បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពល ជាសេនាធិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់កម្ពុជាដែលស្ថិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ជាមួយនឹងសមត្ថភាពផលិតមាសសុទ្ធបាន ៣តោនក្នុង១ឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។

ជាមួយនឹងកិច្ចដំណើរការនៃការចាប់ផ្តើមសកម្មភាពចម្រាញ់មាសលើកដំបូងនៅកម្ពុជានាត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហាញពីក្ដីសាទរចំពោះព្រឹត្តិការណ៍ថ្មីមួយទៀតរបស់កម្ពុជាបន្ទាប់ពីការទទួលបានតំណក់ប្រេងលើកដំបូងកាលពីពេលថ្មីៗនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈសំណេរនៅលើបណ្តាញទំនាក់ទំនងជាផ្លូវការថា ៖
«សូមអបអរសាទរដំណឹងល្អព្រឹកនេះ កម្ពុជានឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់រ៉ែមាស លើកដំបូង ដែលរៀបចំដោយ ក្រសួងរ៉ែ និងថាមពល។ រ៉ែមាស អាចផលិតមាសសុទ្ធ បានចំនួន ៣តោន ក្នុង១ឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង»

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងតាមរយៈសារលិខិត កាលពីពេលកន្លងទៅនេះថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌា ) លីមីតធីត Renaissance Minerals ( Cambodia ) Limites ជាក្រុមហ៊ុនអូស្ត្រាលីទីមួយដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្តាលសម្រេច ដែលមានអត្រាមាស ៩០ភាគរយ។ តាមរបាយការណ៍ ក្រុមហ៊ុនអាចផលិតមាសសុទ្ធ បានប្រមាណ ៣តោន ក្នុង១ឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយការបញ្ចប់សកម្មភាពក្នុងដំណាក់កាលដំបូងនេះ។

តាមរយៈឧស្សាហកម្មពីជម្រករ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ អាចនឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារក្នុង១ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុង១ឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឈ្វេងយល់ និងសិក្សាតួលេខខ្លះៗដែលហ្វីលីពីន និងវៀតណាមទើបទទួលបានចំណាត់ថ្នាក់ថ្មីជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/07/2026
ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content