សារព័ត៌មានជប៉ុន ៖ រូបិយប័ណ្ណឌីជីថលរបស់កម្ពុជាជួយលើកកម្ពស់រូបិយវត្ថុជាតិ និងការទូទាត់តាមអេឡិចត្រូនិក

ភ្នំពេញ ៖ សារព័ត៌មានរបស់ប្រទេសជប៉ុន NHK WORLD-JAPAN កាលពីចុងសប្តាហ៍កន្លងទៅ បានចុះផ្សាយថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលដំបូងក្នុងតំបន់អាស៊ីដែលបានដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល កាលពីខែតុលា ឆ្នាំ២០២០។ យន្តការនេះរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកនៅតំបន់ជនបទ។

សារព័ត៌មានរបស់ប្រទេសជប៉ុនខាងលើ បានឱ្យដឹងទៀតថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលនៅកម្ពុជាកាន់តែមានទូលំទូលាយនៅតំបន់ទីប្រជុំជន និងការវិវត្តន៍យ៉ាងឆាប់រហ័សនៅក្នុងក្របខណ្ឌទូទាំងប្រទេស។

ទោះយ៉ាងក៏ដោយ កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ដោយ​អង្គការ​សហ​ប្រជាជាតិ ហើយមានតែ ២២% នៃប្រជាជនពេញវ័យប៉ុណ្ណោះដែលមានគណនីទូទាត់តាមធនាគារ ឬទូរស័ព្ទក្នុងឆ្នាំ២០១៧ ដែលទាបជាងតួលេខក្នុងតំបន់ ៧០% នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ នេះបើយោងតាមធនាគារពិភពលោក។

ធនាគារកណ្តាលបានបង្កើតរូបិយប័ណ្ណឌីជីថលថ្មី ដោយដាក់ចេញប្រព័ន្ធដែលនឹងផ្តល់ឱ្យមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ។ ធនាគារកណ្តាលបានធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា blockchain របស់ជប៉ុន Soramitsu ដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានដាក់ឈ្មោះតាមប្រាសាទបុរាណមួយក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Fumio Kishida នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានរំលេចពីឈ្មោះប្រព័ន្ធទូទាត់បាគងថាជាឧទាហរណ៍ជាក់ស្តែងបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងជប៉ុន និងកម្ពុជា ដែលជាគំរូល្អមួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍។

នៅក្នុងសុន្ទរកថារបស់ឯកឧត្តម Fumio Kishida នាវេទិកាអនាគតអាស៊ី (Future of Asia Forum) ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបានមានប្រសាសន៍ថា ឆន្ទៈរបស់ថ្នាក់ដឹកនាំវ័យក្មេង ក្នុងវ័យ ៣០ និង ៤០ ឆ្នាំនៅធនាគារជាតិនៃកម្ពុជា គួបផ្សំជាមួយនឹងគំនិតឆ្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនជប៉ុនដែលទើបបង្កើតថ្មីបាននាំមកនូវអត្ថប្រយោជន៍ផ្នែកសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់ប្រជាជននៅតាមតំបន់ជនបទ ដែលជាកន្លែងគ្មានសាខាធនាគារ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា ៖

«ខ្ញុំជឿថា យើងអាចបង្កើតប្រព័ន្ធទូទាត់សងប្រាក់ផ្សេងទៀតដែលប្រៀបបានដូចជាប្រព័ន្ធបាគងទីពីរ និងទីបី ដោយបង្កើតជាខ្សែច្រវាក់នៃនវានុវត្តន៍ និងមានសមត្ថភាពលើសពីការទូទាត់ក្នុងស្រុក»។

ប្រព័ន្ធ​បាគង​ គឺការ​សម្រេច​បាន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​  ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​ ព្រមទាំង​រួមចំណែក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ស្រប​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ និង​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​តំបន់​។​

ទន្ទឹម​នោះ​ ប្រព័ន្ធ​បាគង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន​  (Interoperability)​  និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​ផ្តល់​លទ្ធភាព​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដើម្បី​សម្រួលការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​។

បន្ទាប់ពីវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការវិវត្តន៍ឥតឈបឈរ ឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឬអ្នកប្រើប្រាស់នៅកម្ពុជាកំពុងទទួលយកវិធីសាស្ដ្រទូទាត់តាមរយៈប្រព័ន្ធឌីជីថល ប៉ុន្តែការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តប្រើប្រាស់ជាទូទៅនៅទូរទាំងប្រទេស។

យោងតាមការសិក្សាចុងក្រោយរបស់ Visa បានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។ បន្ទាប់ពីបានធ្លាក់ចុះមកនៅប្រមាណត្រឹម ៦៤ភាគរយ នៅឆ្នាំ២០២១ ការចូលរួមស្ទង់មតិក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ៨៦ភាគរយ នៃអ្នកប្រើប្រាស់ បានប្រើសាច់ប្រាក់សុទ្ធជាជម្រើសក្នុងការទូទាត់ដែលទិន្នន័យនេះគឺជាភាគរយដូចគ្នាទៅនឹងឆ្នាំ២០២០​ដូច្នោះដែរ។  

តាមរយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិដដែលនោះ ប្រមាណ ៦៥ភាគរយ បាននិយាយថាការទូទាត់តាមរយៈសាច់ប្រាក់សុទ្ធនៅតែជាវិធីសាស្ត្រទូទាត់ដ៍ពេញនិយមសម្រាប់ពួកគេ បន្ទាប់មកគឺការទូទាត់តាមរយៈការស្កេន QRកូដ ដែលមានប្រមាណ ២១ភាគរយ។ ការត្រឡប់មកវិញនៃការប្រើសាច់ប្រាក់សុទ្ធសម្រាប់ជាវិធីសាស្ត្រនៃការទូទាត់ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ-១៩ អាចបណ្តាលមកពីការថមថយភាពភ័យខ្លាចនៃការឆ្លងមេរោគតាមរយៈការប៉ះពាល់វិក្កយប័ត្រដោយផ្ទាល់ ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែជាសសរស្តម្ភក្នុងវិស័យប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក