IMF គាំទ្រការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងសម្រេចបានក្នុងកំណើន ៥,១% ហើយឆ្នាំ២០២៣ អាចលើស ៦,២%

ភ្នំពេញ ៖ ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានបញ្ជាក់ពីការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះថា នឹងអាចសម្រេចបានប្រមាណ ៥,១% ហើយក្នុងឆ្នាំ២០២៣ នឹងអាចមានកំណើនខ្ពស់ជាងការព្យាករកាលពីពេលមុនក្នុងអត្រា ៦,២% ដែលគាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេស​ចរណ៍ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសប្ដាហ៍នេះបានបង្ហាញលទ្ធផលស្ដីពីការវាយតម្លៃបឋមលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជារបស់ក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់ ៥,១% និងឆ្នាំ២០២៣ នឹងមានកំណើនខ្ពស់ក្នុងអត្រា ៦,២% ។

ចំពោះលទ្ធផលនៃការវាយតម្លៃមកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា ការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់ ៥,១% ដូចគ្នានឹងការព្យាករកាលពីខែមុន ដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ ខណៈដែលហានិភ័យមួយចំនួនអាចនឹងប៉ះពាល់ដល់កំណើននេះ រួមមាន ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ការថមថយនៃសេដ្ឋកិច្ចចិន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍លឿនជាងការរំពឹងទុក។

ជាមួយគ្នានេះ លោកក៏បានរំពឹងដែរថា នៅក្នុងឆ្នាំ២០២៣ អាចនឹងមានកំណើនខ្ពស់ជាងការព្យាករកាលពីពេលមុនក្នុងអត្រា ៦,២% ដែលគាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេស​ចរណ៍ ។

ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានសំដែងនូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងសកម្ម និងទាន់ពេលវេលា ជាពិសេស វឌ្ឍនភាពប្រកបដោយផ្លែផ្កានៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។

ក្រុមការងារ ក៏បានសំដែងឆន្ទៈយ៉ាងមោះមុតក្នុងការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ខាងមុខ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្របន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិដ្ឋភាពជាជំនួយបច្ចេកទេស និងការផ្តល់អនុសាសន៍គោលនយោបាយចាំបាច់នានា ។ ស្ថិតនៅក្នុងបរិបទនេះ កម្ពុជាក៏បានស្នើឱ្យក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ពិនិត្យមើលលើបញ្ហាសំខាន់ៗចំនួន ៣ សម្រាប់ក្រុមការងារបេសកកម្ម Article IV ដែលគ្រោងនឹងរៀបចំក្នុងរយៈពេលប៉ុន្មានខែខាងមុខ រួមមាន៖

១៖ ការកើនឡើងអត្រាអតិផរណាដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យកសិកម្ម

២៖ បញ្ហានៃការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទានក្នុងវិស័យឯកជន និងហានិភ័យលើសេដ្ឋកិច្ច ជាពិសេសសម្រាប់វិស័យ សំណង់ និងអចលនទ្រព្យ។

និង៣៖ ការពិនិត្យឡើងវិញនៃយុទ្ធសាស្រ្តប្រមូលចំណូល និងប្រភពហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក