យ៉ាំងហ្គូន ៖ សិង្ហបុរី បានក្លាយជាប្រទេសដែលបណ្តាក់ទុនវិនិយោគច្រើនជាងគេបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានទំហំជាង២៧៥លានដុល្លារត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២១ ខណៈដែលទំហំវិនិយោគពីបរទេសសរុបរបស់មីយ៉ាន់ម៉ាមានត្រឹម៥០៦លានដុល្លារ។

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា ទើបតែបានប្រកាសក្នុងការផ្លាស់ប្តូរឆ្នាំសារពើពន្ធពីខែតុលា ដល់ខែកញ្ញា ទៅជាខែមេសា ដល់ខែមិនាជំនួសវិញ ដោយចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២២-២០២៣នេះ ខណៈដែលបច្ចុប្បន្ន មីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងរយៈពេល៦ខែនៃឆ្នាំសារពើពន្ធគិតចាប់ពីខែតុលាឆ្នាំ២០២១ទៅដល់ខែមិនាឆ្នាំ២០២២។

នៅក្នុងតួលេខដែលត្រូវបានបង្ហាញដោយការិយាល័យទទួលបន្ទុកកិច្ចការងាវិនិយោគ និងគ្រប់គ្រងក្រុមហ៊ុនឯកជន ឬ DICA កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះបានឲ្យដឹងថា ទំហំវិនិយោគពីសំណាក់បណ្តាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំកន្លងទៅ ចំណូលពីសារពើពន្ធមានចំនួនប្រមាណជា ៣,៧ពាន់លានដុល្លារ។
ដោយឡែក គិតត្រឹមរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១ ប្រទេសមីយ៉ាន់ម៉ា ទទួលបានទំហំវិនិយោគសរុបរបស់បរទេសមានប្រមាណជា៥០៦លានដុល្លារ ខណៈដែលប្រទេសសិង្ហបុរីក្លាយជាប្រទេសវិនិយោគច្រើនជាងគេនៅមីយ៉ាន់ម៉ា ដែលមានទំហំប្រមាណជា ២៧៥លានដុល្លារ ពោលគឺមានចំណែកជាងពាក់កណ្តាលនៃការវិនិយោគសរុប។
តួលេខដែលគិតរាប់ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២២ ការវិនិយោគពីបរទេសនៅក្នុងវិស័យសេវាកម្មមានចំនួនច្រើនជាងគេប្រមាណជា ២០៦លានដុល្លារ ដែលរត់តាមពីក្រោយដោយការវិនិយោគនៅក្នុងវិស័យផលិតកម្មមានប្រមាណជា១១៤លានដុល្លារ ហើយលំដាប់បន្ទាប់គឺការវិនិយោគដោយបរទេសនៅក្នុងវិស័យសំណង់ដែលមានទំហំប្រមានជា ៦៥លានដុល្លារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content