អ្នកនាំពាក្យ ៖ ក្រុមហ៊ុនវិនិយោគសាងសង់ព្រលានយន្ដហោះមណ្ឌលគីរី បារម្ភខ្លាចខាតបង់ទុន

មណ្ឌលគីរី ៖ ទន្ទឹមនឹងការចូលមកយ៉ាងច្រើនកុះករនៃក្រុមហ៊ុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនតូចក្នុងក្រុមហ៊ុនទាំងអស់កំពុងតែជួបប្រទះនូវបញ្ហារាំងស្ទះដល់ដំណើរការសាងសង់របស់ខ្លួនដែលបណ្តាលមកពីបញ្ហាចម្បងនៃវិនត្តិជំងឺកូវីដ-១៩នៅមិនទាន់មានភាពស្រាកស្រាន្ត។

ដូចដែលយើងបានដឹងស្រាប់ថា កម្ពុជាសព្វថ្ងៃកំពុងជួបប្រទះនឹងវិបត្តិកូវីដ-១៩គួរឲ្យបារម្ភ ដោយចំនួនអ្នកឆ្លងមិនបានថមថយនោះឡើយ។ ដោយសារ​តែបញ្ហានេះ បានបណ្តាលឲ្យដំណើរការសាងសង់មួយចំនួនជួបភាពយឺតយ៉ាវ ហើយគម្រោងខ្លះទៀតនៅមិនទាន់បានចាប់ផ្តើមដំណើរនៅឡើយ ជាក់ស្ដែង​​ដូចជា​គម្រោងសាងសង់ព្រលានយន្ដហោះ ខេត្តមណ្ឌលគីរីជាដើម ខណៈដែលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ-សៀមរាបអង្គរ​កំពុង​បន្តក្នុង​ល្បឿន​យឺត។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​ និងជាអគ្គនាយករង​បច្ចេកទេស​នៃរដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិលកម្ពុជា បានបំភ្លឺនូវសេចក្ដីព្រួយរបស់​ក្រុមហ៊ុន​វិនិយោគថា ៖

«អ្នកវិនិយោគមានការបារម្ភថា បើសិនជាគាត់ជំរុញឲ្យមានការសាងសង់លឿននៅពេលហ្នឹងទៅ ការរបោះទុនក៏ច្រើន ហើយប្រាក់ចំណេញ​ដែលរំពឹងថានឹងបានត្រឡប់មកវិញក្នុងពេលខាងមុខនេះក៏មិនដឹងថាពេលណាដែរ»

លោក ស៊ិន ចាន់សិរីវុត្ថា បានសង្កត់ន័យថា អ្នកវិនិយោគអាចទម្លាក់ទុនឲ្យសាងសង់ពេលណាក៏បាន តែបញ្ហាគឺនៅត្រង់ថា បើការសាងសង់​រួចរាល់នៅ​ពេលនេះ តើពួកគេនឹងអាចទទួលបានប្រាក់ចំណេញមកពីការធ្វើដំណើររបស់អ្នកទេសចរដែរ ឬទេ?

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖

«ពួកគេ (ក្រុមហ៊ុនវិនិយោគ) បានសុំឲ្យខាងក្រសួង​ ក៏ដូចជាផ្នែកពាក់ព័ន្ធឲ្យជួយពិនិត្យមើលលទ្ធភាពឡើងវិញ ថាតើ​អាច​ធ្វើយ៉ាងម៉េចដើម្បីឲ្យគម្រោងរបស់ពួកគេនៅតែអាចបន្តទៅបានដោយគ្មានការខាតបង់ និយាយរួមគឺធ្វើយ៉ាងណាដើម្បីកុំឲ្យពួកគេទម្លាក់​ទុនចោល​ដោយគ្មាន​ចំណូលមកវិញ»

គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្ដហោះនៅកម្ពុជាសព្វថ្ងៃមានចំនួន៥ ដែលរួមមាន ព្រលានយន្ដហោះខ្នាតតំបន់នៅតារាសាគរ ខេត្តកោះកុង​ដែល​សម្រេចបានការសាងសង់ហើយ នៅឡើយតែដំណើរការរៀបចំបោសសម្អាត ព្រលានយន្ដហោះភ្នំពេញថ្មីដែលមានទីតាំងស្រុក កណ្ដាលស្ទឹង ខេត្ត​កណ្ដាលដែលមកទល់ពេលនេះបានសម្រេចការសាងសង់បានជិត ១៩ភាគរយ​ ហើយព្រលានយន្ដហោះអង្គរអន្តរជាតិនៅខេត្តសៀមរាប​ដែលសម្រេច​បាន​​ជាង ៤៣ភាគរយ គិតត្រឹមខែមិថុនាកន្លងទៅនេះ​ គម្រោងព្រលានយន្ដហោះខ្នាតតំបន់នៅមណ្ឌលគិរីដែលស្ថិតនៅក្នុងការដាក់វាយតម្លៃ ព្រមទាំង​គម្រោង​សាងសង់​​ព្រលាន​យន្ដហោះនៅខេត្តបាត់ដំបងដែលជាគម្រោងចាស់ និងកំពុង ស្ថិតក្នុងតំណាក់កាលសិក្សានៅឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក