រាជធានីភ្នំពេញ ​បានបញ្ចប់​ជាផ្លូវការ​នូវ​ការ​ចុះ​បញ្ជីដីធ្លី​ និង​ប្រគល់​បណ្ណ​ជូន​ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ រាជធានីភ្នំពេញ បានប្រកាសបញ្ចប់​ការ​ចុះ​បញ្ជីដីធ្លី និង​ប្រគល់​បណ្ណ​ជូនប្រជាពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​ជាផ្លូវការ​ ដែលជា​មោទនភាពមួយសម្រាប់​វិស័យ​សុរិយោដីដែល​ស្រ​បតាមការ​ចង់បានរបស់រាជរដ្ឋាភិបាល​ អាណត្តិទី​៧​នៃរដ្ឋសភា ​។ នេះបើតាម លោក​ សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ។

លោក​ សារិន វណ្ណា បានមានប្រសាសន៍ថា ក្នុងចំណោម​ខណ្ឌទាំង​១៤ នៅទូទាំងរាជធានីភ្នំពេញ ខណ្ឌ៧មករា គឺជា​ខណ្ឌចុងក្រោយគេ​ដែលបានបញ្ចប់ការ​ចុះ​បញ្ជីដីធ្លី​ និង​ចេញបណ្ណ​ជូន​ប្រ​ជាពល​រដ្ឋ ក្នុង​នោះ មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និ​ងសុរិយោដី បាន​ចុះបញ្ជី និងចេញបណ្ណជូនពលរដ្ឋ​ ១៣ ខណ្ឌរួចមកហើយ ។

លោកបន្តថា ការ​ចុះបញ្ជី​ដីធ្លីបង្ហើយ គឺជាផ្នែក​មួយ​នៃទិសដៅ និង​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រ​ជា​ពលរដ្ឋ​ទទួលបានបណ្ណ​កម្មសិទ្ធិស្របច្បាប់ ជាពិសេស​ ​ការ​បញ្ចប់វិវាទ​នៅក្នុងសង្គម​ ព្រោះថា ពលរដ្ឋម្នាក់​ៗ​ចាប់ពីពេលនេះតទៅសុទ្ធតែមានប្លង់កម្មសិទ្ធិ​រៀង​ៗខ្លួន ​​មានព្រំដីត្រឹមត្រូវ​ លែង​មានភាពមិនច្បាស់លាស់ទៀតហើយ​។​

លោកបន្តទៀតថា ៖

«ក្រៅពីការ​បញ្ចប់​ការ​ចុះបញ្ជីដីធ្លីបង្ហើយ​នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ក្រសួង​រៀបចំដែនដី តាមរយៈមន្ទីរ​សុរិយោដីរាជធានីភ្នំពេញ ក៏បានដោះស្រាយបញ្ចប់វិវាទរវាងពលរដ្ឋ​ជាង​១ម៉ឺនគ្រួសារ​ដែលបានទិញផ្ទះ និងដីឡូត៍ផងដែរ»។​

បើតាម​លោកប្រធានមន្ទីររូបនេះបានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺន​គ្រួសារ ដែលបានទិញផ្ទះ និង ដីឡូត៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៣៧ គំរោង និងទំនាស់លើដីធ្លីចំនួន ៦៧៨ករណី បាន​ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ និងបានដោះស្រាយបញ្ចប់វិវាទ ឈរលើគោលនយោបាយ ឈ្នះ ឈ្នះ និងការយោគយល់គ្នា។

លោក​បាន​បញ្ជាក់ថា​ ការបញ្ចប់ការ​ចុះបញ្ជីដីធ្លី ការ​ចេញបណ្ណ​ និងការដោះស្រាយ​វិវាទរវាង​អ្នក​ទិញគម្រោងអចលនទ្រព្យ​នៅក្នុង​រាជធានីភ្នំពេញ គឺស្របតាមយុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល ក្នុងកា​រកសាងសង្គម​មួយ​ដែលមានភាពសុខុដុម​រមនា ​រស់នៅ​ដោយសុភមង្គលជាមួយគ្នា​ ។​

យោងតាមប្រសាសន៍ ឯកឧត្តម ​តឹករ៉េ សំរេច រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានលើកឡើងថា ក្រោយបញ្ចប់ការ​វាស់វែង​ដីធ្លីនៅទូទាំង​ប្រទេស​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បាន​បន្តចុះបញ្ជីដីធ្លី​បន្តទៀត ។ ការងារ​ចុះបញ្ជីដីធ្លី​នៅកម្ពុជា ក្រសួង​បានកំណត់​ផែនការ​ដោយត្រូវ​ធ្វើយ៉ាងណាឱ្យការ​ចុះបញ្ជីនេះ បានចប់សព្វគ្រប់​នៅឆ្នាំ២០២៧ ដូច្នេះ ចាប់ពីឆ្នាំ២០២៧​ តទៅ នៅក្នុង​សង្គម​កម្ពុជា​នឹងលែង​មាន​វិវាទដោយសារដីធ្លី ពលរដ្ឋ​រស់នៅជិត​គ្នា​នឹង​លែង​មានទំនាស់រឿងព្រំដី​ ហើយការទិញលក់​ដីធ្លី​ក៏លែង​មានករណីទិញដីអត់ប្លង់ទៀតដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពិភពលោក ដំឡើងឋានៈវៀតណាមទៅជា ‘ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់’

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារពិភពលោក (World Bank) សម្រេចដំឡើងឋានៈប្រទេសវៀតណាម ពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងការធ្វើចំណាត់ថ្នាក់កម្រិតចំណូលជាតិចុងក្រោយបង្អស់របស់ខ្លួនដែលបានប្រកាសកាលពីថ្ងៃទី១ ខែកក្កដា

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី ១ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី ១ ឆ្នាំ ២០២៦ មានភ្ញៀវទេសចរជាង ៣៨ ម៉ឺននាក់ បានទិញសំបុត្រចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤ លានដុល្លារ

កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

នៅទីបំផុត កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក

ផលនេសាទកម្ពុជា កើនឡើងដល់ជិត ១ លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មជលផលសរុបរបស់កម្ពុជាសម្រេចបានជិត ១ លានតោន  មានការកើនឡើង ៥,៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះជាកំហិត

កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

កូនខ្មែរកែច្នៃម្ហូបប្រពៃណីមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព រហូតទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីទីផ្សារក្នុងស្រុក រហូតនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិធំៗចំនួន ៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុបទៀតផង

Leave a Reply

Your email address will not be published.Required fields are marked *