ភ្នំពេញ ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)” នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានចាប់ដំណើរការក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យរដ្ឋ និងបណ្តាអ្នកជំនួញ ជាពិសេសសហគ្រិនវ័យក្មេងដែលមានពីបណ្តាប្រទេសជាសមាជិកអាស៊ានយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្នុងគោលបំណងច្បាស់លាស់ ចង់ឃើញបណ្តាក្រុមហ៊ុន និងសហគ្រិនវ័យក្មេងទាំងអស់យកឈ្នះទៅលើភាពអវិជ្ជមាននៃការរំខានដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ តាមរយៈការសម្របខ្លួនទៅនឹងសម័យឌីជីថលភាវូបនីយកម្មផង ភាពជាអ្នកដឹកនាំផង ព្រមទាំងកិច្ចសហការ និងការចូលរួមរបស់ស្រ្តីផង ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗជាមួយគ្នា និងដើម្បីអាចសម្របខ្លួនទៅនឹងរបៀបរស់នៅប្រក្រតីភាពថ្មីនេះ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់បណ្តាញរាជរដ្ឋាភិបាលដែលជាអ្នកគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង១០ ហើយក្រៅតែពីការចូលរួមនៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន AYEC ក៏មានតួនាទីជាបណ្តាញសហគ្រិនវ័យក្មេង ដែលមានទំនាក់ទំនងផ្ទាល់ជាមួយសមាគមថ្នាក់ជាតិរៀងៗខ្លួន និងលេខាធិការដ្ឋានអាស៊ានផងដែរ។ AYEC បានបន្តរៀបចំព្រឹត្តិការណ៍ ASEAN Young Entrepreneurs Carnival នេះគិតចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍នៃមហោស្រពដែលមានរយៈពេល២ថ្ងៃប្រព្រឹត្តនៅសាលប្រជុំនៃទីក្រុងកោះពេជ្យ Koh Pich City Hall ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើរតួជាប្រធានរបស់ AYEC សម្រាប់ឆ្នាំ២០២២ ដោយមានការសហការដៃគូជាមួយនឹងបណ្តាសហគ្រិនសកល GEN និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ASEAN-BAC កម្ពុជា។
ថ្ងៃទី១ (ពិធីបើក និងសម្ពោធយុទ្ធសាស្ត្រ AYEC សម្រាប់ឆ្នាំ២០២៥)

សេចក្តីថ្លែងការណ៍ដោយឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត។ ឯកឧត្តមតំណាងឲ្យឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលស្គាល់តួនាទីរបស់សហគ្រាសធុនតូច និងមធ្យមតែមានសក្ដានុពលដ៏ធំសម្បើមក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពសេដ្ឋកិច្ចក្នុងការដោះស្រាយវិបត្តិនានា ហើយរំពឹងទុកថានឹងអាចផ្តល់ការងារប្រហែលពីរភាគបីនៃចំនួនការងារនៅទូទាំងប្រទេស។ ឯកឧត្តមតំណាងឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីអញ្ជើញជាអធិបតី និងប្រកាសសម្ភោធនូវយុទ្ធសាស្ត្រ AYEC 2025 សម្រាប់សហគ្រិនវ័យក្មេងរបស់អាស៊ានទាំងមូល។

-កិច្ចពិភាក្សាពេលព្រឹក
ក្រុមទីមួយត្រូវពិភាក្សាទៅលើប្រធានបទនៃការទាញយកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់កំណើនរួមគ្នាពីវាគ្មិនសំខាន់ៗចំនួនប្រាំមកពីប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងកម្ពុជា ដោយមានការសម្របសម្រួលដោយ លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា។ អ្នកពិភាក្សានឹងផ្តោតសំខាន់ទៅលើបញ្ហាប្រឈម និងដំណោះស្រាយរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញវត្ថុ ព្រមទាំងការទទួលបានហិរញ្ញវត្ថុអាស៊ានពីធនាគារអាស៊ាន។

– កិច្ចពិភាក្សាពេលរសៀល វាគ្មិនដែលនឹងត្រូវធ្វើសន្ទរកថា នូវប្រធានបទស្តីពី Digitalized for SMEs ដោយ ឯកឧត្តម កែវ សុធី រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់សារជាថ្មីលើការផ្តល់អាទិភាពលើឌីជីថលនីយកម្ម ដើម្បីឈានជើងឆ្ពោះទៅរកការខ្លួនជាក្លាយជាសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ឌីជីថលភាវូបនីយកម្ម ពាណិជ្ជកម្មអេឡិចត្រូនិចដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលបច្ចុប្បន្ននេះហើយ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់កិត្តិយសក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទសមាគមសហគ្រិនវ័យក្មេងអាស៊ាន the ASEAN Young Entrepreneurs Association App ដែលបង្ហាញថា AYEC កំពុងឆ្ពោះទៅមុខជាឌីជីថលដោយប្រើកម្មវិធីទូរស័ព្ទ ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំក្នុងចំណោមសហគ្រិនវ័យក្មេងនៅតំបន់អាស៊ាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content