គម្រោងប្លាស្ទិកដូរអង្ករបានកាត់បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិកប្រមាណ១០០តោនក្នុង១ឆ្នាំ

សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា គម្រោងប្លាស្ទិកដូរយកអង្ករ ដែលអនុវត្តដោយមូលនិធិទំពាំងស្នងឫស្សី គាំទ្រដោយក្រសួងបរិស្ថាន បានចូលរួមកាត់បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិក ព្រមទាំងបានការពារបរិស្ថាន ការពារជីវៈចម្រុះនៅបឹងទន្លេ​សាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យ «គម្រោងប្លាស្ទិកដូរយកអង្ករ» អនុវត្តដោយមូលនិធិទំពាំងស្នងឫស្សី គាំទ្រដោយក្រសួងបរិស្ថាន ក្នុងក្របខ័ណ្ឌនៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលបច្ចុប្បន្ននេះ គម្រោងបាននឹងកំពុងពង្រីកការសម្អាតសំណល់ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹកឡើង។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

“គម្រោងប្លាស្ទិកដូរយកអង្ករដែលបានអនុវត្តតាំងពីឆ្នាំ២០១៨ ក្នុងមួយឆ្នាំៗគម្រោងនេះបានកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោន ទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប”

ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងទៀតថា គម្រោងនេះ នៅតាមសហគមន៍នីមួយៗមានបង្កើតជង្រុកប្លាស្ទិក ដើម្បីផ្ទុកប្លាស្ទិកដែលប្រមូលបានពីតំបន់នានាក្នុងសហគមន៍ ជាសំណល់ប្លាស្ទិកដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។ ដោយឡែក ទាក់ទិននឹងគម្រោងនេះដែរ ក៏មានគោលបំណងសំខាន់ក្នុងការបង្កើតជង្រុកបា្លស្ទិកក៏ដូចជាការអនុវត្តនូវគម្រោងអង្ករដូរប្លាស្ទិកនេះក្នុងទិសដៅមួយគឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈចម្រុះក្នុងបឹងទន្លេសាជាពិសេស មច្ឆជាតិ និងជីវចម្រុះផ្សេងៗទៀត។

ពាក់ព័ន្ធទៅនឹងគម្រោងប្លាស្ទិកដូរអង្ករនេះគឺពលរដ្ឋដែលបានចូលរួមទុកដាក់ និងញែកសំរាមសំណល់ប្លាស្ទិកទាំងនៅផ្ទះដែលជាសំណល់ប្រើប្រាស់ក្នុងផ្ទះ និងចូលរួមក្នុងការសម្អាតប្លាស្ទិកក្នុងបរិស្ថាន ដោយត្រូវផ្តល់រង្វាន់ជាអង្ករ ១០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនផង។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានអំពាវនាវដល់ពលរដ្ឋកុំឱ្យដុតសំណល់ប្លាស្ទិកដោយគ្មានបច្ចេកទេសត្រឹមត្រូវ ព្រោះការដុតសំណល់ប្លាស្ទិកវានឹងនាំឱ្យបំពុលបរិយាកាស ហើយប្រសិនបើបោះចូលក្នុងទឹកនឹងបំពុលទឹក និងធ្វើឱ្យប៉ះពាល់សោភ័ណភាពរបស់បឹងទន្លេសាបដែលជាផ្នែកមួយនៃគោលដៅទេសចរណ៍ ស្របពេលដែលកម្ពុជាបានប្រកាសពីការបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរវ៉ាក់សាំង។ គួរបញ្ជាក់ថា ក្នុងគោលបំណងនៃកម្មវិធីគឺដើម្បីឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែកបែងចែកទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបញ្ឈប់ការបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។ ក្រោមគម្រោងប្លាស្ទិកដូរយកអង្ករនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេ​សាបដូចជាសហគមន៍កំពង់ឃ្លាំង សហគមន៍មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោមជាដើម។ យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំ  រដូវទឹកដំឡើង និងទឹកសម្រក គិតរហូតមកដល់ពេលនេះ គម្រោងយកប្លាស្ទិកដូរយកអង្ករនិងគ្រឿងឧបភោគ បរិភោគផ្សេងទៀតរបស់ពលរដ្ឋរស់នៅសហគមន៍តំបន់បឹងទន្លេសាបបានកើនឡើងដល់ ៦១០ គ្រួសារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់