កម្ពុជាមានគោលដៅទាក់ទាញទេសចរឲ្យបានប្រមាណ ១៥-២០លាននាក់

ភ្នំពេញ ៖ ជាមួយនឹងការបើកចំហរទទួលទេសចរអន្តរជាតិវ៉ាក់សាំងមកកាន់កម្ពុជានៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងការទាក់ទាញទេសចរចម្រុះជាតិសាសន៍ឲ្យបានប្រមាណ១៥-២០លាននាក់ ខណៈដែលកម្ពុជាបានកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើននៅទូទាំងប្រទេស ជាពិសេសគោលដៅទេសចរណ៍សំខាន់ៗ និងកំពុងការសាងសង់ព្រលានយន្តអន្តរជាតិដែលអាចទទួលបានយន្តហោះខ្នាតធំចុះចតបាន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរ ៦លាន ៦សែននាក់ ហើយកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់គោលដៅទេសចរណ៍ចម្បងរបស់រាជរដ្ឋាភិបាល គឺត្រូវការ ១៥លាននាក់ ឬ២០លាននាក់ឯណោះនៅពេលឆាប់ៗខាងមុខនេះ។

មានប្រសាសន៍នៅក្នុងពិធីចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការព្រលានយន្តហោះថ្មីថ្មីបន្ថែមទៀត។

សម្ដេចបានថ្លែងថា ៖

«ថ្ងៃនេះយើងឃើញថា យើងកំពុងសាងសង់។ បើយើងមើលស្តង់ដារនេះ វាមិនអន់ជាងអាកាសយានដ្ឋានអន្តរជាតិដទៃទៀតដែលមានវឌ្ឍនភាពជឿនលឿននោះទេ។ នេះគឺជាសេចក្តីត្រូវការនៃការពង្រីកសមត្ថភាពក្នុងការទទួលជើងហោះហើរ ទាំងក្រៅប្រទេស និងក្នុងប្រទេស។ ព្រលានយន្តហោះដែលមានបច្ចុប្បន្ន មិនអាចទាញយកផលប្រយោជន៍ពីការបើកចំហជើងមេឃសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលនឹងកើនឡើងកាន់តែច្រើនបាននោះទេ»

សម្តេចតេជោហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា សមត្ថភាពរបស់អាកាសយានដ្ឋានបច្ចុប្បន្ន ក្នុងមួយពេលអាចទទួលបានត្រឹមតែយន្តហោះប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់នៅខេត្តសៀមរាបអាចចុះចតបានត្រឹមតែធុនតូចៗប៉ុណ្ណោះ ហើយនៅភ្នំពេញ អាចចុះចតយន្តហោះធុនធំៗបាន ប៉ុន្តែពាក់ព័ន្ធទៅនឹងចំណត ដែលនៅភ្នំពេញ មានក្បាលប្រមោយតែមួយប៉ុណ្ណោះ ដូច្នេះបើមានយន្តហោះចុះចតច្រើន មិនមានអាចមានក្បាលប្រមោយនេះគ្រប់គ្រាន់នោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ដោយសម្តេច បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
ពាក្យថា «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើង មិនមែនជារឿងលេងសើចនោះទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសាងសង់ឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយអាកាសយានដ្ឋានអន្តរជាតិមួយនេះ ព្យាករណ៍ថា អាច​នឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣ ខណៈដែល​ឆ្នាំ២០៣០ នឹងទទួលបាន៣០លាននាក់ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០។

ដោយឡែកកអាកាសយានដ្ឋានអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុ ក៏កំពុងត្រូវបានពង្រីកបន្ថែមផងដែរ ។ អាកាសយានដ្ឋានអន្តរជាតិនេះកំពុងត្រូវបានសាងសង់រួចបន្ថែមដោយក្រុមហ៊ុនសម្បទានអា កាសយាន្តដ្ឋាន SCA ដោយគ្រោងពង្រីក អាចឱ្យយន្តហោះចុះចតបានច្រើនជាង 13 គ្រឿងនឹងអាចស្វាគមន៍វត្តមានប្រភេទយន្តហោះធុនធំៗបាន។

អាកាសយានដ្ឋានអន្តរជាតិនេះនឹងបញ្ចប់ការសាងសង់ពង្រីកបន្ថែមនៅឆ្នាំ ២០២២ ។ តាមគម្រោងអាកាសយានដ្ឋានខេត្តព្រះសីហនុ អាចទទួលបានអ្នកដំណើរបាន ៣,៦ លាននាក់ក្នុងចន្លោះឆ្នាំ ២០​២០ដល់ឆ្នាំ ២០៣០ នឹងពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៥០ អាចផ្ទុកអ្នកដំណើរបានប្រាំនាក់ ៥លាននាក់។

សម្រាប់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបវិញ អ្នកជំនាញបញ្ជាក់ថាសម្រាប់ឆ្នាំ២០២១ នេះការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងយើងសម្រេចបាន ៧៨% គ្រោងនឹងសម្រេចឱ្យបាន ៤៥ភាគរយ នៃតំបន់ហោះហើរ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋានសៀម​រាបអន្តរជាតិ និងសម្រេចបាន ៥០ភាគរយ។ ព្រលានយន្តហោះនេះមាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧ លាននាក់។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគ្រោងបញ្ចប់នៅខែមីនាឆ្នាំ២០២៣៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)