមួយគ្រឿងទៀតជាផ្លូវការ ដើម្បីដាក់ឱ្យដំណើរការក្រោមការជួលដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis។ សមិទ្ធផលនាវាធន់ធំទី៣ មួយគ្រឿងនេះ ជាប្រភេទ Pure Car and Truck Carrier (PCTC) ស្ថិតនៅក្នុងស៊េរីនាវាខ្នាតយក្ស ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន GSI ។
នាវាដឹកជញ្ជូនយានយន្តជំនាន់ទី៣ នេះ មានប្រវែងបណ្តោយ ២៣០ ម៉ែត្រ ទទឹង ៤០ ម៉ែត្រ កម្ពស់ប្រហែល ៤៨ ម៉ែត្រ ជម្រៅទឹក ១០.៥ ម៉ែត្រ មានទម្ងន់ផ្ទុកសរុប ១០២៥៩០ តោន និងមានសមត្ថភាពផ្ទុករហូតដល់ ១០ ៨០០ គ្រឿង។ សម្រាប់ការងាររចនាប្លង់ និងទម្រង់នាវាស៊េរី PCTC ទាំងនេះ ត្រូវបានអនុវត្តដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍនាវាពាណិជ្ជកម្មស៊ាងហៃ ដែលជាបុត្រសម្ព័ន្ធមួយទៀតរបស់ China State Shipbuilding Corporation (CSSC) ។ ដោយឡែក យានយន្តដែលត្រូវដឹកជញ្ជូនទាំងអស់នឹងត្រូវផ្ទុកនៅទាំង ១៤ ជាន់ ដោយក្នុងនោះ មាន ៥ ជាន់អាចកែសម្រួលកម្ពស់ឡើងចុះបាន ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនយានយន្តខ្នាតធំៗផ្សេងទៀត ដូចជារថយន្តក្រុង រថយន្តសណ្តោង (Trailers) ក៏ដូចជាគ្រឿងចក្រសំណង់ធុនធ្ងន់ផងដែរ។
ជាងនេះទៅទៀត នាវា PCTC ជំនាន់ចុងក្រោយនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់លទ្ធភាពដឹកជញ្ជូនរថយន្តអគ្គិសនី (EVs) ព្រមទាំងយានយន្តដែលប្រើប្រាស់ប្រភពថាមពលជំនួសផ្សេងៗទៀត ដូចជា អ៊ីដ្រូសែន (Hydrogen), ឧស្ម័នធម្មជាតិរាវ (Compressed LNG), និងឧស្ម័ន LPG ជាដើម។
គួរឲ្យដឹងដែរថា នាវាខ្នាតយក្សទី៣មួយនេះដំណើរការដោយប្រព័ន្ធម៉ាស៊ីនជំរុញប្រើប្រាស់ឥន្ធនៈពីរប្រភេទ (Dual-fuel) ដែលអាចដំណើរការដោយឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងសាំងប្រភេទ conventional fuel និងអាចរត់ក្នុងល្បឿនលឿនបំផុតរហូតដល់ ១៩ ណុត ( knots) ដោយ ១ knot ស្មើនឹង ១,៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content