ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថលនៃបញ្ចោកោណទី៥ ជាការទន្ទឹងរង់ចាំរបស់ពលរដ្ឋ ​និងវិស័យឯកជន

ពិភពលោកក្នុងបរិបទនៃការប្រកួតប្រជែងគ្នាខ្លាំងលើវិស័យឌីជីថលទាមទារឲ្យមានទាំងរវិស័យដ្ឋ និងឯកជន ជាពិសេសពលរដ្ឋចាំបាច់មានចំណេះដឹង និងការអនុវត្តកិច្ចការងារបានកាន់តែច្រើនជាមួយនឹងប្រព័ន្ធអេឡិចត្រូនិកដើម្បីធ្វើយ៉ាងណាឲ្យពួកគេមានកម្លាំងខ្លាំងក្នុងទីផ្សារ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។

រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិចត្រូនិក (Digital Government/ E-Government) សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជា កុំព្យូទ័រ និងអ៊ិនធឺណិត ដើម្បីផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គល និងរូបវន្តបុគ្គល) ដទៃទៀតនៅក្នុងប្រទេសមួយ ឬតំបន់មួយ។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីក្នុងនិតិកាលទី៧នេះបានបង្ហាញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងឌីជីថលនេះ ដោយក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណទាំង៥សម្រាប់ផែនការអនុវត្តរយៈពេល២៥ឆ្នាំនោះក៏មានការដាក់ចេញនូវបញ្ចកោណធំមួយក្នុងការផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់រយៈពេល៥ ឆ្នាំដំបូងដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងនីតិកាលទី ៧ នៃរដ្ឋសភាត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការតាំងតែកាលពីខែសីហាកន្លងមក។

យុទ្ធសាស្ត្របញ្ចកោណទាំង៥មានមុំធំៗចំនួន៥រៀងគ្នា ហើយផ្តោតទៅលើការអភិវឌ្ឍ​ និងការធ្វើឲ្យប្រសើរឡើងតាមវិស័យនានា។ ក្នុងនោះបញ្ចកោណទី១ ការអភិវឌ្ឍមូលដ្ឋានមនុស្ស, បញ្ចកោណទាំង២ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង , បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ , បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធនុចីរភាព និងបរិយាបន្ន និងចុងក្រោយគឺបញ្ចកោណទី៥ គឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការងារអាទិភាពដំបូង និងជាមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណទី៥ ដោយក្នុងនោះរដ្ឋាភិបាលបានដាក់ការតាំងចិត្តថានឹងធ្វើជាគំរូ និងនាំមុខគេក្នុងការអនុវត្តកិច្ចការងារឌីជីថលនេះមុនគេ។

តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការងារសាធារណៈដែលជាកិច្ចការងារចំបងរបស់ខ្លួននោះ រដ្ឋាភិបាលកម្ពុជាជឿជាក់ថា វានឹងផ្តល់ប្រសិទ្ធភាព និងអត្ថប្រយោជន៍កាន់តែខ្លាំងឡើងជូនប្រជាជន ក៏ដូចជាវិស័យឯកជន ហើយក៏ដូចជាការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យផងដែរ។

ពលរដ្ឋកម្ពុជាមួយចំនួនធំបានត្រៀមខ្លួនរួចទៅហើយសម្រាប់កិច្ចខិតខំនេះ ខណៈដែលអាជីវកម្ម និងមុខជំនួញរបស់ពួកគេបានចាប់ផ្តើមងាកទៅលើបច្ចេកវិទ្យាឌីជីថលកាន់តែច្រើនឡើង ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជឿជាក់ថា ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថលនឹងអាចដំណើរការបានកាន់តែឆាប់រហ័សដើម្បីអាចឈានទៅដល់ការប្រកួតប្រជែងនិងទាញយកឳកាសជាច្រើនទៀតទាំងក្នុង និងក្រៅប្រទេស។

គួរឲ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២២ ទំហំទីផ្សារឌីជីថលជាសកលត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៣២១ពាន់លានដុល្លារ ហើយគេរំពឹងថា វានឹងមានការកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ (CAGR) ប្រហែល ១៣,១ភាគរយរៀងរាល់ឆ្នាំទៅដល់ឆ្នាំ២០២៨ ដែលទីផ្សារនេះនឹងអាចកើនឡើងទៅដល់ ៦៧១,៨៦ ពាន់លានដុល្លារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី