តម្លៃដីធ្លីក្នុង​ខណ្ឌដូនពេញនៅត្រឹមឆមាស​ទី១​ឆ្នាំ២០២៣ ​​រក្សា​ភាពល្អប្រសើរ

ភ្នំពេញ ៖ ថ្វីត្បិតតែសកម្មភាពនៃការទិញលក់​ដីធ្លី និងអចលនទ្រព្យ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ក្នុង​រាជធានីភ្នំពេញ មិនសូវ​មានសន្ទុះ ក្នុ​ងឆមាស​ទី១នៃឆ្នាំ២០២៣​នេះ​ក្ដី ប៉ុន្តែតម្លៃដីធ្លីនៅតែរក្សា​លំនឹង​បានល្អ​ប្រសើ​រ​ធៀបនឹង​ឆ្នាំមុនៗ ជាក់ស្ដែង​នៅថ្ងៃនេះ AMS នឹង​លើកយកតម្លៃដីធ្លីនៅតាមបណ្ដាសង្កាត់​នានា​ក្នុង​ខណ្ឌ​ដូនពេញដែលជា​តំបន់កណ្ដាលក្រុងមក​ចែកជូនប្រិយ​មិត្តអ្នកអាន​បានជ្រាប ។

យោងតាមការ​វាយតម្លៃរបស់​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា​ (CVEA) បានបង្ហា​ញពី​ត​ម្លៃដី​​ធ្លីនៅ​តាម​​​​បណ្ដាសង្កាត់នានា​ក្នុ​ងខណ្ឌដូនពេញ ក្នុងនោះឃើញថា ​សង្កាត់​ផ្សារ​ថ្មីទី១ ទី​២ និងទី៣ ដីអាច​មា​នត​ម្លៃ​រ​​ហូ​ត​ដ​ល់​​ ១៣ ០០០ ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ ។

១.សង្កាត់​ផ្សារ​កណ្ដាលទី១ និងផ្សារ​កណ្ដាលទី២ តម្លៃជា​មធ្យម​ពី​ ៥ ៥០០ដុល្លារ​អាមេរិកទៅ​ ១២ ០០០ដុល្លា​រអាមេរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីនៅតាមបណ្ដោយផ្លូវ​ធំៗ ។ ចំណែកដីនៅតាមបណ្ដោយផ្លូវ​តូច​ៗវិញ​មាន​តម្លៃចន្លោះពី ​២ ៨០០ដុល្លារដល់ ​៤ ៦០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

២.សង្កាត់​ផ្សារ​ថ្មីទី១ទី២ ​និងទី៣ តម្លៃដី​មានចន្លោះពី​ ៥ ៥០០ដុល្លារ​ទៅ​ ១៣ ​០០​០​ដុ​ល្លា​រ​អា​មេ​រិ​ក​ក្នុ​ងមួ​យ​ម៉ែត្រ​កា​រ៉េ​​​សម្រាប់ដីនៅជាប់ផ្លូវធំ ។ ចំណែកនៅតាមបណ្ដោយផ្លូវ​តូចៗវិញ​ក៏មានតម្លៃចន្លោះពី​ ២ ៨០០ដុល្លារទៅ​ ៤ ៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​ដែរ ។

៣.សង្កាត់​ចតុមុខ តម្លៃដី​មានតម្លៃចន្លោះពី​ ៥ ១០០ដុល្លារទៅ​ ៩ ២០០ដុល្លារអាមេរិកក្នុ​ងមួយម៉ែត្រការ៉េ សម្រាប់​ដីនៅតាមបណ្ដោយផ្លូវធំ ។ ចំនែកនៅតាមបណ្ដោយផ្លូវ​តូចៗវិញ ក៏មានតម្លៃចន្លោះពី ​២ ៧០០ដុល្លារ​ទៅ​ ៤ ៨០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ​ដែរ ។

៤. សង្កាត់​ជ័យជំនះ តម្លៃដីមានតម្លៃចន្លោះពី​ ៤ ៩០០ដុល្លារ​ទៅ​ ៨ ០០០ដុល្លា​រក្នុងមួយម៉ែត្រ​ការ៉េ សម្រាប់​ដីនៅលើ​ផ្លូវធំ​។ ចំណែក​ដីនៅលើផ្លូវតូច​មានតម្លៃ ២ ៧០០ដុល្លា​រទៅ​ ៤ ៨០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ​ ។

៥.សង្កាត់​បឹងរាំង ៖ តម្លៃដី​នៅសង្កាត់​នេះ​មានតម្លៃក៏ខ្ពស់គួរសម​គឺចន្លោះពី​ ៥ ១០០ដុល្លារ​ទៅ ​៧ ៥០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េលើផ្លូវធំ​ហើយ​នៅលើផ្លូវ​តូច​តូចវិញ​​មានតម្លៃចន្លោះពី ២ ៩០០ដុល្លារ​អាមេរិកទៅ​ ៤ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។​

៦.សង្កាត់វត្តភ្នំពេញ​ ៖ តម្លៃដីក្នុង​សង្កាត់នេះ​ក្នុងមួយម៉ែត្រការ៉េ​មានតម្លៃចន្លោះពី​៤.២០០ដុល្លារទៅ​៦.០០០​ដុល្លារ​អាមេរិក នៅលើផ្លូវធំ និង​តម្លៃ​ចន្លោះពី​ ២ ៦០០ដុល្លារ​ទៅ​ ៤ ៤០០ដុល្លា​រអាមេរិក​ក្នុងមួ​យមែ​ត្រ​កា​រ៉េស​ម្រា​ប់ដីលើផ្លូវតូច​ៗ ។

​៧.​​ស​ង្កា​ត់​​ស្រះចក តម្លៃដី​មានតម្លៃចន្លោះពី ៣ ៦០០ដុល្លារអាមេរិកទៅ​ ៥ ៨០០ដុល្លា​រ​អាមេ​រិ​កក្នុ​​​ង​មួ​យ​ម៉ែ​ត្រ​ការ៉េ​​​សម្រាប់ដីតាមបណ្ដោយផ្លូវធំ និង​តម្លៃចន្លោះពី​ ២ ១០០ដុល្លារ​ទៅ​ ៤ ០០​០​ដុ​ល្លា​រ​អា​មេ​រិ​ក​ក្នុ​ង​មួ​យម៉ែ​​ត្រ​កា​រ៉េ​​ស​ម្រា​ប់​ដី​នៅ​​តា​មប​ណ្ដោ​យផ្លូវ​តូចឬផ្លូវ​ខាង​ក្នុង​ ។

ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា​ ​ខណ្ឌ​ដូនពេញ ត្រូវ​បាន​ចាត់ទុកជា​ខណ្ឌ​បេះ​​ដូង​រាជធានីភ្នំពេញ បានក្លាយជា​ចំណុច​ប្រស​ព្វ​​ដ៏សំខាន់ និងជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម​ដ៏ធំ ដែល​មានលំហូរទេសចរណ៍​ មានចរាចរណ៍​ម​មាញឹ​ក ជា​មណ្ឌល​ដោះដូរ​ទំនិញ សេវាកម្ម ជាបណ្ដុំ​សេវាកម្ម​ធនា​គារ ហិរញ្ញវត្ថុ ជាច្រើន​ទៀត និងជា​តំបន់​ដែលមានការទាក់ទាញលើការ​វិនិយោគពីសំណាក់​វិនិយោគិ​ន​ក្នុង​និងក្រៅប្រទេស​ជាច្រើន​ផងដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ

កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក

អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០លានដុល្លារអាម៉េរិក​​ ​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។