អ្នកជំនាញអចលនទ្រព្យ ៖ ការកើនឡើងនៃវិស័យសំណង់ និងអចលនទ្រព្យគ្មានផែនការ ធ្វើឱ្យការវិនិយោគវិស័យលើកសិកម្មត្រូវរំលង

ភ្នំពេញ ៖ វិស័យ​សំណង់ ​និងអចលនទ្រព្យ​ត្រូវបានគេមើលឃើញថា​មានការ​រីកចម្រើន​​ និ​ងទទួល​បានការ​វិនិ​យោគ​យ៉ាងច្រើនពីសំណាក់​វិនិយោគិន​ជាតិ​ និងអន្តរជាតិ ជាពិសេស​នៅក្នុងរយៈ​ពេលជាង​១ទសវត្សរ៍​នាពេលចុងក្រោយ​នេះ។ ការកើនឡើង​នៃវិស័យ​នេះ​បានធ្វើឱ្យវិស័យកសិកម្មដែលជា​វិស័យស្នួល​ត្រូវ​បានមើល​រំលង​ទៅវិញ ខណៈដែលរាជរដ្ឋាភិបាល​កំពុងតែមាន​យន្តការ ​និងលើកទឹកចិត្ត​បន្ថែមសម្រាប់វិនិយោគិនក្នុងវិស័យមួយនេះ។

លោក​ ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding បានមា​ន​ប្រសាសន៍ក្នុងកិច្ចសម្ភាសន៍​មួយនៅរសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២២​ ឱ្យដឹងថា វិស័យ​កសិកម្មកម្ពុជា ត្រូវបានមើលឃើញថា​មានសក្ដានុពល​ស្ទើរតែគ្រប់ខេត្តទៅហើយក្នុងប្រទេស​កម្ពុជា​ គ្រាន់តែ​វា​មានស​ក្ដា​នុ​ពល​​ទៅតាមប្រភេទដំណាំ ។

លោកថា ៖

​”ខេត្ត​កំពត​មានសក្ដានុពល​លើ​ដំណាំទុរេន​ និងទទួលស្គាល់ជា​ផ្លែ​ឈើ​មានរសជាតិឆ្ងាញ់ជាង​ទុរេន​ដាំ​នៅបណ្ដាខេត្តផ្សេងៗទៀត ហើយខេត្ត​កំពង់​ចាម ត្បូងឃ្មុំ​ មានសក្ដានុពលលើ​ដំណាំកៅស៊ូ គ្រាប់ស្វាយចន្ទី និងដំឡូ​ងមីជាដើម”

លោក​បន្តថា ៖

“អ្វីដែល​យើងមើលឃើញនោះថា ការកើនឡើង​នៃវិស័យសំណង់ ​និង​អចលនទ្រព្យបាន​ធ្វើឱ្យ​វិនិយោគិន​​មើលរំលង​ការ​វិនិយោគ​លើវិស័យកសិកម្ម ដោយនាំគ្នា​បណ្ដាក់ទុនលើ​ដីធ្លី​ និងសំណង់ ដោយ​សារ​តែវាទទួល​បានផលភ្លាមៗ  តែផ្ទុយ​សម្រាប់អ្នកមាន​ចក្ខុវិស័យវែងឆ្ងាយដែល​គេនឹងជ្រើសរើ​ស​យក​វិស័យ​កសិកម្ម​សម្រាប់​ជា​កា​រវិនិយោគ ​និងទទួលបានផល​ចំណេញនៅពេលខាងមុខ ។ ដំណាំខ្លះវា​ត្រូវការ​ពេល​វេលា​សម្រាប់លូតលាស់​ និងហុចផល​ឱ្យ​មក​ម្ចាស់វិញ តែនៅពេល​ដែលវាហុច​ផល​ហើយ អ្នកវិនិយោគ​ចាំតែ​ថែទាំ និងទទួលផល”

លោក ព្រាប​ កុល ​បន្ថែមថា​ សម្រាប់វិនិយោគិន​លើវិស័យ​កសិកម្ម មុននឹង​បណ្ដាក់ទុនវិនិយោគ​លើ​ប្រភេទ​ដំណាំ​ណាមួយ​ក្នុងតំបន់ណាមួយ​នោះ​គួរតែរកអ្នកប្រឹក្សា ​និងសិក្សា​ពីប្រភេទ​ដីឱ្យបានច្បាស់ ថា​តើ​ដីនៅក្នុងតំបន់នោះ​ត្រូវ​ប្រភេទ​ដំណាំ​អ្វី ដើម្បីកុំឱ្យខាតពេលវេលា ​និងខាតទាំងថវិកា​ក្នុងការ​វិនិយោគ​ ។​

លោកស្រី​ Grace Rachny Fong  អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ​ Century 21 Cambodia ក៏បានមាន​ប្រសាស​ន៍​ផ​ង​ដែរ​ថា តាមពិតទៅវិស័យកសិកម្ម​មានសក្ដានុពល​ធំទូលាយ​សម្រាប់វិនិយោគិនក្នុងការ​បណ្ដាក់ទុនវិនិយោគ ​ហើយ​នៅក្នុង​សម្ព័ន្ធ​នៃក្រុមហ៊ុន​ Century 21 ក៏មាន​ក្រុម​អ្នកជំនាញ​សិក្សា​ និងធ្វើតេស្ត​ដីដើម្បីឱ្យដឹងច្បាស់​ថា ​ដីនោះ​ត្រូវ​នឹង​ដំណាំប្រភេទណាមួយ។

អ្នកស្រីបន្តថា ដីធ្លីនៅក្នុងប្រទេស​កម្ពុជា​​ នៅច្រើនណាស់ដែលយើងមិនទាន់បានកែច្នៃ​ និងទាញយក​ផលប្រយោជន៍វាមកប្រើប្រាស់ឱ្យអស់សក្ដានុពល​​នៅឡើយ ដោយមួយផ្នែកធំគឺទាញយកតែ​ក្នុងក្រុង ឬអភិវឌ្ឍន៍ជា​សំណង់​ អគារ​ខ្ពស់ៗ តែដីនៅតាមបណ្ដាខេត្ត​កសិកម្ម​នៅទំនេរ​ច្រើន ដូច្នេះវិនិយោគិន​គួរតែ​សម្លឹង​មើល​ពីសក្ដានុពល​លើវិស័យកសិកម្ម​​ដើម្បីទាញយកប្រយោជន៍​នោះមកប្រើប្រាស់​ឱ្យអស់សក្ដានុពល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ