បើទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងវិបត្តិផ្ទួនៗជាប់គ្នារហូតធ្វើឲ្យស្ថិរភាពសេដ្ឋកិច្ចមានភាពរង្គោះរង្គើរខ្លាំងក្តីប៉ុន្តែបើយើងបានឃើញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០៥០នោះនឹងធ្វើឲ្យយើងនៅតែមានសុទិដ្ឋិនិយមថា ពិភពលោកនឹងនៅតែអាចមើលឃើញពីសុខដុម និងភាពរីកចម្រើននាពេលអនាគត។

PWC ក្រុមហ៊ុនវិនិយោគដែលមានបណ្តាញធំបំផុតទី២របស់ពិភពលោកបានចំណាយពេលវេលាក្នុងធ្វើការសិក្សាស្រាវជ្រាវ និងទស្សន៍ទាយ សេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០៥០ ដោយបានធ្វើការផ្សព្វផ្សាយរបាយការណ៍តាំងតែពីខែកុម្ភៈ ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែនៅក្នុងការបោះពុម្ពថ្មីចុងក្រោយនេះ PWC បានអះអាងថា វិបត្តិនានាចាប់តាំងតែពីឆ្នាំ២០១៧មកបូករួមទាំងកូវីដផងដែរគឺនឹងមិនអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរឡើយទៅលើកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ពិភពលោក។

របាយការណ៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០៥០ (The World in 2050 report) បានសិក្សា និងស្រាវជ្រាវរកឃើញថា ផលិតផលក្នុងស្រុកសរុប ឬសេដ្ឋកិច្ចសកលចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៥០នឹងមានកំណើនសរុបដល់ទៅ១៣០ភាគរយ ខណៈដែលមហាអំណាចឈរនៅលេខរៀងទី១ផ្អែកលើ GDP ធៀបទៅនឹងភាពស្មើគ្នានៃអំណាចទិញ (PPP)គឺជាប្រទេសចិន ហើយឥណ្ឌានឹងទម្លាក់អាមេរិកទៅឈរនៅលេខរៀងទី២ដោយឡែក ចំណែកអាមេរិកធ្លាក់ទៅលេខ៣ជំនួសវិញ។
វាគឺជាការព្យាករណ៍ដែលមានរយៈពេលវែងដើម្បីពិនិត្យឲ្យឃើញពីទំហំនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល ដូចនេះ PWC បានប្រមូលយកទិន្នន័យដែលពាក់ព័ន្ធពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង៣២ប្រទេសដែលប្រទេសទាំងនោះមានទំហំសេដ្ឋកិច្ចបញ្ចូលគ្នាមានចំណែកដល់ទៅ៨៥ភាគរយនៃសេដ្ឋកិច្ចសកល។
លទ្ធផលនៃការសិក្សា និងស្រាវជ្រាវព្រមទាំងការធ្វើសន្និដ្ឋានបានបង្ហាញថា សេដ្ឋកិច្ចរបស់ពិភពលោកនឹងមានការកើនឡើងដល់ទៅទ្វេដងគិតត្រឹមឆ្នាំ២០៥០ ពោលគឺក្នុងល្បឿនលឿនជាកំណើនប្រជាជន ហើយកត្តាសំខាន់ដែលជំរុញខ្លាំងបំផុតនោះគឺជាការអភិវឌ្ឍផលិតភាពនៃវិស័យផលិតកម្មពឹងផ្អែកលើបច្ចេកវិទ្យាទំនើបៗ។
ក្នុងពេលវេលាជាមួយគ្នានេះបណ្តាប្រទេសសេដ្ឋកិច្ច E7 ដែលមានដូចជាប្រទេសចិន ប្រទេសប្រេស៊ីល ប្រទេសឥណ្ឌា ប្រទេសតួគី ប្រទេសរុស្ស៊ី ប្រទេសមិកស៊ីកូ និងប្រទេសឥណ្ឌូនេស៊ី នឹងអាចធ្វើកំណើនសេដ្ឋកិច្ចទ្វេដងដែលលឿនប្រហែលទៅនឹងកំណើនជាមធ្យមរបស់បណ្តាប្រទេស G7 ខណៈដែលអ្វីគួរឲ្យចាប់អារម្មណ៍នោះគឺថាប្រទេសឥណ្ឌូនេស៊ីនឹងមានកំណើនសេដ្ឋកិច្ចខ្លាំងស្ទើរមិនគួរឲ្យជឿស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៤បន្ទាប់ពីចិន ឥណ្ឌា និងអាមេរិក។
ដោយឡែក ប្រទេសអង់គ្លេស និងបារាំង នឹងធ្លាក់ចេញពីបញ្ជីកំពូលទាំង១០របស់សេដ្ឋកិច្ចពិភពលោក ចំណែកឯប្រទេសអ៊ីតាលី ធ្លាក់ចេញពីបញ្ជីកំពូលទាំង២០ដោយជំនួសមកវិញដោយបណ្តាប្រទេសជាអ្នកមានសេដ្ឋកិច្ចខ្លាំងថ្មីៗដូចជា តួគី, មិកស៊ីកូ, និងវៀតណាមជាដើម។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថាអាមេរិក និងអឺរ៉ុបគឺជាអ្នកទទួលលទ្ធផលអាក្រក់ជាងគេដោយធ្លាក់ចេញពីតារាងកំពូលមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោក ចំណែកអឺរ៉ុបនឹងមិនមានទំហំសេដ្ឋកិច្ចធំដូចមុនទៀតឡើយ ពោលគឺត្រឹមតែតិចជាង១០ភាគរយប៉ុណ្ណោះនៃចំណែកសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០៥០ខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/06/2026
កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/06/2026
ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content