ប្រទេសម៉ុងតេណេហ្គ្រោ ចាប់ផ្តើមបង្កកអចលនទ្រព្យដែលជាកម្មសិទ្ធិរបស់ជនជាតិរុស្ស៊ី

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេស​ម៉ុងតេណេហ្គ្រោ លោក Vladislav Maslennikov បាន​រំលឹក​ថា ក្នុងរយៈពេល ១៥​ឆ្នាំកន្លងមកនេះ រុស្ស៊ី ​គឺជា​អ្នកវិនិយោគ​ដ៏​ធំ​បំផុត​​សម្រាប់​សេដ្ឋកិច្ច​របស់​​ប្រទេស​ម៉ុង​តេណេហ្គ្រោ​ ដែល​បាន​វិនិយោគ​យ៉ាងហោច​ណាស់ ១,៥​ពាន់លានអឺរ៉ូ ឬ​ជាមធ្យម​១០០​លានអឺរ៉ូក្នុងមួយឆ្នាំ។ នេះ​បើ​យោង​តាមការផ្សាយ​​​របស់​​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី  TASS ​។​

បណ្តាញ​ព័ត៌មាន balkaninsight បាន​ផ្សាយ​កាល​ពីសប្ដាហ៍មុននេះ​ថា​ ​រដ្ឋមន្ត្រី​​ការបរទេស​​របស់​ប្រទេស​ម៉ុងតេណេហ្គ្រោ បាន​អះអាងថា ​​អាជ្ញាធរ​​ចាប់ផ្តើម​​បង្ក​ក​​អចលនទ្រព្យ​​​របស់​ជនជាតិ​រុស្ស៊ី​ចំនួន២រូប​  ដែល​​ស្រប​ទៅ​នឹង​​ការ​ដាក់​ទណ្ឌកម្ម​​​របស់សហភាពអឺរ៉ុប​​លើ​ប្រទេស​រុស្ស៊ី​​ពាក់ព័ន្ធនឹង​​​សង្គ្រាម​​​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។​

ក្រសួងការបរទេសបាន​អះអាងថា​ ការិយាល័យអចលនទ្រព្យរបស់ម៉ុងតេណេហ្គ្រោ​បានរារាំង​អចលន​ទ្រព្យ​របស់​ពលរដ្ឋរុស្ស៊ី​ដែលមិនបញ្ចេញ​ឈ្មោះ​នៅ Zabljak និង​អ្នកនយោបាយ​រុស្ស៊ី ​Marat Bashirov នៅ​ក្នុងរមណីយដ្ឋាន​ឆ្នេរ ​Budva ។ លោក Bashirov គឺជា​​មេដឹកនាំ​​ផ្តាច់ខ្លួន​​ដែល​​គាំទ្រ​​រុស្ស៊ី​​នៅ​​តំបន់ Lugansk ភាគ​ខាង​កើត​អ៊ុយក្រែន។

TASS ​បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​មហាផ្ទៃ​ប្រទេស​ម៉ុងតេណេហ្គ្រោ លោក Filip Adzic បានលើកឡើង​កាល​ពីពេលកន្លងទៅ​ថា អចលនទ្រព្យចំនួន៤៤​​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​រុស្ស៊ី​​នឹង​ត្រូវ​បង្កក​​ក្នុងប្រទេស ដែល​ជាផ្នែក​មួយនៃ​ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដែល​បានដាក់​លើ​ប្រតិបត្តិការ​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

យោង​តាម​ការប៉ាន់ស្មានពីសំណាក់ដែលពាក់ព័ន្ធបានលើកឡើងថា ​ក្រុមហ៊ុន​រុស្ស៊ី​ បាន​វិនិយោគ​ច្រើន​ជាង១២៩​លានអឺរ៉ូ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់ប្រទេស​ម៉ុងតេណេហ្គ្រោ​​កាល​​ពី​ឆ្នាំ​មុន​ ខណៈដែលទឹកប្រាក់ប្រមាណ ៤៩,៤៦​​លាន​អឺរ៉ូ​ត្រូ​វ​បាន​វិនិយោគ​លើវិស័យ​អចលនទ្រព្យ​នៅ​ក្នុងប្រទេសមួយនេះ។

ឯក​អគ្គរដ្ឋ​ទូតរុស្ស៊ីប្រចាំនៅប្រទេស​ម៉ុងតេណេហ្គ្រោ លោក Vladislav Maslennikov បាន​រំលឹក​​ថា ក្នុងរយៈពេល១៥​ឆ្នាំកន្លងមកនេះ រុស្ស៊ី​គឺជា​អ្នកវិនិយោគ​ដ៏​ធំ​បំផុត​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ុងតេណេហ្គ្រោ​ ដោយ​បាន​វិនិយោគសរុប​យ៉ាងហោចណាស់ ១,៥​ពាន់​លាន​អឺរ៉ូ ឬគិត​ជា​មធ្យម ១០០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។

យោងតាម​អ្នក​​ការ​ទូតរុស្ស៊ីបានបញ្ជាក់ថា ការវិនិយោគ​របស់​រុស្ស៊ី​នៅ​ប្រទេស​ម៉ុងតេណេហ្គ្រោ​លើស​ពី​ការវិនិយោគ​ដែល​បានគ្រោង​ទុក​របស់​សហភាព​អឺរ៉ុប​ក្រោមផែន​ការវិនិយោគ​សម្រាប់​តំបន់​បាល់កង់​ភាគខាង​លិច​សម្រាប់ឆ្នាំ២០២១​-២០២៧ (មិន​លើស​ពី៦០០​លាន​អឺរ៉ូ) ខណៈដែលប្រទេស​ម៉ុងតេណេហ្គ្រោ​បាន​ចូលរួម​ជាមួយ​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​​រុស្ស៊ី​​របស់​សហភាព​អឺរ៉ុប​នៅថ្ងៃ​ទី១​​ ខែមីនា ឆ្នាំ២០២២ ស្របពេលដែលមាន​ការ​តវ៉ា​​របស់​ប្រជាជន​​ម៉ុងតេណេហ្គ្រោ​ក្នុងការ​គាំទ្រ​​រុស្ស៊ី​​ ក្រោយ​ពី​រដ្ឋាភិបាល​ចូលរួម​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​៕

https://tass.com/economy/1485793

https://balkaninsight.com/2022/07/27/montenegro-freezes-property-of-two-russians-on-eu-sanctions-list/


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់