ស្វែងយល់ពីចំណុចគន្លឹះទាំង ៥ ដើម្បីគ្រប់គ្រងលុយឱ្យបានល្អ

ភ្នំពេញ ៖ ដើម្បីគ្រប់គ្រងលុយឱ្យបានល្អ ពេលខ្លះ​មិនចាំបាច់តែមាន​​ប្រាក់​ខែ​ខ្ពស់និងចំណូលខ្ពស់ ​ឬ​សុំយោបល់ពីអ្នកជំនាញ​ដើម្បី​គ្រប់គ្រងហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នកឱ្យបានល្អនោះ​ទេ អ្នកគ្រាន់តែត្រូវមានភាពច្បាស់លាស់លើចំណាយចំណូល នោះអ្នកអាចឈានដល់ការគ្រប់គ្រងលុយត្រឹមត្រូវ។

សម្រាប់មនុស្សជាច្រើនគិតថា ការគ្រប់គ្រងលុយឱ្យកាន់តែប្រសើរឡើង គឺត្រូវការចាំបាច់កាត់បន្ថយការចំណាយរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី AMS សុំណែនាំចំណុចគន្លឹះចំនួន ៥ ដើម្បីគ្រប់គ្រងលុយឱ្យបានល្អប្រសើរ៖

១.តាមដានការចំណាយរបស់អ្នកជាប្រចាំ

ប្រសិនបើអ្នកមិនដឹងថា តើអ្នកចំណាយលើអ្វី និងកន្លែងណាជារៀងរាល់ខែនោះ ដូច្នេះអ្នកគួរចាប់ផ្តើមតាមដាន កត់ត្រាលើចំណាយចំណូល រួចហើយរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់អនាគត។

ការ​គ្រប់​គ្រង​លុយ​កាន់​តែ​ល្អ​ចាប់​ផ្ដើម​ដោយ​ការ​យល់​ដឹង​អំពី​ការ​ចំណាយ ដោយអ្នកអាចប្រើវិធីសាស្ត្រតាមដានការចំណាយ។ មួយវិញទៀត ដើម្បីចៀសវាងចំណាយលើសខ្ទង់ អ្នកគួរតាមដានការចំណាយលើផ្សេងៗ ឬពិនិត្យលើការចំណាយទៅលើកិច្ចការមិនចាំបាច់ ដូចជាការទទួលទានអាហារនៅខាងក្រៅ ការកម្សាន្ត និងកាហ្វេប្រ៊េនៗប្រចាំថ្ងៃនោះ។ នៅពេលដែលអ្នកបានអប់រំខ្លួនឯងអំពីទម្លាប់ទាំងនេះហើយ អ្នកអាចរៀបចំផែនការកែលម្អគ្រប់គ្រងលុយបានហើយ។

២.បង្កើតផែនការចំណាយប្រចាំខែ

ចូរបង្កើតទម្លាប់ចំណាយប្រចាំខែ ដើម្បីកំណត់ថា តើអ្នកចំណាយប៉ុន្មានប្រចាំខែ ហើយអ្នកអាចបង្កើតផែនការចំណាយប្រចាំខែ ដើម្បីចៀសវាងការចំណាយលើសចំណូល។ អ្នកគួរតែចាត់ទុកថាការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកជាមធ្យោបាយមួយ ដើម្បីជួយជំរុញឱ្យមានទម្លាប់ចំណាយល្អប្រសើរជាងមុន នោះអ្នកនឹងដឹងកាន់តែច្បាស់ពីខ្ទង់ចំណាយចំណូលរបស់អ្នក។

៣.បង្កើតទម្លាប់សន្សំ

បង្កើតកញ្ចប់សន្សំសម្រាប់គ្រាអាសន្នណាមួយ ព្រោះយើងមិនអាចមើលថា ហានិភ័យណាមួយកើតឡើងទុកជាមុននោះទេ។ ទោះបីជាការសន្សំរបស់អ្នកមានចំនួនតិចតួចក៏ដោយ ការសន្សំនេះអាចជួយសង្គ្រោះអ្នកពីស្ថានភាពក្នុងគ្រាលំបាក ដែលអ្នកត្រូវការលុយដើម្បីដោះស្រាយ។

អ្នកក៏គួរតែធ្វើការសន្សំមួយផ្សេតទៀត ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក ក្នុងករណីបាត់បង់ការងារ ឬបាត់បង់ប្រភពចំណូល។ ដូច្នេះ អ្នកគួរបង្កើតទម្លាប់សន្សំ ទោះតិចក្តី ច្រើនក្តី វាអាចជួយអ្នកបង្កើតទម្លាប់សន្សំ ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុនាពេលអនាគត។

៤.សន្សំដើម្បីរបស់របរក្នុងក្តីស្រមៃ

ជាការពិត ការប្រើប្រាស់កម្ចីអាចជួយបានច្រើន នៅពេលអ្នកមានចំណងចង់ផ្ទះ ឬរថយន្តក្នុងក្តីស្រមៃរបស់អ្នក។ ប៉ុន្តែការទិញរបស់របរដោយប្រើប្រាស់កម្ចី អាចបន្ថែមការចំណាយរបស់អ្នក ដោយសារកម្ចីទាំងនោះគឺមានអត្រាការប្រាក់។

ដូច្នេះបើអ្នកប្រើប្រាស់លុយពីការសន្សំរប​ស់អ្នកទៅទិញរបស់របរក្នុងក្តីស្រមៃ នោះវានឹងមិនបង្កើនការចំណាយរបស់អ្នក ដោយសារការប្រាក់នោះទេ។ មួយវិញមួយទៀត នៅពេលអ្នកសន្សំលុយក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អ្នកនឹងទទួលបានការប្រាក់មកវិញផងដែរ។ ទោះជាក៏យ៉ាងក៏ដោយ អ្នកមានជម្រើសជាច្រើនទៀត ដើម្បីទិញរបស់របរក្នុងក្តីស្រមៃរបស់អ្នក មិនមែនមានតែពិធីសន្សំលុយទុកទិញទេ អាស្រ័យលើការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នក។

៥.ចាប់ផ្តើមយុទ្ធសាស្រ្តវិនិយោគដើម្បីបង្កើនចំណូលបន្ថែម

ទោះបីជាសមត្ថភាពវិនិយោគរបស់អ្នកមានកម្រិតក៏ដោយ ការរួមចំណែកតិចតួចលើការវិនិយោគណាមួយ ដែលមានហានិភ័យទាប អាចជួយអ្នកបង្កើតប្រាក់ចំណូលបន្ថែម។ ប៉ុន្តែ អ្នកត្រូវប្រាកដថា ការវិនិយោគអ្នកគឺស្ថិតក្នុងកម្រិតហានិភ័យទាប ដូចជាការវិនិយោគលើអចលនទ្រព្យមានច្បាប់ច្បាស់លាស់ ទិញមូលបត្របំណុលរបស់ធនាគារ ដែលបោះផ្សាយពីផ្សារមូលបត្រ ឬសន្សំប្រាក់នៅធនាគារដើម្បីទទួលបានការប្រាក់ ព្រោះវាអាចជួយបង្កើតចំណូលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ