បរទេស៖ កាលពីដើមខែកន្លងមកនេះក្រុមហ៊ុនបច្ចេកវិទ្យានាំមុខរបស់ឥណ្ឌា Dunzo ដែលជាក្រុមហ៊ុនជំនាញខាងបម្រើសេវាកម្មដឹកជញ្ជូន និងលក់ទំនិញតាមអនឡាញនោះ បានទទួលការអនុញ្ញាតពីអជ្ញាធរក្នុងការដាក់ឲ្យដំណើរការសាកល្បងសេវាកម្មថ្មីរបស់ខ្លួនក្នុងការដឹកជញ្ជូនថ្នាំពេទ្យតាមរយៈឧបករណ៍ដ្រូន។
គម្រោងដែលទទួលបានការអនុញ្ញាតខាងលើនេះត្រូវបានគេដាក់ឈ្មោះថា Medicine from the Sky ឬថ្នាំពេទ្យធ្លាក់ពីលើមេឃ ដែលជាកម្មវិធីត្រូវបានអនុវត្តឲ្យដំណើរការសាកល្បងនៅក្នុងរដ្ឋ Telangana របស់ប្រទេសឥណ្ឌា និងស្ថិតនៅក្រោមការគ្រប់គ្រងឃ្លាំមើលពីសំណាក់រដ្ឋាភិបាលឥណ្ឌា និងវេទិកាសេដ្ឋកិច្ចពិភពលោក(World Economic Forum)ផងដែរ។

គោលបំណងធំនៃគម្រោង Medicine from the Sky នេះត្រូវបានគេអះអាងថាធ្វើឡើងដើម្បីបង្កើនសមត្ថភាព និងការជួយដោះស្រាយបញ្ហានៃការរាតត្បាតរបស់កូវីដនៅក្នុងរដ្ឋមួយនេះតាមរយៈការប្រើប្រាស់ប្រព័ន្ធបណ្តាញសម្រាប់ដឹកជញ្ជូនដែលរដ្ឋនេះមានស្រាប់ ពីព្រោះការដឹកជញ្ជូនតាមដ្រូននឹងត្រូវគោរពតាមគោលការណ៍ BVLOS (Below Visual Line of Sight) ជាពិសេសគឺកិច្ចការងារចែកចាយវ៉ាក់សាំងការពារកូវីដតែម្តង។
ចាប់តាំងតែពីខែមករាឆ្នាំ2021 ក្រុមហ៊ុន Dunzo ទទួលបានកំណើននៃការបញ្ជាទិញថ្នាំពេទ្យកើនឡើងរហូតទៅដល់ 350 ភាគរយ ហើយត្រឹមចន្លោះពីខែមីនាដល់ខែឧសភាកន្លងមកនេះ ក្រុមហ៊ុនបានជួយសម្រួលដល់កិច្ចការងារដឹកជញ្ជូនថ្នាំពេទ្យដល់ទៅជាង 20,000 ដងនៃការបញ្ជាទិញទៅកាន់មន្ទីរពេទ្យនានាជាច្រើនខណៈដែលការដឹកជញ្ជូនទំនិញចាំបាច់ផ្សេងទៀតដូចជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ក៏បានកើនឡើងដល់ទៅ 204 ភាគរយផងដែរ។
គួររំលឹកដែរថា កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google បានប្រកាសធ្វើការវិនិយោគប្រាក់ប្រមាណជា 40 លានដុល្លារទៅលើក្រុមហ៊ុន Dunzo ដែលទើបមានអាយុកាល 5ឆ្នាំមួយនេះជាផ្នែកមួយនៃការវិនិយោគរបស់ខ្លួនប្រមាណជា 10ពាន់លានដុល្លារទៅលើបច្ចេកវិទ្យាអាជីវកម្មកើតថ្មី(Start-up) នៅក្នុងប្រទេសមួយនេះ។
និយាយជារួម គិតរហូតមកដល់ពេលនេះ ទុនវិនិយោគសរុបរបស់ក្រុមហ៊ុន Dunzo ដែលបូកបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុន Google បានកើនឡើងរហូតដល់ប្រមាណ 121លានដុល្លារ ដោយមានក្រុមហ៊ុនដែលជាសហភាគហ៊ុនផ្សេងទៀតរួមមាន Lightbox, Evolvence, Hana Financial Investment, LGT Lightstone Aspada និង Alteria ។

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅ ក្រុងកំពង់ចាម នឹងផ្ដល់អត្រាចំណេញផ្នែកសេដ្ឋកិច្ចដល់កម្ពុជារហូតដល់ ១៥,២៧ ភាគរយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/07/2026
កំណាត់ផ្លូវជាតិលេខ៧ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលត្រូវបានសាងសង់ឡើងវិញពី ២គន្លង ទៅ ៤គន្លង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content