ព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី៣២ ជួយបំផុសតម្រូវការទីផ្សារជួលអាផាតមិន និងខុនដូក្នុងរយៈពេលខ្លី

ភ្នំពេញ ៖ កម្ពុជាបានក្លាយជា​ម្ចាស់ផ្ទះលើកដំបូង​ជាប្រវត្តិសាស្ត្រក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ បន្ទាប់ពីបានរង់ចាំអស់រយៈ​៦៤​ឆ្នាំមកហើយ។ នៅក្នុងព្រឹត្តិការណ៍នេះ​បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន​ដល់​សេដ្ឋកិច្ច​ និងកិត្យានុភាពរបស់​កម្ពុជា ដោយក្នុង​នោះ​ គិតត្រឹមតែតម្រូវការជួលអគារស្នាក់នៅក្នុងរយៈពេលខ្លីដូចជាសណ្ឋាគារ អគារ​ខុនដូ ក៏ដូចជាអាផាតមិនដែល​បានជាប់​គាំងដោយសារបញ្ហាកូវីដ​១៩នោះ ក៏ឃើញ ​មានសកម្មផុស​ផុល​ឡើង​​វិញ​បន្តិច​នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍​ស៊ីហ្គេម​ ប៉ារ៉ាហ្គេមនេះដែរ ។

លោក ស៊ុន​ មេសា នាយកគ្រប់គ្រ​ងកា​រ​វិនិយោគ​ខុនដូ​នៃក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍​តាមទូរសព្ទឱ្យដឹងថា ជាការ​ពិតណាស់​នៅមុនព្រឹត្តិការណ៍​ស៊ីហ្គេម​ចាប់ផ្ដើមប្រមាណជា ១សប្ដាហ៍ ទៅ​ ២សប្ដាហ៍ ​មាន​ភ្ញៀវទេសចរ​បរទេស​ ក៏ដូចជាអាណិកជនក​ម្ពុជា​ជាច្រើន​បានទាក់ទង​មករកជួល​ខុន​ដូស្នាក់នៅរយៈពេលខ្លីក្នុងអំឡុងព្រឹត្តិការណ៍​ប្រ​កួត​ស៊ីហ្គេម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ទីផ្សារ​ខុនដូ​សម្រាប់ជួល​មានភាព​ផុស​ផុលឡើងវិញបន្តិច។

លោកបន្តថា​ ៖

“ភ្ញៀវទេសចរ​ដែល​មកទាក់ទង​រក​ជួល​ខុន​ដូនៅក្នុ​ងប្រទេស​កម្ពុជា​​ភាគច្រើនមកពីតំបន់អាស៊ាន​ ដោយសារតែព្រឹត្តិការណ៍នេះ​គឺជាព្រឹត្តិការណ៍​ប្រកួ​តរវាងប្រទេស​ក្នុង​តំបន់អាស៊ាន ដូច្នេះ​គេនឹង​មក​មើលកា​រប្រកួ​តរបស់កីឡាករ​របស់ពួកគេ ហើយក៏មកគាំទ្រ​កីឡា​ករ​របស់ពួកគេ​ផងដែរ។ ក្រៅពី​ភ្ញៀវទេសចរ​មក​ពីតំ​​ប​​ន់អាស៊ាន​​ក៏មានមកពីបណ្ដាប្រទេស​ផ្សេងទៀត​ ដូចជា ​ចិន ជប៉ុន ​និងកូរ៉េ​ខាង​ត្បូងផងដែរ។ ​ដោយឡែ​ក ​ភ្ញៀ​វ​ទេ​ស​​ចរ​មកពីបណ្ដាប្រទេស​អឺរ៉ុប​ និងអាមេរិក ភាគច្រើនគឺជា​កូន​កាត់ជាមួយ​អាស៊ាន​។​”

ជាមួយគ្នានេះលោក​រំពឹងថា​ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម​ចប់​សព្វគ្រប់ នឹង​មានកា​រវិនិយោគ​លើខុនដូ​ក៏ដូចជា​វិស័យ​អច​ល​ន​ទ្រព្យ​ទាំងមូល​បន្ថែមទៀត​ផងដែ​រ ពីព្រោះ​ភ្ញៀវ​ទេសចរ​មកមើល​កា​រប្រកួ​តកីឡា​ស៊ីហ្គេម​​ក៏​អាច​ជា​វិនិយោគិ​ន​ដែល​​​​មក​មើល​ផង​ ហើយស្វែងរកឱកាស​នៃការ​វិនិយោគ​នៅក្នុ​ងប្រទេស​កម្ពុជាផង ដូច្នេះ​វាក៏ជាឱកាស​សម្រា​ប់​​វិនិយោគិន​កម្ពុជា​ក្នុង​ការ​បង្ហាញពីអ្វីដែលខ្លួនមានទៅដល់​បណ្ដា​វិនិយោគិន​ទាំងនោះ ដើម្បីឱ្យ​គេ​ចូលវិញ​នៅក្រោ​យព្រឹត្តិការណ៍​នេះ ។​

លោក ឌិន សុមេធារឹទ្ធ ប្រធានសមាគមសណ្ឋាគារនៅកម្ពុជា​ក៏បានឱ្យដឹងផងដែរថា​ ព្រឹត្តិការណ៍ស៊ីហ្គេម​មិនមែនមកតែកីឡាករ​​ប្រកួ​តនោះទេ តែក៏មក​ជាមួយ​នូ​វប្រតិភូកីឡា​របស់គេ ​និង​អ្នកគាំទ្រ​របស់​គេ​ផងដែរ។ សម្រាប់កីឡា​ករ​ កីឡាការិនី គឺកម្ពុជា​បានរៀបចំកន្លែង​ស្នាក់​នៅ​​​ក្បែរ​នឹងពហុកីឡដ្ឋាន​ជាតិមរតកតេជោ ចំណែក​ប្រតិភូកីឡា​អាច​ជ្រើស​រើស​សណ្ឋាគារ​ណាផ្សេងក្រៅពី​កម្ពុជា​ផ្ដល់ជូន។ ​អ្នក​គាំទ្រ​ក៏ដូចគ្នា​ គេអាច​រកកន្លែង​ស្នាក់​នៅ​ដូចជា​សណ្ឋាគារ ឬ​អាផាតមិន ​និងខុនដូជាដើម។

គួររំលឹកដែរថា អ្នកជំនាញអចលនទ្រព្យ​ជាច្រើន​បានបង្ហាញពីក្ដីរំពឹងថា​ តាមរយៈព្រឹត្តិការណ៍​កីឡាស៊ីហ្គេមមួយ​នេះ នឹ​ងហុច​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ហើយក៏រំពឹងថា​នៅពេ​លខាងមុខ​នេះនឹងមានវិនិយោគិន​អន្តរជាតិ​កាន់តែច្រើន​ចូលមកកម្ពុជាដើម្បី​បណ្ដាក់ទុនវិនិយោគទៅតាមជំនាញរបស់ពួកគេ​​លើ​វិស័យ​ផ្សេងៗ បន្ទាប់ពីពួកគេ​បានស្គាល់​កម្ពុជា​រួចហើយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​