ឱកាសល្អបានមកដល់ហើយ ! សភាយុវពាណិជ្ជករកម្ពុជាអន្តរជាតិសាខាភ្នំពេញបានរៀបចំនូវគម្រោងកម្មវិធីដ៏ពិសេសមួយ (2023 Entrepreneurs Square and Business Exhibition) ក្រោមប្រធានបទ «វេទិកាជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣»

ភ្នំពេញ ៖ ឱកាសល្អបានមកដល់ហើយ ! សភាយុវពាណិជ្ជករកម្ពុជាអន្តរជាតិសាខាភ្នំពេញបានរៀបចំនូវគម្រោងកម្មវិធីដ៏ពិសេសមួយ (2023 Entrepreneurs Square and Business Exhibition) ក្រោមប្រធានបទ «វេទិកាជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣»។

ក្នុងគោលបំណងចម្បងជួយជំរុញ និងលើកស្ទួយវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។

សម្រាប់កម្មវិធីដ៏អស្ចារ្យមួយនេះដែរ នឹងត្រូវធ្វើឡើងរយៈពេល២ថ្ងៃ (ថ្ងៃទី ០៣ – ០៤ ខែមិថុនា ឆ្នាំ២០២៣) ចាប់ពីម៉ោង ៨ : ៣០ព្រឹក ដល់ម៉ោង ៥ : ០០ល្ងាច នៅមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមរយៈកម្មវិធីមួយនេះផងដែរ បណ្តាអ្នកដែលបានចូលរួម ជាពិសេសសហគ្រិននឹងទទួលបាននូវចំណេះដឹង រួមជាមួយបទពិសោធន៍ក្នុងការប្រកបអាជីវកម្មជាច្រើនក្រោមការបណ្តុះបណ្តាល ពីសំណាក់វាគ្មិនជំនាញផ្នែកគ្រប់គ្រង និងប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម ក្នុងទម្រង់សិក្ខាសាលា ដែលគ្របដណ្តប់លើប្រធានបទផ្សេងៗជាច្រើន ដូចជា ការគ្រប់គ្រងការលក់ ការធ្វេីទីផ្សារ ហិរញ្ញវត្ថុ និងប្រតិបត្តិការជាដើម។

បន្ថែមពីនេះ នឹងមានការជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរទៅរក វិធីសាស្ត្រតាមបែបឌីជីថលនៃការធ្វើអាជីវកម្ម រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យា និងវេទិកាអនឡាញ​ ក៏ដូចជាគន្លឹះនៃការបង្កើនប្រាក់ចំណេញ និងការប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យមផងដែរ។ លើសពីនេះ បរិយាកាសឌីជីថល បានជួយសម្រួលដល់វិបត្តិសេដ្ឋកិច្ច​  ព្រមទាំងជួយសហគ្រាសធុនតូច និងមធ្យម បង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ពួកគេ និងកែលម្អដំណើរការអាជីវកម្មសំខាន់ៗ ដូចជា បង្កើនការនាំមុខនៃការលក់ ការធ្វើទីផ្សារ ការពង្រឹងលើស្លាកសញ្ញា សមត្ថភាពទំនាក់ទំនង ការសម្រេចចិត្ត ក៏ដូចជាការកើនឡើង និងភាពពេញចិត្តរបស់អតិថិជនផងដែរ។

‼️គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមការតាំងពិព័រណ៍គឺមិនគិតថ្លៃទេ​ ប៉ុន្តែសម្រាប់ការចូលរួមកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ នឹងត្រូវបានអនុវត្តតាមការទិញសំបុត្រធម្មតាតម្លៃ ៥០ដុល្លារ ។ ចំពោះ ការទិញសំបុត្រមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% នៅសល់ត្រឹមតែ ២៥ដុល្លារតែប៉ុណ្ណោះ។ រួសរាន់ឡើង កន្លែងមានកំណត់ សូមកុំឱ្យឱកាសដ៏ល្អមួយនេះរំលងផុតទៅឱ្យសោះ ៕

ចុះឈ្មោះទិញសំបុត្រតាមរយៈតំណលីង:​​ https://forms.gle/8GCTH6Q9Gpej7zwa6

លេខទូរស័ព្ទទំនាក់ទំនង☎️:
(+855) 92 467 222 (Bunthoeun Sreykun)
(+855) 93 751 762 (Sorn Socheata) ✅ ធនាគារកាណាឌីយ៉ា: 001 0003 399 775 (JCI CAMBODIA PHNOM PENH)

https://youtu.be/Z4tuvhqOA0w

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី បន្តដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅតាមបណ្តាសាខាក្នុងរាជធានីភ្នំពេញ និងឈានទៅតាមបណ្តាខេត្ត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/06/2026

អិលអូអិលស៊ី ដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌ៧មករា -​ សង្កាត់បឹងព្រលឹតជាសាខាទី៧ និងគ្រោងពង្រីកឥណទានថ្មីនេះទៅកាន់សាខានៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

មុខរបរចិញ្ចឹមគ្រួច ឆាប់បានទទួលផល ហើយរកចំណូល​បានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

មុខរបរចិញ្ចឹមគ្រួច ហាក់ត្រូវបានមើលរំលងពីបណ្តាកសិករក្នុងស្រុក ប៉ុន្តែមុខរបរមួយនេះមិនត្រឹមតែងាយស្រួលប្រកប និងឆាប់បានប្រមូលផលលក់នៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណូលខ្ពស់រហូតខ្ទង់ពាន់ដុល្លារក្នុងមួយខែៗទៀតផង

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

ជំនួញ, ព្រឹត្តិការណ៍

• 23/06/2026

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង

ប្រជាពលរដ្ឋ សាទរ​ចំពោះគម្រោងបើកផ្លូវថ្មីពីតំបន់បឹងកក់​ទៅ​មហាវិថីព្រះមុនីវង្ស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/06/2026

ប្រជាពលរដ្ឋ​ដែល​រស់នៅជុំវិញតំបន់​បឹង​កក់​ ក៏ដូចជា​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់តាមតំបន់​នេះ បានបង្ហាញការ​សាទរ​ចំពោះគម្រោង​បើកផ្លូវថ្មីនៅតំបន់​បឹងកក់​ ដែលធ្វើឱ្យការ​​ធ្វើដំណើរកាន់តែងាយស្រួល​កាត់បន្ថយការ​កកស្ទះចរាចរណ៍ និង​ចំណេញពេលវេលា

សេចក្តីព្រាងច្បាប់វិសោធនកម្មផ្លូវថ្នល់ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់មានសារៈសំខាន់ខ្លាំងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ថែទាំ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។

SK Hynix ដណ្តើមតំណែង Samsung ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតនៅកូរ៉េខាងត្បូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/06/2026

ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ SK Hynix បានវ៉ាដាច់ក្រុមហ៊ុន Samsung Electronics ក្លាយជាក្រុមហ៊ុនចុះបញ្ជី ដែលមានតម្លៃបំផុតរបស់ប្រទេសកូរ៉េខាងត្បូង