ប៉េកាំង ៖ នៅក្នុងរបាយការណ៍ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ (White Paper) និងធ្វើឡើងដោយរដ្ឋាភិបាលចិនកាលពីពេលថ្មីៗនេះបានបង្ហាញអំពីទិន្នន័យដ៏ធំសម្បើមមួយដោយបញ្ជាក់ថា បច្ចេកវិទ្យាឆ្លាតវ៉ៃ ឬហៅថា AI នឹងក្លាយទៅជាកត្តាលីករយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការបំពុលបរិយាកាសដោយសារជាតិបំពុលកាបូនដល់ទៅ៣៥ពាន់លានតោននៅត្រឹមឆ្នាំ២០៦០ខាងមុខនេះ។

ការព្យាករណ៍នេះត្រូវបានគេមើលឃើញផងដែរថា អាចធ្វើឡើងស្របទៅនឹងផែនការដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីលុបបំបាត់សារជាតិកាបូនឲ្យបានកម្រិតអប្បបរិមា ហើយក្នុងនោះ ទំហំកាបូនដែលអាចលុបបំបាត់យ៉ាងហោចណាស់ប្រមាណ៧០ភាគរយ ដែលមានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងឆ្នាំកំណត់ខាងលើនេះ។
នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរនូវការចូលរួមសហការគ្នាដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ IDC (International Data Corporation) ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu ផងដែរ។

កិច្ចការងារកាត់បន្ថយកាបូនរបស់ប្រទេសចិនគឺត្រូវទាមទារយ៉ាងខ្លាំងក្លាបំផុតពីសំណាក់អ្នកដែលពាក់ព័ន្ធកម្រិតខ្ពស់ដោយបច្ចេកវិទ្យាហើយហេដ្ឋារចនាសម្ព័ន្ធនៃការទំនាក់ទំនងដ៏ទូលាយនឹងអាចជួយឲ្យការប្រើប្រាស់បច្ចេកវិទ្យា AI ជ្រៀតចូលទៅក្នុងវិស័យជាច្រើនទៀត។ ជាក់ស្តែង កាលពីឆ្នាំ២០២០កន្លងទៅនេះ ការបញ្ចេញជាតិកាបូននៅក្នុងឧស្សាហកម្មដឹកជញ្ជូនរបស់ប្រទេសចិន មានទំហំប្រហែលជា១,០៤ពាន់លានតោន ឬត្រូវជា៩ភាគរយនៃការបំពុលសរុបក្នុងប្រទេស ប៉ុន្តែបច្ចេកវិទ្យា AI ដែលអាចគ្រប់គ្រងទៅលើទិន្នន័យចរាចរណ៍នៅក្នុងទីក្រុងដែលមានចំនួនពលរដ្ឋច្រើនជាង១០លាននាក់នឹងអាចជួយកាត់បន្ថយការបំពុលដោយកាបូនរហូតទៅដល់ ៤១ ៦០០តោនឬមានទំហំស្មើទៅនឹង១៤ ០០០រថយន្តក្នុងមួយឆ្នាំ។ នៅក្នុងរបាយការណ៍ស ឬរបាយការណ៍ផ្សព្វផ្សាយជាសាធារណៈនេះក៏បានអះអាងដែរថា បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យ និង AI បានជួយដល់ការកាត់បន្ថយលើការបំពុលបរិយាកាសដោយកាបូនក្នុងទំហំដ៏ធំធេង និងជាប្រយោជន៍របស់ពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content