ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុរួមចំណែកធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុកាន់តែមានភាពរឹងមាំ

ភ្នំពេញ ៖ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ បង្កើតឡើងដោយមានគោលបំណងធំៗចំនួន ៥  ដើម្បីរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ និងប្រកបទៅដោយបរិយាបន្ន។

អ្នកជំនាញពីវិស័យហិរញ្ញវត្ថុបានលើកឡើងថា គោលបំណងនៃការបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះឡើង គឺស្របទៅនឹងការរួមចំណែកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ បរិយាបន្ន ផ្ដោតលើតម្រូវការអ្នកប្រើប្រាស់ និងទំនុកចិត្ត កំណត់បទដ្ឋាន សីលធម៌នៃការប្រកបវិជ្ជាជីវៈប្រកបដោយទំនួលខុសត្រូវសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រមនេះត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំដើម្បីតាមដានពីការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា  ឬនៅពេលមានការផ្លាស់ប្តូរឯកសារនានា ឬត្រូវបានតម្រូវដោយច្បាប់បទប្បញ្ញត្តិជាធរមានដើម្បីធានានូវអនុលោមតាមក្របខណ្ឌច្បាប់ និងបទប្បញ្ញតិ្តជាធរមានដែលពាក់ព័ន្ធ។ ក្រមនេះត្រូវដាក់ឱ្យអនុវត្តជាស្វ័យបញ្ញត្តិ (Self-Regulation) ដើម្បីឱ្យសមាជិកអនុវត្តក្រមនេះក្នុងកម្រិតស្តង់ដារអប្បបរមានៃក្រមនេះ។ សមាជិកទាំងអស់មានពេលវេលាពេញមួយឆ្នាំ២០២២នេះ ក្នុងការកែសម្រួលក្រមប្រតិបត្តិផ្ទៃក្នុងរបស់គ្រឹះស្ថាន ឬ លើកជាយោបល់បន្ថែមលើការអនុលោមតាមក្រមនេះ ។

វាមិនមែនជាការចៃដន្យឡើយក្នុងការបង្កើតនូវក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុនេះ ព្រោះការបង្កើតក្រមនេះឡើងដោយមានលក្ខណៈជាយុទ្ធសាស្ត្រ និងដោយមានការគិតគូរប្រុងប្រៀបទុកជាមុន និងសមស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ និងប្រកបទៅដោយបរិយាបន្ន ក្រមប្រតិបត្តិសម្រាប់ធនាគារ ត្រូវបានបង្កើតជាលើកដំបូងដោយធនាគារចំនួន១៥ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ ប្រាំឆ្នាំក្រោយមក ដោយមើលឃើញអំពីភាពចាំបាច់នៅក្នុងការជម្រុញ និងពង្រឹងកិច្ចការពារអតិថិជន និងដើម្បីធានាបាននូវនិរន្តរភាពវិស័យធនាគារនិងហិរញ្ញវត្ថុ ទើបនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានសម្រេចលើគម្រោងជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ នេះឡើង ហើយក៏ទទួលបាននូវការអនុម័តដោយក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា នៅក្នុងខែកក្កដា ឆ្នាំ២០២១។

ក្រមប្រតិបត្តិនៃវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតឡើងដោយមានគោលបំណងធំៗចំនួន៥គឺ៖ ១) ដើម្បីកំណត់បទដ្ឋានប្រតិបត្តិការអាជីវកម្មសម្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្តតាម ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងទំនួលខុសត្រូវក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ២) ដើម្បីបង្កើនតម្លាភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ដឹងឱ្យកាន់តែប្រសើរ នូវអ្វីដែលពួកគេរំពឹងទុកពីសេវាដែលនឹងត្រូវបានផ្ដល់ជូន ៣) ដើម្បីកសាងទំនាក់ទំនងល្អប្រកបដោយភាពស្មោះត្រង់ និងមានវិជ្ជាជីវៈរវាងអ្នកប្រើប្រាស់ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដោយផ្អែកលើគោលការណ៍សមធម៌ និងសមភាព ៤) ដើម្បីបង្កើនទំនុកចិត្តលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និង ៥) ដើម្បីលើកទឹកចិត្តឱ្យមានវប្បធម៌ល្អក្នុងការធ្វើអាជីវកម្ម និងការប្រកួតប្រជែងប្រកបដោយភាពស្មោះត្រង់។

ដើម្បីឱ្យក្រមប្រតិបត្តិនេះអនុវត្តបានទូលំទូលាយ សមាគមធនាគារនៅកម្ពុជា និងសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានកំណត់វិសាលភាពនៃការអនុវត្តក្រមប្រតិបត្តិនេះចំពោះគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភិតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ លើសពីនេះទៅទៀត ក្រមនេះក៏នឹងអនុវត្តចំពោះរាល់សមាជិករបស់ សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជាផងដែរ (CAFT)។

ក្រៅអំពីការផ្តោតទៅលើបទដ្ឋានសីលធម៌ និងប្រកបទៅដោយវិជ្ជាជីវៈនោះ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ផ្តោតយ៉ាងសំខាន់និងជាពិសេសទៅលើហិរញ្ញប្បទានប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដែលក្នុងនោះបានចែងយ៉ាងច្បាស់អំពី៖ ១) ការអនុវត្តតាមវិធានផ្តល់ឥណទាន (Lending Guidelines) និង ២) ការគោរពទៅតាមគោលការណ៍របស់ Client Protection Pathway (CP Pathway)។

វិធានផ្តល់ឥណទាននេះ បង្កើតឡើងក្នុងគោលបំណងចម្បង  ដើម្បីកាត់បន្ថយនូវហានិភ័យនៃបំណុលច្រើនលើសលប់ តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដាមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតគ្នា និងកំណត់កម្រិតនៃការធ្វើបុនហិរញ្ញប្បទាន។

ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់អនុលោមទៅតាមវិធានផ្តល់ឥណទាននោះ សមាគមទាំងពីរក៏បានបង្កើតយន្តការតាមដានត្រួតពិនិត្យនៃការអនុវត្តវិធាន តាមរយៈការបង្កើត dashboard ដើម្បីធ្វើការគ្រប់គ្រងត្រួតពិនិត្យ វាយតម្លៃ។ លើសពីនេះទៅទៀត CP Pathway ត្រូវបានពិភពលោកទទួលស្គាល់ថាជាស្តង់ដាមាស ក្នុងការអនុវត្តនូវនិយាមតឹងរឹង និងគោលនយោបាយនានា ដើម្បីធានានូវការការពារសិទ្ធិអតិថិជន។ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ បង្កើតឡើងសម្រាប់ជាស្តង់ដាទាបបំផុតដើម្បីឱ្យគ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងបី ចងភ្ជាប់ជាមួយនឹងបទប្បញ្ញត្តិគ្រឹះស្ថានរបស់ខ្លួនដើម្បីអនុវត្ត។ គ្រឹះស្ថានទាំងអស់មានពេលរហូតដល់ចុងឆ្នាំ២០២២ ដើម្បីកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ខ្លួនដើម្បីធានាថាគ្រឹះស្ថាននឹងមិនអនុវត្តក្រោមស្តង់ដាដែលក្រមនេះបានចែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក