ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានបង្ហាញពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមគ្រប់គ្រង ថែរក្សាបរិស្ថានតាមរយៈកម្មវិធីនានា រួមជាមួយនឹងកិច្ចអភិវឌ្ឍប្រទេសជាតិតាមរយៈការចាប់យកកាលានុវត្តភាព ដោយការវិនិយោគនៅក្នុងវិស័យសំខាន់ៗដើម្បីគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាគ្នាអំពីការផលិតអគ្គិសនីដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែននៅក្នុងសន្និបាតសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីជាជម្រើសមួយដ៏ប្រសើរសម្រាប់លើកកម្ពស់ផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក James Larsen អ្នកសម្របសម្រួលកិច្ចការ ប្រែប្រួលអាកាសធាតុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃដើមសប្ដាហ៍ដោយបានសម្តែងនូវស្វាគមន៍ចំពោះការលើកឡើងរបស់ភាគីអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាបរិស្ថានសកល។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
«បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននឹងកំពុងចាប់យកកាលានុវត្តភាព តាមរយៈការវិនិយោគចម្បងៗនៅក្នុងវិស័យមួយចំនួនដែលអាចជំរុញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចបានឆាប់រហ័ស ក្រោមសុខសន្តិភាពដែលជាកត្តាមិនអាចខ្វះបាន រួមជាមួយនឹងការគ្រប់គ្រងបរិស្ថាន ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ»
នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកនូវសំណើចំនួនពីរ រួមមាន៖ ទី១- បង្កើតមជ្ឈមណ្ឌលចែករំលែកព័ត៌មាន អំពីថាមពលឧស្ម័នអ៊ីដ្រូសែន ដោយមានការចូលរួមពីក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី និងទី២-បង្កើតឱ្យមានផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី។
លោក James Larsen អ្នកសម្របសម្រួលកិច្ចការប្រែប្រួលអាកាសធាតុបានលើកឡើងថា ប្រទេសអូស្ត្រាលីបានផ្តល់ការគាំទ្រជាច្រើនដល់បណ្តាប្រទេស តាមដងទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងធនធានទឹក និងការអប់រំបរិស្ថាន។ ប្រទេសអូស្ត្រាលីបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាគ្នាអំពីការផលិតអគ្គិសនី ដោយប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែននៅក្នុងសន្និបាតសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីជាជម្រើសមួយដ៏ប្រសើរសម្រាប់លើកកម្ពស់ផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០។
គួរបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំពិភាក្សាបានផ្តោតសំខាន់លើទស្សនៈវិស័យរបស់ប្រទេសអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សន្និបាតសហប្រជាជាតិលើកទី២៦ស្តីពីការប្រែប្រួលអាកាសធាតុ។ ចំពោះសន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុប្រទេសអូស្ត្រាលីគាំទ្រដល់ចក្រភពអង់គ្លេសក្នុងការរៀបចំកិច្ចប្រជុំទល់មុខគ្នា ដែលផ្តល់ឱកាសដល់គ្រប់រដ្ឋជាសមាជិកបានជជែកគ្នាដោយផ្ទាល់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content