ផ្សារនៅកណ្តាលរាជធានីភ្នំពេញចំនួន២ទីតាំងទៀតត្រូវបានអាជ្ញាធរសម្រេចបិទផ្អាកជាបណ្តោះអាសន្នក្នុងរយៈពេល១៤ថ្ងៃ ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-19ជាបន្តបន្ទាប់ ដែលភាគច្រើនគឺជាអាជីវករលក់ដូរក្នុងផ្សារ និងកម្លាំងសន្ដិសុខសណ្ដាប់ធ្នាប់ផ្សារ។
ផ្សារដែលត្រូវបានសម្រេចបិទទាំងយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ខាងលើនេះរួមមានផ្សារពោធិ៍ចិនតុង ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងផ្សារកណ្តាល ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយអនុវត្តរហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ នឹងជូនដំណឹងបន្ត។
ជាមួយនឹងការប្រកាសបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូល ផ្សារខាងលើនៅថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-19 ជាបន្ទាន់នៅវិទ្យាល័យបាក់ទូកនិងវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវបំផុត។
ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារកណ្តាល ដែលមានផ្ទុកមេរោគកូវីដ-19នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ-19 នោះចូលប្រកបអាជីវកម្មលក់ដូរឡើយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content