វេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់ ជាវេទិកាមួយដែលស្ថិតនៅក្រោមចលនា ភូមិមួយផលិតផលមួយ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងលើកស្ទួយផលិតផលដែលផលិតបានក្នុងស្រុកតាមរយៈការជួបជជែកផ្ដល់យោបល់ពង្រឹងគុណភាពផលិតផល និងដើម្បីរកទីផ្សារក្នុងស្រុកឱ្យកាន់តែទូលាយជូនអ្នកផលិត។

លោក អ៊ាន ភារុន តំណាងសិប្បកម្មផលិតទឹកត្រចៀកកាំបានរៀបរាប់ថា វេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់ បាននាំឱ្យរូបលោកជួបផ្ទាល់ជាមួយអ្នកទិញ អាចបង្កើតឱកាសអាជីវកម្មបានច្រើន ព្រមទាំងជួបជាមួយអាជីវកម្មសក្តានុពលថ្មីៗ និងបានសិក្សាពីគ្នាទៅវិញទៅមក។ ក្រៅពីនោះ លោកមានឱកាសបានជួបផ្ទាល់ជាមួយមន្រ្តីមកពីស្ថាប័ន ក្រសួង មន្ទីរពាក់ព័ន្ធ និងបានឡើងធ្វើបទបង្ហាញលើបញ្ហាជួបប្រទះក្នុងការរកដំណោះស្រាយ និងជួយអន្តរាគមន៍ផ្សេងៗកន្លងមក។

លោកបានបន្តថា តាំងពីឆ្នាំ២០០៧មក ផលិតផលជំនួយសុខភាព និងសម្រស់របស់លោកទទួលបានស្តង់ដាចំណីអាហារ ហាឡាល់, GHPs និង HACCP ខាងវិស័យផលិតត្រចៀកកាំ។ ក្រៅពីនោះអាជីវកម្មលោកក៏បានចូលរួមលើកស្ទួយសុខមាលភាពគ្រួសារ សង្គម លើកស្ទួយសេដ្ឋកិច្ចគ្រួសារ ជួយអភិរក្សសត្វត្រចៀកកាំផងដែរ ។ ដោយឡែក សម្រាប់ការចូលរួមយកផលិតផលដាក់តាំងក្នុងព្រឹត្តិការណ៍កន្លងទៅ កាន់តែធ្វើឱ្យរូបលោក ក៏ដូចជាម្ចាស់ផលិតផលដែលផលិតបានក្នុងស្រុកមានភាពកក់ក្ដៅក្នុងចិត្ត ចំពោះការគាំទ្ររបស់ភាគីពាក់ព័ន្ធ។

ដោយឃើញពីសារៈសំខាន់នៃវេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់ លោកបានសំណូមពរឲ្យមានព្រឹត្តិការណ៍បែបនេះកាន់តែច្រើន ដើម្បីបង្វែរការចាប់អារម្មណ៍មកលើផលិតផលខ្មែរ និងទាញការចូលរួមពីប្រជាជនក្នុងស្រុកកាន់តែច្រើនផងដែរ។
គួរបញ្ជាក់ថា វេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់ ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ ទទួលបានការចូលរួមពីអភិបាលរងក្រុងភ្នំពេញ គឺលោកស្រី កែវ សុខពិសី និងឯកឧត្តម សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ។ ក្នុងនោះផងដែរ លោកស្រីអភិបាលរងបានជំរុញទឹកចិត្តបន្ថែមដល់បណ្ដាម្ចាស់អាជីវកម្មទាំងឡាយក្នុងការខិតខំពង្រឹងគុណភាពផលិតផលខ្លួនឱ្យស្របទៅតាមស្តង់ដារ ព្រមទាំងអំពាវនាវឱ្យមានការប្រមូលគៀគរបន្ថែមនូវធនធានមនុស្សដែលមានជំនាញក្នុងការរួមគ្នាបង្កើតផលិតផលឱ្យកាន់តែសម្បូរបែបសម្រាប់ទីផ្សារកម្ពុជាទៅថ្ងៃអនាគត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content