ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែ តម្លៃសាំងធម្មតា ៤ ៧០០រៀល/១លីត្រ និង ៤ ៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត

ភ្នំពេញ ៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២  នឹងត្រូវលក់ក្នុងតម្លៃ ៤ ៧០០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ពោលគឺតម្លៃលក់រាយសាំងធម្មតា និងប្រេងម៉ាស៊ូតកើនឡើង ២០០ រៀលដូចគ្នា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២  នឹងត្រូវលក់ក្នុងតម្លៃ ៤.៨៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៦១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ/លីត្រ ។ ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នឹងចុះមក ៤.៧០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថា ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវបានលក់តម្លៃ ៤ ៥០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤ ២៥០រៀល ក្នុង១លីត្រ។ ដូច្នេះ បើធៀបនឹងការថ្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លក់រាយសាំងធម្មតា និងប្រេងម៉ាស៊ូតកើនឡើង ២០០ រៀលដូចគ្នា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាធ្លាប់ថ្លែងប្រាប់ថា ជាទូទៅ ប្រជាជនមានការយល់ច្រឡំ រហូតដល់មានការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាលថា ការដាក់លក់ប្រេងសាំងក្នុងតម្លៃខ្ពស់នាអំឡុងពេលដែលទើបតែបើកប្រទេសឡើងវិញ ធ្វើឱ្យប្រជាជនមានការលំបាកចំពោះការចំណាយលើប្រេង។ នេះគឺព្រួយបារម្ភរបស់ប្រជាជន។

លោកបណ្ឌិតបានថ្លែងដូច្នេះថា ៖

“ជាពិត ការកំណត់តម្លៃប្រេង គឺផ្អែកលើតម្លៃប្រេងលើទីផ្សារអន្តរជាតិ ព្រោះយើងដឹងគ្រប់គ្នាហើយថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតប្រេងបាននោះទេ តែជាប្រទេសដែលនាំប្រេងចូល ដើម្បីប្រើប្រាស់សម្រាប់ដំណើរការផលិតកម្ម និងឧស្សាហកម្មផ្សេងៗ។ នាប៉ុន្មានទសវត្សរ៍កន្លងមកនេះ គឺប្រទេសកម្ពុជានាំចូលប្រេងទាំងស្រុងតែម្តង”

លោកបណ្ឌិតបានថ្លែងបន្តថា ៖

“ការកំណត់អត្រាលក់ ឬតម្លៃប្រេងនៅកម្ពុជា គឺផ្អែកទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ និងទៅលើតម្លៃផលិតកម្មនៃការផលិតប្រេង ជាពិសេសប្រទេសជាអ្នកផលិតប្រេង ឬអ្នកនាំប្រេងចេញរបស់ពិភពលោក ដែលយើងហៅ OPEC ឬ OPEC+ ជាអ្នកកំណត់តម្លៃប្រេង មិនមែនរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពអាចកំណត់តម្លៃប្រេងឲ្យឡើងខ្ពស់ ឬចុះទាបដូចការលើកឡើងរបស់មនុស្សមួយចំនួនតូចនោះទេ”

គួររំលឹកផងដែរថា ក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានោះទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ហើយសូមឲ្យគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ