ឯកឧត្តម វង្សី វិស្សុត៖ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់​លើកស្ទួយសហគ្រិនភាព

នាថ្ងៃទី ២៤ ខែឧសភាថ្មីៗនេះ សហគ្រិនខ្មែរដែលជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានរៀបចំ “ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី” ដើម្បីជាការផ្ដល់វេទិកាជូនដល់ដៃគូរ​ដែលបានចូលរួម នូវឳកាសក្នុងការទំនាក់ទំនង ក៏ដូចជាបើកកិច្ចពិភាក្សា​ដើម្បីបង្កើតជាយុទ្ធសាស្ត្រ​ដ៏រឹងមុំាមួយ សម្រាប់ការអនុវត្តគម្រោងទៅថ្ងៃអនាគត។

កម្មវិធីនេះដែរ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម​ វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអម​នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធន​បាល​នៃមូលនិធិអភិវឌ្ឍសហគ្រិនភាព។​ ក្រៅពីនោះ ក៏មានការចូលរួមពីអ្នកតំណាងមកពីស្ថាប័ន​រាជរដ្ឋាភិបាល ស្ថានទូត ស្ថាប័ន​គាំទ្រវិស័យសហគ្រិនភាព (ESOs) ស្ថាប័នហិរញ្ញវត្ថុ សមាគម បណ្តាញធុរកិច្ច និងអ្នកពាក់ព័ន្ធ​ដទៃទៀត​ សរុបប្រមាណជា ១២០នាក់។

ក្នុងឳកាសនេះផងដែរ សហគ្រិនខ្មែរបានលើកឡើងពី សកម្មភាពមួយចំនួនក្នុងចំណោមកម្មវិធីជា​ច្រើនដែល​បានអនុវត្ត​កន្លងមករាប់បញ្ចូលកាគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ក្នុងនោះ ក៏មានវគ្គជជែកពិភាក្សា ដែលមានការចូលរួមយ៉ាងសកម្មពីសំណាក់ដៃគូជាតិ និងអន្តរជាតិ ក្នុងការចែករំលែកមតិកែលម្អ និងបទពិសោធន៍ដែលរួមចំណែកដល់ការកែលម្អប្រព័ន្ធអេកូឡូស៊ី។

តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖

“ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបានសម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើតតម្លៃបន្ថែម ការបង្កើតការងារ ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និងជាប្រភព​នៃនាវានុវត្តន៍។”

ឯកឧត្តមបន្តមានប្រសាសន៍ទៀតថា៖

“រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs) ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយទៅជាសហគ្រាសធុនមធ្យម (Medium Enterprises) និងចង់ឃើញសហគ្រាសធុនមធ្យម រីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួន ទៅជាសហគ្រាសធុនធំ ព្រមទាំងចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបានកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។”

យ៉ាងណាមិញ ដើម្បីសម្រេចនូវគោលដៅសេដ្ឋកិច្ចជាតិទាំងនេះ សហគ្រិនខ្មែរបានធ្វើការជាច្រើន ដោយផ្ដោតសំខាន់លើវិស័យចំនួន៤គឺ បច្ចេកវិទ្យា កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។

បើតាម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានឲ្យដឹងថា កន្លងមកសហគ្រិនខ្មែរបានដាក់ចេញនូវសកម្មភាពជាច្រើន ដើម្បីជាជំនួយដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសដែលកំពុងដំណើរការអាជីវកម្មផងដែរ។

សកម្មភាពទាំងនោះរួមមាន៖ បណ្ដុះបណ្ដាលសិស្សានុសិស្សចាប់​តាំងពីកម្រិតវិទ្យាល័យទៅ ដោយបណ្ដុះ​គំនិតសហគ្រិនភាពទៅដល់ពួកគេ។ សម្រាប់សហគ្រិន​​ដែល​​ចង់​​​ក្លាយជា​អ្នកប្រកបអាជីវកម្មណាមួយ ពួកគេក៏នឹងទទួលបានការបណ្ដុះបណ្ដាល អំពីរបៀបដែលធ្វើ​ឲ្យអាជីវកម្មពួកគេលូតលាស់ បន្ទាប់មក​នៅ​​ក្នុងប្រព័ន្ធអេកូឡូស៊ី នៅពេលដែលសហគ្រិន​ចាប់ផ្ដើម​អាជីវកម្ម ពួកគេនឹងប្រឈម​មុខនឹងការខ្វះ​បណ្ដាញ ដូច្នេះសហគ្រិនខ្មែរក៏មានក្រុមការងារដែលធ្វើការ លើចំនុចនេះតែម្ដង។ និងចុងក្រោយ សហគ្រិនខ្មែរ​ក៏មានជួយជាថវិកា​សម្រាប់ទ្រទ្រង់អាជីវកម្ម​ដែលរងផលប៉ះពាល់ដោយកូវីដផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក