កម្មវិធីទេសចរណ៍បរិស្ថាន ជួយឱ្យសហគមន៍ទទួលបានចំណូលដោយផ្ទាល់ពីទេសចរ និងការសម្អាតបរិស្ថាន

សៀមរាប ៖ ការរស់នៅស្អាត គ្មានសំរាមប្លាស្ទិក និងទទួលបានប្រាក់ចំណូលតាមរយៈសកម្មភាពអុំទូកកម្សាន្ត និងការប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប គឺជាផលិតផលទេសចរណ៍ថ្មីមួយដែលបានទាញផលប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ ដែលបានបង្កើតឡើង និងថែមទាំងបានសម្អាតសំរាមប្លាស្ទិកពីក្នុងបឹងទន្លេសាបផង។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានមានប្រសាសន៍ថា កម្មវិធីទេស​ចរណ៍បរិស្ថាន ត្រូវបានបង្កើតឡើង ដែលកម្មវិធីនេះ នឹងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការបង្កើតចំណូលដោយផ្ទាល់ពីភ្ញៀវទេសចរ។

លោកបានលើកឡើងថា ស្របពេលដែលប្រជាសហគមន៍អាចប្រមូលប្លាស្ទិកច្រកដប ប្តូរយកអង្ករពីគម្រោង និងក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្ត តាមរយៈកម្មវិធីអុំទូក គយ​គន់សម្រស់ធម្មជាតិ។

លោក ស៊ា សុផល បានមានប្រសាសន៍ថា ៖

“សហគមន៍បានបង្កើតឡើង សម្រាប់អ្នកទេសចរ ដែលត្រូវការប្រើប្រាស់សេវាកម្មអុំទូក របស់សហគមន៍ដោយផ្ទាល់ ពេលនោះប្រាក់ចំណូលដែលបងប្អូនទទួលបាន នឹងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ឱ្យល្អប្រសើរ”

លោកបានបញ្ជាក់ថា ៖

“ស្របពេលដែលបងប្អូនប្រមូលប្លាស្ទិក ទុកដាក់សម្អាតបរិស្ថាន ហើយទុកដូរយកអង្ករផង ហើយក៏ក្លាយជាសកម្មភាពថ្មី អាចទាក់ទាញទេសចរបាន ដោយមិនបាច់រង់ចាំ ៣ខែម្តងសប្បុរសជនយកអំណោយមកចែក ពេលហ្នឹងបងប្អូនបានចំណូលដោយផ្ទាល់ពីទេសចរ ហើយអុំទូកលេងកន្លែងណា ឃើញសំរាមទាក់ យើងសម្អាតរាល់ថ្ងៃ វាទៅជាសកម្មភាពប្រចាំថ្ងៃ។ ដូច្នេះសង្ឈឹមថាចាប់ពីថ្ងៃនេះទៅ ជាថ្ងៃប្រវត្តិសាស្រ្តមួយសម្រាប់សហគមន៍”

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា កម្មវិធីទេសចរណ៍បរិស្ថាននេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់បងប្អូនរស់នៅក្នុងភូមិពាមតាអួរ នៃសហគមន៍មេជ្រៃ ព្រោះថាពួកគាត់អាចទទួលបានការរស់នៅស្អាត គ្មានសំរាមប្លាស្ទិក និងទទួលបានប្រាក់ចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍ ដោយគ្រាន់តែពួកគាត់ត្រូវថែរក្សាអ្វីដែលមានស្រាប់ ទាំងកត្តាអំណោយផលពីធម្មជាតិ និងការសម្អាតបរិស្ថានជាដើម។

លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ៖

“កន្លែងទាក់ទាញទេសចរ ជាកន្លែងដែលស្អាត ហើយយើងមានអ្វីឱ្យគេមើល យើងមានទឹក មានភូមិស្ថានមានសកម្មភាពមុខរបរប្រចាំថ្ងៃរបស់ប្រជាជនយើង យើងមានព្រៃ មានសត្វ មានត្រី ទាំងអស់ហ្នឹងគឺជាចំណុចទាក់ទាញទេសចរ ទាំងក្នុង និងក្រៅស្រុក អ៊ីចឹងបើយើងមិនបានថែរក្សារបស់ទាំងអស់ហ្នឹងទេ យើងអត់មានអ្វីត្រូវទទួលភ្ញៀវទេ”

លោកជំទាវបានបញ្ជាក់ថា ៖

“យើងយកឱកាសក្នុងពេលនេះ ជាពេលដែលយើងអបអរ នូវទេស​ចរណ៍បរិស្ថាន ដែលបានចូលរួមកន្លងមក ហើយក៏យកឱកាសនេះក្នុងការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងជាពិសេសទៅលើបងប្អូនរស់នៅក្នុងឃុំកែវពណ៌ ឱ្យបានយល់ដឹងពីការ សម្អាតអនាម័យ ការទទួលភ្ញៀវទេសចរ ការផ្តល់នូវសេវាកម្ម”

សូមបញ្ជាក់ថា កម្មវិធីទេសចរណ៍បរិស្ថាន ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកវិស័យទេសចរណ៍ និងទទួលទេសចរអន្ដរជាតិឡើងវិញ នៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០​២២នេះ។ ការគាំទ្រសហគមន៍ទាក់ទងនឹងការងារបរិស្ថាន គឺមានសារសំខាន់ណាស់ ដើម្បីឱ្យសហគមន៍មានការរៀបចំ សម្អាតអនាម័យ បរិស្ថាន ត្រៀមទទួលទេសចរឡើងវិញ ដែលជាផ្នែកមួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈវិស័យទេសចរណ៍៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី