ចេកអំបូងលឿងប្រមាណ 205,024 តោន ត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល5ខែដំបូង គិតចាប់ពីខែមករាដល់ខែឧសភាឆ្នាំ2021 កើនឡើងចំនួន 68.86ភាគរយ ដែលជាជាការបង្ហាញពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិកម្មកម្ពុជា។
តាមរយៈរបាយការណ៍ដែលបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារគោលដៅដ៏ធំបំផុតសម្រាប់ចេកអំបូងលឿងរបស់កម្ពុជា។ ជាក់ស្ដែងនៅក្នុងរយៈពេល5ខែកន្លងទៅនេះ ក្នុងចំណោមផ្លែចេកអំបូងលឿងស្រស់ដែលបាននាំចេញមានចំនួន 205,024.47តោន សម្រាប់តែប្រទេសចិនមានចំនួន 179,096.81តោន ខណៈដែលប្រទេសជប៉ុនមានចំនួន 333.84តោន ប្រទេសសិង្ហបុរីចំនួន 480.48តោន និងប្រទេសវៀតណាមមានចំនួន 25,113.34 តោន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា គិតត្រឹមឆ្នាំ2020 ដីដាំដុះដំណាំចេកអំបូងលឿងនៅកម្ពុជាមានចំនួន 15,945 ហិកតានិងផ្ទៃដីប្រមូលផលចំនួន 14,270 ហិកតាដោយអាចទទួលបានទិន្នផលជាមធ្យមចំនួន 33,521 តោនក្នុង1ហិកតា ដោយក្នុងនោះកម្ពុជាបានធ្វើការនាំចេញទៅទីផ្សារក្រៅប្រទេសសរុបបានប្រមាណ 333,143តោន មានតម្លៃប្រមាណ 434,353,663 ដុល្លារអាមេរិក។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗចំនួន9 ដែលមានកំពុងបណ្តាក់ទុនវិនិយោគលើការដាំដុះប្រភេទចេកអំបូងលឿងសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសដែលមានការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាលនៃប្រទេសទាំង2។
ជាមួយគ្នានេះ ជាការជួយសម្រួលដល់ការពង្រីកផលិតភាពលើការដាំដុះ និងបង្កើនការនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារគោលដៅនៃប្រទេសចិន ក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់ទាំង9 កំពុងរៀបចំកែលម្អរចនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនដាំបន្ថែម ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកជាដើម ដើម្បីធ្វើយ៉ាងណាអាចធានាដល់ការនាំចេញស្របតាមផែនការដែលបានគ្រោងទុក៕


ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content