អាជីពជាងចម្លាក់លក្ខណៈគ្រួសារ ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជន និងអាចរកចំណូលបានច្រើន

កណ្តាល ៖ ចម្លាក់ប្រាក់ ស្ពាន់ និងទង់ដែង នៅលើសម្ភារៈប្រើប្រាស់ ឬវត្ថុតាំងលម្អប្រកបដោយក្បូរក្បាច់រចនា ផ្កាភ្ញី គួរឱ្យទាក់ភ្នែក សុទ្ធសឹងជារបស់ដែលមានតម្លៃ និងបង្កប់ទៅដោយអត្ថន័យ ដែលពិបាកធ្វើ និងចំណាយពេលយូរក្នុងការផលិត។ យ៉ាងណាក៏ដោយ អាជីពជាជាងចម្លាក់ប្រភេទនេះហាក់មានការចាប់អារម្មណ៍ច្រើនពីបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជននាពេលបច្ចុប្បន្នក្នុងការបន្តវេនពីគ្រួសារ ខណៈដែលឱកាសរកចំណូលពីអាជីពមួយនេះក៏មានភាពងាយស្រួល។

លោក វ៉ាន់ ស៊ីថា ជាម្ចាស់សិប្បកម្មមួយកន្លែងមានឈ្មោះថា “ភ្ញីទេស” មានទីតាំងនៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល ដែលមានទទួលធ្វើ និងលក់សម្ភារចម្លាក់ប្រាក់ ស្ពាន់ និងទង់ដែង បានមានប្រសាសន៍ថាប្រាប់ AMS ឱ្យដឹងថា លោកបានចាប់ផ្ដើមសិប្បកម្មនេះឡើងជាយូរឆ្នាំមកហើយដោយសារតែមានចិត្តស្រលាញ់ និងមាននិស្ស័យផ្នែកចម្លាក់មួយនេះតាំងពីកុមាភាព ហើយក៏ចង់បន្តវេនពីឪពុកម្តាយ ក្រោមស្មារតីចង់ថែរក្សា និងអភិរក្សសិល្បៈប្រភេទនេះ​ឱ្យស្ថិតស្ថេរតដល់កូនចៅគ្រប់ជំនាន់។

ម្ចាស់សិប្បកម្មវ័យ ២៩ឆ្នាំរូបនេះបានបន្តទៀតថា ផលិតផលរបស់សិប្បកម្មភ្ញីទេសមានដូចជា ផ្តិល ក្អម ឈុតថង់រង ថូផ្កា តោក សជី ជើងពាន ឆត្ររួត ប៉ាន់តែ ចាន ឆ្នាំង មានរូបសត្វគ្រប់ប្រភេទ ហើយស្ទើរតែគ្រប់​ផលិតផលទាំងអស់សុទ្ធតែទទួលបានកាគាំទ្រពីសំណាក់អតិថិជនជាជនជាតិខ្មែរទាំងនៅជិត និងឆ្ងាយ ហើយក៏មានជនជាតិបរទេសផងដែរ ដោយក្នុងនោះផលិតផលដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេគឺចានស្រាក់ស្ពាន់ និងឈុតប៉ាន់តែស្ពាន់ ដែលតម្លៃចានស្រាក់មួយឈុត ២៩០ដុល្លារ សម្រាប់ខ្នាតធម្មតា និងក្បាច់អង្គរវត្ត ហើយប៉ាន់តែមួយឈុតមានតម្លៃពី ១៥០-៣០០ដុល្លារ ឬខ្ពស់ជាងនេះ អាស្រ័យទៅតាមទំហំ និងប្រភេទក្បាច់។

ទាក់ទងទៅនឹងទីផ្សារវិញ សិប្បកម្មភ្ញីទេសមានលក់បោះដុំតាមហាងលក់សម្ភារនានានៅទីក្រុងភ្នំពេញផ្ទាល់ និងតាមបណ្តាខេត្ត ក្រុង ផងដែរ ដូចជានៅក្រុងប៉ោយប៉ែត ខេត្តកណ្តាល សៀមរាប ជាពិសេសគឺតាមរយៈបណ្ដាញសង្គមផ្ទាល់តែម្ដង។

លោកបានបន្តទៀតថា ៖

“បងប្អូនខ្មែរយើង គាត់ជួយគាំទ្រច្រើន មិនថាបងប្អូនខ្មែរយើងក្នុងស្រុក ក្រៅស្រុកទេ ឯខ្លះទៀតទោះបីពួកគាត់មិនបានជួយទិញក៏ដោយ តែពួកគាត់បានសរសើរ និងជួយចែករំលែកតាមរយៈបណ្តាយសង្គម ដែលទាំងនេះហើយជាមូលហេតុចម្បងធ្វើឱ្យខ្ញុំមិនព្រមបោះបង់អាជីពនេះ ហើយកាន់តែមានកម្លាំងចិត្តខិតខំធ្វើបន្តទៅមុខរហូត”

បច្ចុប្បន្ន សិប្បកម្មខាងលើមានមេជាង និងកូនជាងសរុបជាង១០នាក់ ក្នុងការផលិតសម្ភារនានាតាមតម្រូវការរបស់អតិថិជន។ ចំពោះមេជាង ពួកគាត់សុទ្ធសឹងជាមេជាងចាស់ៗ និងរស់នៅក្នុងស្រុកដែលបានរៀនជំនាញនេះតៗគ្នាពីដូនតា និងមានបទពិសោធន៍ច្រើនឆ្នាំ។

ពាក់ព័ន្ធទៅនឹងរយៈពេលនៃការផលិតវិញ លោក ស៊ីថា បានបញ្ជាក់ថា ៖

“វាមិនច្បាស់លាស់ទេ អាចយ៉ាងតិច​១ ឬ២ខែ ឬអាចដល់ជិតមួយឆ្នាំក៏មាន អាស្រ័យទៅតាមទំហំ និងក្បាច់របស់សម្ភារនៃការកុម្មង់របស់អតិថិជន។ តួយ៉ាងដូចជា ចានស្រាក់ស្ពាន់មួយឈុតទឹកដៃប្រណីត ប្រើរយៈពេលប្រមាណ៣ខែ ហើយស្រាក់ស្ពាន់មួយឈុតនេះត្រូវការជាង៣ជំនាញខុសគ្នាទើបអាចផលិតចានស្រាក់មួយឈុតបាន ដូចជា ជាងដំឡើងរូបរាង ជាងចម្លាក់លើកក្បាច់រចនា និងចុងក្រោយគឺជាងខាងសម្អាតប៉ូលា”

គួរបញ្ជាក់ដែរថា លោក ស៊ីថា បានចាប់ផ្តើមបង្កើតសិប្បកម្មនេះឡើងតាំងពីចុងឆ្នាំ២០១៦ ដោយមានគំនិតចង់បង្ហាញគ្រឿងចម្លាក់ដ៏ប្រណិតដល់ជនបរទេស និងប្រជាជនខ្មែរដែលពីមុនមិនទាន់ស្គាល់ឱ្យងាកមកស្រលាញ់ និងជួយគាំទ្រស្នាដៃចម្លាក់របស់កូនខ្មែរ ជាមួយនឹងការចំណាយដើមទុនលើកដំបូងតិចតួចតែប៉ុណ្ណោះដែលបានមកពីការសន្សំពីការស៊ីឈ្នួលធ្វើជាជាងចម្លាក់ឱ្យគេក្នុងតំបន់។

លោកបានបញ្ជាក់ថា ៖

“ខ្ញុំបានចាប់ផ្តើមពីដើមទុនបន្តិចម្ដងៗ ពោលគឺចាប់ផ្តើមពីបាតដៃទទេ ដោយការស៊ីឈ្នួលគេ ព្រោះខ្ញុំចេះឆ្លាក់ស្រាប់ហើយបានស៊ីឈ្នួលឆ្លាក់ក្នុងមួយគីឡូ ថ្លៃ៥-៦ម៉ឺន ហើយក៏បានសន្សំវាធ្វើជាដើមទុនបន្តិចម្ដងៗ រហូតមានសិប្បកម្ម និងកូនជាងផ្ទាល់ខ្លួន។ ចំពោះដើមទុនទាំងនោះត្រូវបានចំណាយលើការទិញសម្ភារប្រើប្រាស់ដូចជា ក្បាលដែក ដែកឆ្លាក់ និងឧបករណ៍ជាងទងដទៃទៀត ក៏ដូចជាវត្ថុធាតុដើមមានដូចជាស្ពាន់ និងប្រាក់ជាដើម”

លោកថា ទន្ទឹមនឹងការទទួលបានភាពជោគជ័យនេះ កិច្ចដំណើរការអាជីវកម្មមួយនេះតែងជួបនូវការលំបាកជារឿយៗ ជាពិសេសក្នុងគ្រាចាប់ផ្តើមដំបូងៗ គឺត្រូវចំណាយទុនច្រើន សម្ភារក៏ពិបាកធ្វើដោយសារត្រូវការកម្លាំងពលកម្មជំនាញ និងប្រើពេលវេលាយូរ ស្របពេលដែលទីផ្សារក៏មិនទាន់មានភាពទូលាយ។ យ៉ាងណាក៏ដោយ ក្រោមទឹកចិត្តស្រឡាញ់ និងតស៊ូជំនះភាពលំបាករហូតមកដល់ពេលបច្ចុប្បន្ននេះ សិប្បកម្មចម្លាក់មួយនេះអាចទទួលបានចំណែកទីផ្សារច្រើនគួរសម ដែលក្រៅពីបណ្តាហាងលក់សម្ភារៈចម្លាក់នៅក្នុងរាជធានីភ្នំពេញ ក៏មាននៅតាមបណ្តាខេត្ត ក្រុង និងអាចលក់បានតាមបណ្តាញសង្គមថែតទៀត ជាមួយនឹងការទទួលបានតម្លៃសមរម្យ។

សិប្បករចម្លាក់ប្រាក់ស្ពាន់រូបនេះបានបន្តឱ្យដឹងថា នៅថ្ងៃអនាគត ប្រសិនបើមានដើមទុនគ្រប់គ្រាន់ លោកចង់ពង្រីកសិប្បកម្មរបស់ខ្លួនឱ្យបានធំ និងអាចឈានដល់ការបើកជាកន្លែងទទួលបង្រៀនជំនាញឆ្លាក់ដល់កូនខ្មែរជំនាន់ក្រោយដោយឥតគិតថ្លៃ ក៏ដូចជាពង្រឹងលើសមត្ថភាពមេជាងបន្ថែមទៀត ដោយសារបច្ចុប្បន្នសម្មត្ថភាពរបស់ក្រុមជាងយើងនៅមានកម្រិតនៅឡើយ។ ដោយឡែក សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍នឹងវិស័យនេះ ម្ចាស់សិប្បកម្មខាងលើបានគាំទ្រ និងលើកទឹកចិត្តចំពោះអ្នកដែលចង់បង្កើតអាជីវកម្មដូចរូបលោក ប្រសិនបើមានចិត្តស្រលាញ់ និងចង់ថែរក្សា អាជីពនេះ ដោយក្នុងនោះ លោកក៏បានបើកទទួលបង្ហាត់បង្រៀនសិស្សដោយគិតថ្លៃផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី