បរទេស ៖ ពលរដ្ឋម៉ាឡេស៊ីកំពុងជួបប្រទះការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ហើយពួកគេក៏កំពុងតែដាក់ទង់ពណ៌សនៅខាងក្រៅផ្ទះរបស់ពួកគេដើម្បីជាការទទូចសុំជំនួយ។
រដ្ឋាភិបាលម៉ាឡេស៊ីបានបិទខ្ទប់ប្រទេសជាលើកទី២ កាលពីខែមុនដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ ហើយកម្មករដែលមានប្រាក់ចំណូលទាបបានបាត់បង់ការងាររបស់ពួកគេសាជាថ្មីម្តងទៀតបន្ទាប់ពីមានការផ្អាកអាជីវកម្មដែលមិនសូវចាំបាច់នានា។
ការបាត់បង់ការងារ និងប្រាក់ចំណូលបានបណ្តាលឲ្យមានកំណើននូវការធ្វើអត្តឃាត ហើយប៉ូលីសបានកត់ត្រាច្រើនជាង ៤៥០ នាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះបើប្រៀបធៀបនឹង ៦៣១ ករណីក្នុងឆ្នាំ ២០២០ ។
យោងតាមតួលេខបញ្ជាក់ពីមន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសម៉ាឡេស៊ី លោក Noor Hisham Abdullah បាននិយាយថា កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់ប្រជាជន ជាពិសេសអ្នកដែលមិនស្ថិតនៅក្នុងការទទួលបានប្រាក់ឧបត្ថម្ភគាំទ្រពីសង្គម៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ