កម្ពុជាកំពុងបន្តសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ខណៈប្រទេសមួយចំនួនកំពុងរងការបំផ្លាញ

ភ្នំពេញ ៖ ជាមួយនឹងកិច្ចអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន កម្ពុជាបាន និងកំពុងបន្តសម្រុកកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច ជំរុញ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា។

ខណៈពេលដែលប្រទេសមួយចំនួនកំពុងទទួលរងនូវការបំផ្លិចបំផ្លាញបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្រោមភាពវិនាសកម្មនៃភ្លើងសង្គ្រាម ជាក់ស្ដែងដូចជាប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមជាមួយប្រទេសរុស្ស៊ីនោះ សម្រាប់តែប្រទេសកម្ពុជា ដែលកំពុងជ្រកនៅក្រោមម្លប់នៃសន្ដិភាព និងដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រក្សាសុខសុវត្ថិភាពសង្គម និងមនុស្សជាតិ ទាក់ទាញការវិនិយោគ និងមានលទ្ធភាពក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិជាង២ទសវត្សរ៍ជាប់គ្នាក្នុងអត្រាជាង៧ភាគរយ។

ជ្រកនៅក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបន្តកិច្ចអភិវឌ្ឍន៍ ជាពិសេសការកសាងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានានៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តសក្ដានុពលដែលបម្រើដល់វិស័យសេដ្ឋកិច្ចជាតិ រួមមានផ្លូវថ្នល់ ស្ពានឆ្លងទន្លេ ស្ពានអាកាស ផ្លូវក្រោមដី ជាដើម។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅបានមានប្រសាសន៍ថា ឱកាសនេះកាលពីប្រមាណ ៥២ឆ្នាំមុន កម្ពុជាកំពុងទទួលរងនូវការបំផ្លិចបំផ្លាញនូវបណ្ដាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដោយសារភ្លើងសង្គ្រាមថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដើម្បីកាត់ផ្ដាច់ការដឹកជញ្ជូន និងចល័តទ័ព។

សម្ដេចបានបញ្ជាក់ថា ក្នុងសម័យកាលនោះ កម្ពុជាមានស្ពានច្រើនណាស់ ប៉ុន្តែត្រូវបានកាត់ផ្តាច់ ដោយមានទាំងការទម្លាក់គ្រាប់បែកពីលើអាកាស មានទាំងការដាក់ម៊ីនកំទិចពីខាងក្រោម ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខូចខាតទាំងស្រុង។ ប៉ុន្តែរយៈពេល៥២ឆ្នាំក្រោយ ពោលគឺនៅពេលបច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ពីប្រទេសដែលមានចំនួនប្រជាជនត្រឹមជាង៥លាននាក់ ឥឡូវកើនដល់ប្រមាណ១៦លាននាក់។ ដូច្នេះ នៅពេលដែលមានកំណើនប្រជាជន ប្រទេសមានសុខសន្តិភាព ចាំបាច់ត្រូវតែបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលក្រៅពីផ្លូវថ្នល់ ស្ពាន នៅមានសាលារៀន មន្ទីរពេទ្យជាដើម ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ។   មានសុខសន្តិភាព មានការអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ច ជីវភាពប្រជាជនមានភាពល្អប្រសើរ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)