ទីក្រុងជាប់សមុទ្រចំនួន៣៣ នៅជុំវិញពិភពលោកត្រូវបានគេមើលឃើញថាកំពុងទទួលរងនូវការលិចលង់ទឹកច្រើនជាងគេបំផុត ធៀបទៅនឹងទីក្រុងផ្សេងទៀត ហើយក្នុងនោះក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវមូលហេតុធំៗមួយដែលមនុស្សភាគច្រើនប្រហែលជាមិនបានគិតដល់។

ទីក្រុងភាគច្រើននៅក្នុងបញ្ជីទាំង៣៣នោះសុទ្ធតែជាទីក្រុងនៅក្នុងតំបន់អាស៊ី ដូចជា ទីក្រុង Tianjin របស់ប្រទេសចិន ដែលមានអត្រាលិចទឹកទៅក្រោមនីវូសមុទ្រច្រើនជាងគេបំផុតដល់ទៅ ៥,២២សង់ទីម៉ែត្ររៀងរាល់ឆ្នាំ។ ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅក្នុងអត្រាលិចទឹកប្រមាណជា ៣,៤៤សង់ទីម៉ែត្រជារៀងរាល់ឆ្នាំដែលវាគឺជាកត្តាបង្ខំឲ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រេចចិត្តក្នុងការផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួនចេញពី Jakarta ទៅកាន់ទីតាំងថ្មីដែលមានចំងាយដល់ទៅ២០០០គីឡូម៉ែត្រវិញ។ ដោយឡែកទីក្រុង Houston សហរដ្ឋអាមេរិកក៏កំពុងស្ថិតនៅក្នុងបញ្ជីកំពូលទីក្រុងទាំង១០ដែលមានអត្រាលិចទឹកទៅក្រោមនីវូសមុទ្រលឿនជាងគេផងដែរគឺប្រមាណជា១,៩៥សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ។

ការស្រាវជ្រាវដោយ The Quartz និងត្រូវបានយកមកចេញផ្សាយដោយ WEFORUM បានអះអាងថា មូលហេតុដែលមនុស្សភាគច្រើនបានលើកឡើងអំពីបញ្ហាលិចទឹកនៃទីក្រុងតាមសមុទ្រនោះគឺមិនមែនជាកត្តាចម្បងនោះឡើយ ខណៈដែលចម្លើយនោះគឺដោយសារតែមូលហេតុផ្សេងតែមួយគត់គឺបញ្ហា Subidence ដែលយើងអាចហៅថាជាការដួលរលំ ឬស្រុតដី។
The Quartz បានពន្យល់ថា Subsidence អាចកើតឡើងនៅពេលដែលមានសកម្មភាពខ្លាំងក្លារបស់មនុស្សជាតិនៅផ្ទៃលើដីដូចជាការតាំងទីលំនៅ ការបូមទឹកចេញពីក្រោមដី ការខួងយកប្រេង និងហ្គាសពីក្រោមដី ក៏ដូចជាការដ្ឋានសំណង់ធំៗដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សពេក ។
គួរឲ្យដឹងដែរថា ជាធម្មតាការលិចទឹកក្នុងកម្រិត១សង់ទីម៉ែត្រជាមធ្យមជារៀងរាល់ឆ្នាំគឺមានទំហំស្មើទៅនឹង៥ដងរួចទៅហើយនៃការកើនឡើងនៃនីវូសមុទ្រជារៀងរាល់ឆ្នាំ មាន័យថាទឹកជំនន់នៅតាមទីក្រុងនឹងក្លាយទៅជារឿងដែលមិនអាចជៀសរួចនោះឡើយ។
កាន់តែអាក្រក់លើសពីនេះ Subsidence ក៏អាចបណ្តាលឲ្យកើតជាការបំផ្លិចបំផ្លាញផ្សេងទៀតដូចជាការដួលរលំនៃអគារផងដែរ ជាក់ស្តែងកាលពីឆ្នាំ២០២១កន្លងទៅនេះអគារខុនដូមួយនៅ Surfside រដ្ឋ Florida បានសម្លាប់មនុស្សដល់ទៅ៩៨នាក់។ ទោះបីជាការបាក់ស្រុតដី ឬ Subsidence នេះមិនអាចបំបាត់ទាំងស្រុងក្តី ប៉ុន្តែជាវិធីដោះស្រាយល្អគឺគេអាចកាត់បន្ថយល្បឿនរបស់វាបាន។ទីក្រុង Jakarta កាលពី៣០ឆ្នាំកន្លងមកមានអត្រាលិចទៅក្រោមនីវូសមុទ្រមានដល់ទៅ៣០សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារការរឹតបន្តឹងច្បាប់នៃការប្រើប្រាស់ទឹកក្រោមដី និងការគ្រប់គ្រងសកម្មភាពជីកយករ៉ែ រួមទាំងការបូមប្រេងនៅក្បែររដ្ឋធានីផងទើបធ្វើឲ្យល្បឿននេះមានការថមថយមកត្រឹមតែ៣,៤៤សង់ទីម៉ែត្រ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/06/2026
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content