បរទេស៖ នៅសប្តាហ៍នេះនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន The Bloomberg បានឲ្យដឹងថា លោកបានធ្វើការស្នើសុំទៅខាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីឲ្យជួយដោះស្រាយបញ្ហាជម្លោះតម្លៃស្រាក្រហមជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Morrison បានលើកឡើងថា ក្រុមអ្នកផលិតស្រាក្រហមភាគច្រើនគឺស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ហើយអ្នកបង្កបង្កើនផលទំពាំងបាយជូរសម្រាប់ផលិតស្រាក្រហមក៏នៅក្នុងប្រទេសអូស្ត្រាលីកំពុងទទួលរងនូវការខាតបង់។ លោកបានបញ្ជាក់ថា ទណ្ឌកម្មពាណិជ្ជកម្មដែលបានដាក់ដោយរដ្ឋាភិបាលនៃប្រទេសចិនគឺជារឿងដែលមិនបានធ្វើការពិចារណាឲ្យបានត្រឹមត្រូវទាល់តែសោះ។ ដូចនេះពួកយើងកំពុងស្វែងរកដំណោះស្រាយមួយពីសំណាក់អង្គការពាណិជ្ជកម្មពិភពលោក។

ថ្នាក់ដឹកនាំកំពូលរបស់អូស្ត្រាលីកន្លងមកធ្លាប់បាននិយាយហើយថា ខ្លួនកំពុងពិចារណាក្នុងការស្នើសុំឲ្យ WTO ជួយដោះស្រាយបញ្ហាជម្លោះស្រាក្រហមជាមួយនឹងចិន ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយមកកាន់រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីនៅឡើយទេ ខណៈដែលក្រសួងការបរទេសអូស្ត្រាលីកំពុងស្វែងរកព័ត៌មានលំអិតថា តើ WTO នឹងចាត់វិធានការយ៉ាងណាចំពោះបញ្ហានេះ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលនៃប្រទេសចិនបានចាប់ផ្តើមកើនឡើងសំពាធតាំងតែពីឆ្នាំ2018 ប៉ុន្តែវាចាប់ផ្តើមធ្ងន់ធ្ងរខ្លាំងកាលពីឆ្នាំ2020 កន្លងទៅនេះក្រោយពេលដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison បានធ្វើការអំពាវនាវឲ្យអន្តរជាតិបើកការស៊ើបអង្កេតទៅលើប្រភពដើមនៃវីរុសកូវីដ ហើយថែមទាំងបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរទៅលើបញ្ហានៃទីក្រុងហុងកុង និងតំបន់ស៊ីជាំង។
ក្រៅពីនោះលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលត្រូវចូលរួមកិច្ចប្រជុំ G7 នៅថ្ងៃ ទី11 ខែមិថុនា ឆ្នាំ2021នេះ នៅក្នុងប្រទេសអង់គ្លេស ក៏នឹងស្វែងរកការគាំទ្រពីសំណាក់មេដឹកនាំកំពូលៗក្នុងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសេដ្ឋកិច្ចដែលរងសម្ពាធពីសំណាក់រដ្ឋាភិបាលចិន ឬសេដ្ឋកិច្ចបែបការបង្ខិតបង្ខំ (Economic Coercion) របស់អូស្ត្រាលីនៅពេលនេះផងដែរ ។
គួរឲ្យដឹងដែរថា ប្រទេសចិនដែលធ្លាប់ជាអតិថិជនធំបំផុតរបស់ផលិតផលស្រាក្រហមអូស្ត្រាលី បានប្រកាសបង្កើនពន្ធទៅលើផលិតផលស្រាក្រហមរបស់អូស្ត្រាលីដល់ទៅ 200 ភាគរយក្នុងរយៈពេល 5 ឆ្នាំគិតចាប់តាំងតែពីខែមីនាមក ហើយក្រៅពីនោះជារូបភាពទណ្ឌកម្មសេដ្ឋកិច្ចទៅលើអូស្ត្រាលីផងដែរចិនក៏បានបង្កើនតម្លៃទៅលើផលិតផលផ្សេងទៀតផងដែរ ដូចជា ធ្យូងថ្ម សាច់គោ គ្រាប់ធញ្ញជាតិ និងបង្កងផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content