បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ

ភ្នំពេញ ៖ បរិយាបន្នហិរញ្ញវត្ថុ គឺពិតជាមានសារសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមួយ ប៉ុន្តែបញ្ហាមួយចំនួននៅតែបន្តរារាំងដល់ការជំរុញបរិយាបន្នហិរញ្ញវត្ថុ។ បន្ទាប់ពីមើលឃើញកត្តារារាំងទាំងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរិះរកវិធីសាស្ត្រថ្មីៗជាច្រើនក្នុងការដោះស្រាយបញ្ហាទាំងនេះ និងជួយពង្រីកការទទួបានសេវាហិរញ្ញវត្ថុដល់តំបន់ ដែលមានការខ្វះខាត ឬមធ្យោបាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូរការ។

បច្ចេកវិទ្យាហិរញ្ញវត្ថុបានក្លាយជាមួយមធ្យោបាយមួយឆ្ពោះទៅកាន់ការបង្កើនសេវាហិរញ្ញវត្ថុដល់ប្រជាជន ដែលខ្វះមធ្យោបាយទទួលបានសេវាទាំងនេះ ដោយសារតែភាពខ្វះខាតនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រព័ន្ធធនាគារ។ បច្ចេកវិទ្យាហិរញ្ញវត្ថុគឺក៏មធ្យោបាយដ៏មានប្រសិទ្ធភាពផងដែរក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនសក្តានុពលេ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង (ធនាគារពាណិជ្ជ វីង) បានថ្លែងថា តម្រូវការនៃប្រតិបត្តិការឌីជីថល និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នគឺកិច្ចការងារអាទិភាពសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយបានជា ធនាគារ វីង បានដាក់ចេញនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព រហ័ស និងសន្សំសំចៃពេលវេលា ដើម្បីឆ្លើយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។

ទោះបីជាយ៉ាងក៏ដោយ កាលពីឆ្នាំ២០០៩ ការណែនាំក្នុងកម្មវិធីទូរស័ព្ទដៃសម្រាប់ការប្រើប្រាស់កម្មវេរលុយ គឺមានតែជាភាសាអង់គ្លេសតែប៉ុន្នោះ បន្ទាប់មក ធនាគារ វីង បានធ្វើបច្ចុប្បន្នលើកម្មវិធីនេះជាភាសាជាតិបន្ថែម ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ក្នុងការងាយស្រួលទទួលបានសេវាកម្មពីធនាគារខ្លួន។

ការប្រែក្លាយជាធនាគារពាណិជ្ជ ជាមួយប្រព័ន្ធធនាគារឌីជីថលធំជាងគេមួយនៅកម្ពុជា វីង ទទួលាបានសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា នោះគឺការប្រែក្លាយទៅជាធនាគារពាណិជ្ជពេញលេញនៅចុងឆ្នាំ២០២០។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យធនាគារ វីង អាចពង្រីកការផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន ដោយបានបើកដំណើរការសាខាចំនួន ១៧ ទីតាំងសំខាន់ៗ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

ការរីកចម្រើនឥតឈប់ឈររបស់ធនាគារ វីង ក៏បានបង្ហាញពីការរួមចំណែកដ៏សំខាន់ចំពោះសហគមន៍ពាណិជ្ជកម្ម​ផងដែរ​ ដោយបច្ចុប្បន្នមានដៃគូជាង ១៥០ ០០០ អាជីវកម្ម ៣ ០០០ សហគ្រាសធុន​តូច និងមធ្យម ៦០០សាជីវកម្ម និង១០ស្ថាប័នរដ្ឋាភិបាល ដែលបានប្រើប្រាស់​ប្រព័ន្ធអេ​កូឡូស៊ីរបស់ធនាគារ វីង​។ ជាងនេះទៅទៀត កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលជាស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោកមានដូចជា៖ Mastercard, Visa, WeChat, Western Union, MoneyGram, Ria, Prudential, និងក្រុមហ៊ុន UnionPay International បានធ្វើឱ្យធនាគារ វីង​ អាចបង្កើតបានជាប្រព័ន្ធអេ​កូឡូស៊ីនៃធនាគារឌីជីថលដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ​ រ៉ាចាន់ បានលើកឡើងថា៖

“ការវិវឌ្ឍរបស់ វីង ទៅជាធនាគារពាណិជ្ជ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកគោលដៅដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សំបូរបែបទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប។ យើង […] បន្តផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលនឹងកំណត់​អនាគតនៃសេវា​ធនាគារនៅកម្ពុជា។ ទស្សនៈវិស័យរបស់យើងគឺផ្តល់ជូនពលរដ្ឋគ្រប់រូបជាមួយនឹងដំណោះស្រាយឌីជីថលដែលងាយស្រួលប្រើប្រាស់ និងចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។”

ទន្ទឹមនេះ ធនាគារ វីង ក៏បាន និងកំពុងចូលរួមចំណែកក្នុងការជំរុញការផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ស្តី និងសហគ្រិនជាស្ត្រីផងដែរ។

យោងតាមការសិក្សាស្រាវជ្រាវមួយ នៅកម្ពុជា ៩៨% នៃសហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាសហគ្រាសមីក្រូ ខ្នាតតូច និងធម្យម (MSMEs) ហើយជាងពាក់កណ្តាលនៃវិស័យ SMEs គឺគ្រប់គ្រងដោយស្តី្រ។ បញ្ហាប្រឈមនោះគឺត្រង់ថា សហគ្រិនស្ត្រីពិបាកក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ធៀបនឹងសហគ្រិនបុរស ដោយសារពួកគេខ្វះទ្រព្យធានា ដាក់ជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីទទួលបានកម្ចីផ្លូវការ។

ដូច្នេះហើយ ធនាគារ វីង បានសហការជាមួយដៃគូជាច្រើន ដូចជា PACT, USAID, SME Bank, CGCC និងដៃគូផ្សេង​ៗទៀត ដើម្បីដោះស្រាយបញ្ហាក្នុងការទទួលបានសេវាហិរញ្ញវត្ថុរបស់ស្ត្រី និងងាយស្រួលក្នុងការប្រើប្រាស់ទុនបង្វិល។ លើសពីនេះ សហគ្រិនស្រី្តក៏កាន់តែមានភាពងាយស្រួលក្នុងការទទួលសេវាហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ ដោយសារបច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមានភាពងាយស្រួល សុវត្ថិភាព រហ័ស និងសន្សំសំចៃពេលវេលា។

សូមបញ្ជក់ផងដែរថា បរិយាបន្នហិរញ្ញវត្ថុ គឺសំដៅលើការផ្តល់លទ្ធភាពដល់ប្រជាជន ឱ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ និងធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក