បរទេស៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សារដ្ឋសហព័ន្ធនៃប្រទេសរុស្សី លោកស្រី Valentina Matviyenkoកាលពីថ្ងៃអង្គារម្សិលមិញនេះបាននិយាយថាប្រទេសរុស្សីមកទល់នឹងពេលនេះគឺកំពុងតែបានព្យាយាមក្នុងការធ្វើការងារដើម្បីអាចកាត់បន្ថយការពឹងផ្អែកទៅលើរូបិយបណ្ណរបស់អាមេរិកគឺដុល្លារ និងបង្កើនភាពរឹងម៉ាំរូបិយវត្ថុ
របស់ខ្លួនវិញគឺរូបល(ruble)។
លោកស្រី Matviyenko ដែលបានថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថាទាំងធនាគារកណ្តាលរបស់រុស្សី និងរដ្ឋាភិបាលផងដែរបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយស្តីអំពីការកាត់បន្ថយប្រាក់ដុល្លារទៅតាមសេចក្តីណែនាំរបស់លោកប្រធានាធិបតីដែលធ្លាប់បានធ្វើប៉ុន្មានឆ្នាំកន្លងមកនេះ។
ដោយប្រធានសភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីក៏បាននិយាយដែរថាចំណែកនៃប្រាក់ដុល្លារបម្រុងទុកនៅក្នុងរូបិយប័ណ្ណបម្រុងរបស់រុស្ស៊ីកំពុងធ្លាក់ចុះ ហើយការវិនិយោគរបស់ប្រទេសនៅក្នុងកាតព្វកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះដល់កម្រិត 1/30 នៃកម្រិតកាលពី 10 ឆ្នាំមុនមកម្ល៉េះ។
លោកស្រីបានគូសបញ្ជាក់ទៀតថាដំណើរការនេះកំពុងមានការរីកចម្រើនឥតឈប់ឈរ ហើយមិនត្រូវមានភាពប្រញាប់ប្រញាល់ពេកនោះទេ ពីព្រោះវាគឺជាគោលនយោបាយដែលគាំទ្រយ៉ាងខ្លាំងដោយសភារុស្ស៊ីនឹងការពង្រឹងអធិបតេយ្យភាពរបស់
ប្រទេស។
ថ្មីៗនេះយើងបានធ្វើអ្វីៗជាច្រើនដើម្បីពង្រឹងប្រាក់រូបល(ruble) និងបង្កើនភាពទាក់ទាញរបស់វាទាំងអាជីវកម្ម និងបុគ្គលដែលជាលទ្ធផលយើងទទួលបានប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រាក់រូបល(ruble)កាន់តែច្រើនឡើង ៗហើយសូម្បីតែពលរដ្ឋក៏ជឿជាក់លើក្រដាស់ប្រាក់ប្រចាំប្រទេសរបស់ខ្លួននេះដែរ។
នៅក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយនេះដើម្បីអាចឲ្យមានការធ្វើទៅបាននៃការវិនិយោគបែបចម្រុះ ក្រសួងហិរញ្ញវត្ថុនៃប្រទេសរុស្សីបានប្រកាសកាលពីសប្តាហ៍មុនថាលុយយ័នរបស់ចិន និងលុយយេនរបស់ជប៉ុនគឺត្រូវបានដាក់បញ្ចូលទៅក្នុងកំណែទំរង់រូបិយបណ្ណនៅក្នុងប្រទេសរុស្សុី និងមូលនិធិជាតិតែម្តង។
មកដល់ពេលនេះលុយយ័នរបស់ចិនស្ថិតនៅក្នុងកម្រិត 15 ភាគរយ ហើយលុយយេនរបស់ជប៉ុនក្នុងកម្រិត 5 ភាគរយនៃប្រាក់មូលនិធីសរុបរបស់រុស្សីខណៈដែលលុយដុល្លារ និងលុយអឺរ៉ូបានធ្លាក់មកត្រឹមកម្រិត 45 ភាគរយ និង 35 ភាគរយប៉ុណ្ណោះរៀងខ្លួន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content