បច្ចេកវិទ្យារ៉ូបូតក្នុងវិស័យសំណង់គឺមិនមែនជាការស្រមើស្រម៉ៃទៀតឡើយ

សម័យកាលបច្ចេកវិទ្យាជំនាន់ 4.0 ពិភពលោក និងម៉ាស៊ីនស្វ័យប្រវត្តិលែងរស់នៅឆ្ងាយពីគ្នាដូចកាលពីអតីតកាលទៀតហើយ ក្នុងនោះការធ្វើដំណើរមកដល់នៃបច្ចេកវិទ្យាមនុស្សយន្ត(រ៉ូបូត)និងបច្ចេកវិទ្យាស្វ័យប្រវត្តិទៅក្នុងវិស័យសំណង់ក៏មិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រដូចកាលពីរាប់ទសវត្សរ៍មុនទៀតនោះដែរ។

ពិភពលោកបានចាប់ផ្តើមទទួលយកសមាសភាពរបស់ពួកគេចូលនៅក្នុងឧស្សាហកម្មសំណង់រចរាល់ទៅហើយដើម្បីអាចដោះស្រាយបញ្ហា និងឧបសគ្គជាច្រើនដែលកម្លាំងជាមនុស្សធម្មតាមិនអាចធ្វើបានដូចជាការបង្កើនប្រសិទ្ធភាពការងារ ការធ្វើឱ្យបរិយាកាសការងារប្រសើរឡើង កាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម ជាពិសេស ថែមទាំងអាចជួយដល់កាត់បន្ថយផលប៉ះពាល់បរិស្ថានទៀតផង។

បច្ចុប្បន្ន រ៉ូបូតដែលប្រើប្រាស់នៅក្នុងវិស័យសំណង់អាចធ្វើការងារស្ទើរគ្រប់បែបយ៉ាងនៅក្នុងសកម្មភាពចាំបាច់ រាប់ចាប់តាំងតែពីការងារបូកស៊ីម៉ង់ត៍, ការងារលាបថ្នាំ, ការងាររៀបចំគ្រឹះ, រហូតទៅដល់ការងារវិភាគសំណង់, ការងារគូសប្លង់ និងមុខងារជាច្រើនមុខទៀត។

ជាក់ស្តែងខាងក្រោមនេះជាបច្ចេកវិទ្យារ៉ូបូតដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនៅក្នុងការងារសាងសង់សំណង់ធំៗជាច្រើនរួចមកហើយតាមបណ្តាប្រទេសជាច្រើនលើពិភពលោក ៖

១. HRP-5P Humainoid Robot ៖ រ៉ូបូតរូបរាងជាមនុស្សផលិតនៅប្រទេសជប៉ុនដែលអាចមានសមត្ថភាពលើកដាក់វត្ថុ និងឧបករណ៍ធ្ងន់ៗយ៉ាងមានសុវត្ថិភាពបំផុតនៅតាមការដ្ឋានសាងសង់ធំតូច និងគ្រោះថ្នាក់កម្រិតណាក្តី

២.​ Canvas ៖ រ៉ូបូតជំនាញខាងបាញ់ថ្នាំប្រើប្រាស់នៅក្នុងការឌីសាញផ្ទៃខាងក្នុងអគារដោយសមត្ថភាពខ្ពស់ និងលឿនជាងការងាររបស់មនុស្សយើងធម្មតា

៣.​ SAM-Brick Laying ៖ រ៉ូបូតរៀបឥដ្ឋ និងបូកស៊ីម៉ង់ត៍ ហើយល្បឿននៃការងារធ្វើការរបស់វាគឺលឿនជាងមនុស្សកម្មករជាមនុស្សដល់ទៅ៦ដង និងអាចធ្វើការងារបានយូរម៉ោងក្នុងមួយថ្ងៃ

៤.​ Tybot ៖ រ៉ូបូតជំនាញខាងរៀបចំគ្រឹះសំណង់។ បន្ថែមពីនេះ Tybot អាចធ្វើការចង់លួសជាមួយនឹងដែកគ្រឹះអគារដល់ទៅ ១ ០០០ដង ដោយប្រើពេលត្រឹមមិនដល់មួយម៉ោងប៉ុណ្ណោះ និងមិនចាំបាច់មានការជួយគាំទ្រពីកម្លាំងមនុស្សឡើយ

៥.​ Okibo ៖ រ៉ូបូតដែលមានរូបរាងជាដៃផលិតឡើងដោយក្រុមហ៊ុនអ៊ីស្រាអ៊ែល និងមានជំនាញលាបថ្នាំបានច្បាស់ និងត្រឹមត្រូវបំផុត ពីព្រោះថាបានបំពាក់មកជាមួយនឹងមុខងារ 3D ដើម្បីធ្វើការកំណត់ទុកជាមុននូវកិច្ចការងារ

ថ្វីត្បិតតែបច្ចេកវិទ្យារ៉ូបូតអាចនឹងដណ្តើមការងាររបស់មនុស្សលោកក្តីនាពេលខាងមុខ ប៉ុន្តែរាល់កិច្ចការងារគ្រប់គ្រង និងត្រួតពិនិត្យពីខាងលើនៅតែស្ថិតនៅជាទំនួលខុសត្រូវរបស់យើងដដែល ផ្ទុយទៅវិញ បច្ចេកវិទ្យានេះវានឹងធ្វើឲ្យវិស័យសំណង់មានភាពរីកចម្រើន ហើយទទួលបានការងារ និងគម្រោងកាន់តែច្រើនឡើងបន្ថែមទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង