ភ្នំពេញ ៖ តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជាង៥៦៥លានដុល្លារពីការនាំចេញអង្ករ-ស្រូវទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងនោះប្រមាណ ១៧៣ លានដុល្លារបានពីការនាំចេញអង្ករ និងចំណូលប្រមាណ ៣៩១ លានដុល្លារបានពីការនាំចេញស្រូវ ក្នុងរយៈពេល៥ខែកន្លងទៅនេះ។

នៅក្នុងរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិតាម រយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន សរុបចំនួន ២៨៣ ៦៧៥ តោន ដែលគិតជាទឹកប្រាក់ មានចំនួន ១៧៣.៤៧ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះមានប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩ ៤៤៧ តោន ឬស្មើនឹង ៥២.៦៨% មានកំណើនចំនួន ២៣.៦៨% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

របាយការណ៍ដដែលបានបង្ហាញថា ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨ ១៦៧ តោន ឬស្មើនឹង ៣១% មានកំណើនចំនួន ៤៩.២៦% ការនាំចេញទៅកាន់ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៥ ៦៩១ តោន ឬស្មើនឹង ៩.០៦% ដែលមានកំណើនចំនួន ១៧.៥៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០ ៣៧៦ តោន ឬស្មើនឹង ៧.២០%។
ក្នុងរយៈពេល៥ខែនេះដែរកម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ ៦៩៨ ៩០៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៩១.៦៩ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អង្ករគឺមានការនាំចេញអង្ករក្រអូប គ្រប់ប្រភេទបានចំនួន ៦៤.១០% អង្ករស ចំនួន ៣៣.១២% អង្ករចំហ៊ុយ១.៤២% និងអង្ករសរីរាង្គចំនួន ១.៤២%។ ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២២ នេះកម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៦២ ៥៣៧តោន ដែលមានកំណើន ៥៤.២៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២១ ហើយបានធ្វើការនាំចេញស្រូវបានចំនួន ៥០ ១៦១ តោន។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញដែរថា ប្រទេសចិននៅតែជាអ្នកទិញអង្កររបស់កម្ពុជាច្រើនជាងគេបង្អស់ បន្ទាប់មកគឺសហភាពអឺរ៉ុប។ ការនាំចេញអង្ករទៅប្រទេសចិនប្រមាណ ១៤៩ ៧៧តោន មានចំនួន ៥២.៦៨ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជាដែលមានជាង ២៨០ ០០០តោនក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំនេះ ។
សូមបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាបានជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស អឺរ៉ុប ទោះបីជាថ្លៃដឹកជញ្ជូនឡើងថ្លៃក៏ដោយ ដោយរំពឹងថាក្នុងឆ្នាំនេះសម្រាប់ខែដែលនៅសល់ការនាំចេញទំនិញនឹងបន្តដូចធម្មតា ព្រោះអង្កររបស់កម្ពុជាភាគច្រើនជាអង្ករដែលមានតម្លៃថ្លៃ ហើយទីផ្សារអង្ករកម្ពុជាមានដូចជា សហភាពអឺរ៉ុប ចិន និងប្រទេសក្នុងអាស៊ាននៅតែបន្តមានស្ថិរភាព។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២១ កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ថា កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៦១៧ ០៦៩តោន ថយចុះ -១០,៦៧ភាគរយបើធៀបនឹងឆ្នាំ២០២០ ដែលមានបរិមាណ ៦៩០,៨២៩តោន ដែលបណ្តាលមកពីបញ្ហានៃវិបត្តិកូវីដ-១៩ ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content