ផ្អែកលើការប៉ាន់ស្មានពី OECD បានវិនិច្ឆ័យថា កាកសំណល់សំរាមនឹងអាចកើនឡើង៣ដងនៅត្រឹមឆ្នាំ២០៦០ ដែលបន្សល់ពីផលិតផលប្រើប្រាស់ មធ្យោបាយធ្វើដំណើរ ការដឹកជញ្ជូន និងសំណង់ផ្សេងៗទៀតដែលជាការរួមចំណែកដ៏ធំមួយក្នុងការបង្កើនឱ្យមានសំណល់ប្លាស្ទិក ខណៈដែលសំណល់ប្លាស្ទិចទាំងនោះប្រមាណពាក់កណ្តាលត្រូវបានយកទៅកន្លែងចាក់សំរាម។

យោងទៅតាម OECD បានអះអាងថា សំណល់ប្លាស្ទិកនៅលើពិភពលោក អាចនឹងកើនឡើង៣ដងនៅត្រឹមឆ្នាំ២០៦០ ពោលគឺកើនឡើងពី ៣០៥ លានតោន(ឆ្នាំ២០១៩) ទៅដល់ ១០១៤ លានតោនក្នុងរយៈពេល ៤ទសវត្សរ៍ទៅមុខទៀត ដោយក្នុងនោះប្រមាណ ២ ភាគ ៣ នៃចំនួនកាកសំណល់នេះត្រូវបានគេរំពឹងថានឹងបង្កើតបានពីការវេចខ្ចប់ផលិតផលប្រើប្រាស់ និងវាយនភណ្ឌ រួមទាំងកាកសំណល់ប្លាស្ទិកពីសំណង់ និងសំណល់ពីការដឹកជញ្ជូនផងដែរ។ មានការរំពឹងថា អត្រានៃការកែច្នៃឡើងវិញនឹងមានការប្រសើរដោយឡើងពី ៩% (ឆ្នាំ២០១៩) ទៅ ១៧% (ឆ្នាំ២០៦០) ប៉ុន្តែចំនួននេះនៅទាបជាងការចាក់ចោល និងការដុតសំរាម ៥០%។

គួររំលឹកផងដែរថា អត្រាកើនឡើងនៃចំនួនប្រជាជន គឺជាហេតុផលធ្វើឱ្យមានការកើនឡើងនៃកាកសំណល់ប្លាស្ទិកនាពេលអនាគត ហើយក៏មានមានការចូលរួមពីកត្តានៃកំណើនសេដ្ធកិច្ចផងដែរ។
យោងតាមរបាយការណ៍ខាងលើដដែលក៏បានបង្ហាញផងដែរថា បណ្តាប្រទេសដែលជាសមាជិកអង្គការនៃកិច្ចសហប្រតិបត្តិការសេដ្ធកិច្ច និងការអភិវឌ្ឍន៍ (OECD) ត្រូវបានគេព្យាករណ៍ថានឹងប្រើប្រាស់ប្លាស្ទិកទ្វេដងស្របពេលដែលសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ជាមួយនឹងការប៉ាន់ប្រមាណពីការកើនឡើងរហូតដល់ចំនួន៦ដងនៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិក និងប្រមាណ៣ដងនៅតំបន់អាស៊ី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content