ការអភិវឌ្ឍហ្គ្រីនហៅស៍ កសិ-បច្ចេកវិទ្យា ៤.០ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ និងជំរុញការនាំចេញ

ភ្នំពេញ ៖ គម្រោងការអភិវឌ្ឍ​ហ្គ្រី​ន​ហៅ​ស៍ ក​សិ-​បច្ចេកវិទ្យា ៤.០ បានបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការចូលរួមពីសំណាក់វិស័យឯកជន ដែលមានក្រុមហ៊ុនធំៗចំនួន៣សហការយ៉ាងជិតស្និទ្ធ និងឈានដល់ការចុះអនុស្សរណៈរួមគ្នា។

​​អនុស្សរណ​:​នៃ​ការយោគយល់​គ្នាស្តីពីការអភិវឌ្ឍ​ហ្គ្រី​ន​ហៅ​ស៍ក​សិ-​បច្ចេកវិទ្យា ៤.០ ខាងលើនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុនចំនួន៣ ដែល​រួមមាន Agri-Sambath​khmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និង​ក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd ​កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ។          

​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​ស្តីពី​ការ អភិវឌ្ឍ​ហ្គ្រី​ន​ហៅ​ស៍​បច្ចេកវិទ្យា ៤.០ នឹង​អាចឱ្យ​ភាគី​ទាំងអស់​ធ្វើ​កិច្ច​សហប្រតិបត្តិការរួមគ្នា សំដៅ​សម្រេច​ឱ្យបាន​តាម​គោលដៅ​សាងសង់​ហ្គ្រី​ន ហៅ​ស៍ក​សិ​បច្ចេកវិទ្យា ៤.០ ឱ្យ​បាន​ចំនួន ១០ ០០០ ខ្នង​ក្នុង​រយៈពេល​១០​ឆ្នាំ បន្ទាប់​ទៀត​នោះ​គឺ​ដើម្បី​ផលិត​បន្ថែម​ជា​អប្បបរមា​ចំនួន ៤០០ តោន​ក្នុង​មួយឆ្នាំ ដែលមិន​ត្រឹមតែ​ផ្តល់​ការផ្គត់ផ្គង់​ដែលមាន​សុវត្ថិភាព និង​មាន​និរន្តរភាព​ដល់ទី​ផ្សារក្នុង​មូលដ្ឋានប៉ុណ្ណោះទេ ​ថែមទាំង​ផ្តល់នូវ​ការចុះកិច្ចសន្យា​ផលិតកម្ម​ជាមួយ​សហគមន៍ និង​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ បានលើកឡើង​ថា ការបង្កើត​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន គឺ​ពិតជា​ឆ្លើយតបតាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ក្នុង​គោលបំណងដើម្បី​ជំរុញ និង​លើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃ​បន្លែ​តាម​ស្តង់ដារ​ការអនុវត្ត​កសិកម្មល្អ​កម្ពុជា (Cam-GAP) ធានាបាន​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព រួមចំណែក​បង្កើន​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​។

​ឯកឧត្តម វេ​ង សាខុន បានមានប្រសាសន៍ថា ៖

“វា​ពិតជា​នឹងចូលរួម​ចំណែក​អនុវត្ត​ផែនការ យុទ្ធសាស្ត្រ​របស់​ក្រសួង​ក្នុង​ការជំរុញ​ផលិតភាព​និង​ពិពិធ​កម្ម​ដំណាំ​បន្លែ​សុវត្ថិភាពឱ្យ​កាន់តែ​ល្អប្រសើរ ចូលរួម​លើកកម្ពស់​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ ការកែច្នៃ តម្លៃបន្ថែម និង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស បង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ ចំណូល​”

​ឯកឧត្តម រដ្ឋមន្ត្រី​បានបន្ថែមថា នេះ​ក៏​ជា​យន្តការ​មួយ​ក្នុងការ​ចូលរួម​ដោះស្រាយ​នូវ បញ្ហា​ប្រឈម​ដែល​កសិករ​កំពុង​ជួបប្រទះ និង​កែលម្អ​ដើម្បី​លើកកម្ពស់​សមត្ថភាព ផលិត​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ប្រែក្លាយ​កសិករ​ទៅជា​ក​សិ​-​សហគ្រិន ឆ្លើយតប​ទៅនឹង​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព សម្រាប់​ឆ្នាំ២០៣០ និង​គោលនយោបាយ​​​ទំនើបកម្ម​វី​ស័​យ​កសិកម្មឆ្នាំ ២០២១-២០៣០​។ ​

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​មួយចំនួន ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​យកទៅអនុវត្ត ធ្វើយ៉ាងណា​ឲ្យ​ខ្លឹមសារ​នៃអនុស្សរណ​:​នៃ​ការយោគយល់​គ្នា​នេះ​លេចចេញ ឬ​កើតចេញ​ជា​ប្រយោជន៍សម្រាប់​វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​នាពេល​អនាគត​។​

​ទី​១- ត្រូវ​​ពង្រឹងសមត្ថភាព​ប​ច្ចក​ទេស​ដល់​កសិករ​សហគម​ន៍​​ឱ្យ​ទទួលបាន​នូវ​បច្ចេកទេស​ទំនើប​ពី​ក្រុមហ៊ុន ផលិត​នូវ​ផលិតផល​ដែលមាន​គុណភាព ​សុវត្ថិភាព ព្រមទាំង​​ភ្ជាប់​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ​ក្នុង​ការប្រមូលទិញ​ផលិតផល​ពី​កសិករ។

​ទី​២- ក្រុមហ៊ុន និង​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​សហការគ្នា​ក្នុងការ​បង្កើន​ការជឿទុកចិត្ត​ពី​អ្នកប្រើប្រាស់​ដោយ​ត្រូវ​បន្ត​ពង្រឹង​យន្ត​ការផ្តល់​សេវាកម្ម​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព សុវត្ថិភាព​ផលិតផល​កសិកម្ម​ស្របតាម​ស្តង់ដារ​ឱ្យ​​កាន់ តែ​រឹងមាំ​ក៏ដូចជា​ការចូលរួម​គាំទ្រ​ការធានា​ចីរភាព​បរិស្ថាន​ស្របតាម​គោលការណ៍​“​អភិវឌ្ឍន៍​បៃតង​” ​។

 ​ទី​៣-​ត្រូវ​បន្ត​កៀរគរ​ផ្នែក​ឯកជន​និង​លើកទឹកចិត្ត​បន្ថែមទៀត​ក្នុងការ​ចូលរួម វិនិយោគ​នៅក្នុង​ផលិតកម្ម​ដំណាំ​បន្លែ​សុវត្ថិភាព​ដោយ​ប្រើប្រាស់​បច្ចេកទេស ទំនើបកម្ម ប្រកបដោយ​ភាព​វៃឆ្លាត​។

 ទី​៤- ត្រូវ​បន្ត​ពង្រឹងសមត្ថភាព និង​គ្រប់គ្រង​ផែនការ​ផលិត​របស់​ក្រុម ផលិត​បណ្តុំ​កសិករ និង​សហគមន៍​កសិកម្ម ដើម្បី​ធានា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ ដល់ទី​ផ្សារ និង​អ្នកបញ្ជា​ទិញ​និង​បង្កើត​បរិយាកាស​ពាណិ​ជ្ជកម្មឱ្យ​បានល្អប្រសើរ​។

ទន្ទឹមគ្នានេះ ត្រូវ​បន្ត​ជំរុញ​ការបញ្ជ្រាប​ការអនុវត្ត CamGAP និង CamOrg ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​ជាពិសេស​តាមរយៈ បណ្តុំ​កសិករ និង​សហគមន៍​កសិកម្ម ដើម្បី​ងាយស្រួល​តាមដាន និង​គ្រប់គ្រង នូវ​ប្រភព​បន្លែ​ច្បាស់លាស់ ធានា​គុណភាព​និង​សុវត្ថិភាព និង​ផ្សារភ្ជាប់​ផលិតផល​ជាមួយ ​ទីផ្សារ​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី