រដ្ឋបាលខេត្តបាត់ដំបងរំលឹកដល់ពលរដ្ឋម្ចាស់សំណង់ប៉ះពាល់គម្រោងកែលម្អផ្លូវជាតិលេខ5 ត្រូវរុះរើចេញ

រដ្ឋបាលសាលាខេត្តបាត់ដំបងបានជំរុញឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ប៉ះពាល់នឹងគម្រោងកែលម្អផ្លូវជាតិលេខ5ដែលទទួលបានសំណងសមរម្យរួចរាល់ហើយនោះ ត្រូវពន្លឿនការរុះរើសំណង់របស់ខ្លួនចេញបន្ទាន់ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​នៅក្នុងតំបន់ ស្រុក ខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរ និងងាយស្រួលក្នុងការចរាចរណ៍ប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានជំរុញអាជ្ញាធរស្រុកសង្កែជូនដំណឹងដល់ពលរដ្ឋរស់នៅជាប់ផ្លូវជាតិលេខ5 ស្ថិតក្នុងភូមិសាស្ត្ររបស់ខ្លួន​គ្រប់គ្រង ដែលទទួលបានសំណងពីការអភិវឌ្ឍរួចហើយ សូមរុះរើសំណង់ឲ្យបានឆាប់រហ័ស ដើម្បីឲ្យការអនុវត្តគម្រោងកែលម្អផ្លូវ អាចសម្រេចបានតាម​កាល​កំណត់ ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍បន្តថា៖

“អាជ្ញាធរស្រុកត្រូវណែនាំប្រជាពលរដ្ឋ ដែលទទួលបានសំណងសមរម្យហើយនោះ ត្រូវចូលរួមឲ្យបានគ្រប់គ្នា ពាក់ព័ន្ធការអភិវឌ្ឍគម្រោងជួសជុលកែលម្អផ្លូវល្បឿនលឿននេះ ដើម្បីកុំឲ្យមានការរាំងស្ទះ”

ដោយឡែក ចំពោះសាលានគរបាលជាតិភូមិភាគ5 ក៏ត្រូវពន្លឿនរៀបចំការរុះរើក្លោងទ្វារចាស់ រំកិលទៅទីតាំងថ្មី ចៀសវាងការយឺតយ៉ាវដល់ការអនុវត្តគម្រោង និងជាគំរូដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានចូលរួមជាមួយអាជ្ញាធរ និងក្រុមការងារជួសជុលផ្លូវ បានអនុវត្តតាមផែនការដែលបានគ្រោងទុក ។

អ្នកតំណាងក្រុមហ៊ុន និងជាអ្នកបច្ចេកទេសជួសជុលផ្លូវជាតិលេខ5នៅចំណុចខាងលើនេះបានឲ្យដឹងផងដែរថា ការសាងសង់នេះ រាល់ចំណុចផ្លូវឆ្លងកាត់​ទាំង​តូចទាំងធំទាំងអស់ត្រូវឆ្វៀលធ្វើផ្លូវឡាគួ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់ និងបត់បានត្រឹមត្រូវដោយសុវត្ថិភាព ទៅតាមទំហំផ្លូវ​ជាក់​ស្តែងទាំងអស់។ តំណាងដដែល បានបញ្ជាក់ថា ការងារដែលត្រូវធ្វើទីនោះ នឹងចាប់ផ្តើមអនុវត្តឆាប់ៗប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនពន្យាពេល​វេលាក្នុ​ង​ការ​អនុវត្តគម្រោងនោះទេ ព្រោះម្ចាស់គម្រោងបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋរួចរាល់ហើយ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់