ADB អនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្ដ

ភ្នំពេញ ៖ ប្រាក់កម្ចីចំនួន ៨២លានដុល្លារត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ​អនុម័ត ​ដើម្បីផ្តល់ដល់ប្រទេសកម្ពុជាកែលម្អ​ផ្លូវ​ជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រក្នុងខេត្តព្រៃវែង និងខេត្ដកណ្តាល​ដើម្បីជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់ ADB។

យោងតាមសេចក្តីប្រកាសរបស់ ADB ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២នៃគម្រោង​ នឹងធ្វើឱ្យប្រសើរឡើងនូវ​បណ្តាញផ្លូវថ្នល់ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជា​ជាមួយវៀតណាម​ និង​គាំទ្រ​​ការអភិវឌ្ឍគ្រឿងសម្របសម្រួល​ការ​ឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ថវិកានេះនឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ​ និងជួយឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរដោយកាត់បន្ថយការផ្ទុក លើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវ  និងនាំឱ្យមានការជួសជុលមុនពេលកំណត់។

លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ ADB បានថ្លែងថាគម្រោងនេះ ក៏មានគោលបំណង​ជួយ​ក្រសួងសាធារណការ និងដឹកជញ្ជូនកែលម្អ ការគ្រប់គ្រងផ្លូវថ្នល់និងអភិវឌ្ឍន៍របៀប​ថែទាំ​ផ្លូវប្រកបដោយនិរន្តរភាព​ ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ដែលមានប្រសិទ្ធភាព ហើយ​ក៏នឹងបង្កើនការយល់ដឹង​អំពីសុវត្ថិភាព និងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ដែលមាន​ការ​អនុវត្តគម្រោងនេះ។

លោក Mohammad Nazrul Islam ​មាន​ប្រសាសន៍ថា​ ៖

«ការដឹកជញ្ជូនតាមផ្លូវគោក​ គឺជាមធ្យោបាយចម្បងនៃចរាចរណ៍​ទំនិញនិងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំសេវាសុខភាពក៏ដូចជា​សេវា​កម្មសាធារណៈដទៃទៀតក្នុងចំណោមសហគមន៍មូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ»។

លោកបានបញ្ជាក់ដែរថា វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ ​និងឱកាស​សេដ្ឋកិច្ចតាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាពសុវត្ថិភាព និងភាពធន់នឹងអាកាសធាតុដែលតភ្ជាប់កម្ពុជាជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ។

សូមជម្រាបថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧,៨ភាគរយ ក្នុងមួយឆ្នាំជាមធ្យម​ចាប់​ពី​ឆ្នាំ១៩៩៨ ដល់​ឆ្នាំ២០១៩ ប៉ុន្តែបានធ្លាក់ចុះ ៣,១ភាគរយនៅឆ្នាំ២០២០​ដោយសារ​ជំងឺរាតត្បាតកូវីដ១៩។ វិស័យដឹកជញ្ជូនរបស់ប្រទេសប្រឈម​នឹងបញ្ហាដូច​ជា​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់​ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវខេត្តភាគច្រើនរបស់កម្ពុជាមិនទាន់ឈួសឆាយ​ ហើយសមត្ថភាពផ្លូវជាតិមានកំណត់។

លោក Mohammad Nazrul Islam បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហា​ប្រឈម​ទាំងនេះ​ រាជរដ្ឋាភិបាលបានបង្កើតផែនការជាតិមួយដើម្បីកសាងហេដ្ឋារចនា​សម្ព័ន្ធដែល​មាន​គុណភាពខ្ពស់​ និរន្តរភាព និងភាពធន់នឹងអាកាសធាតុដែលអាចបំពេញតម្រូវការ​ប្រជាពលរដ្ឋ និងកំណើនការងារអំឡុងឆ្នាំ២០៣០។

លោកបានមានប្រសាសន៍ថា ៖

«ផ្លូវកសាងក្នុងគម្រោងថ្មីនេះ​ ត្រូវបាន​បញ្ចូលក្នុងបញ្ជីគម្រោងផែន​ការ​ជាតិ។ គម្រោងផ្លូវនេះអនុវត្តន៍តាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំ​ប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជាដែលមានគោលបំណងជួយប្រទេសក្នុងការកែ​លម្អការប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោងនេះក៏ជាការអនុវត្ត​បន្តនៃកម្ម​វិធីផ្លូវ និងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជាផងដែរ»។

ជាមួយគ្នានេះដែរ ក្នុងដំណាក់កាលទី១នៃគម្រោង​ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើផ្លូវជាតិចំនួន ១៤៧គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និងខេត្ដស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៃមហាអនុតំបន់មេគង្គ។ ក្នុង​ដំណាក់​កាលទី២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព​ និរន្តរភាព និងបច្ចេកទេសជីវសាស្រ្តដែលមិនប៉ះពាល់ដល់បរិស្ថានរួមទាំងការការពារទំនប់ និងជម្រាល។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវខេត្តនឹងប្រើអង្គធាតុដីរាវដែលមិនប៉ះពាល់ដល់បរិស្ថានដើម្បីជួយពង្រីកការប្រើប្រាស់​វត្ថុធាតុដើមដែលមាននៅក្នុងស្រុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦