បុណ្យភ្ជុំបិណ្ឌ ជាឱកាសល្អក្នុងការគាំទ្រផលិតផលខ្មែរ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រៃណីជាតិខ្មែរមួយ ជាពិសេសសម្រាប់បងប្អូនអ្នកកាន់ពុទ្ធសាសនា ដែលគេតែងតែយកសង្ហាន់ គ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារផ្សេងៗទៅប្រគេនព្រះសង្ឃនៅឯវត្តអារាម។ ដោយឡែក សម្រាប់សម្ភារប្រើប្រាស់ផ្សេងៗ ក្រៅពីផលិតផលនាំចូល យើងគួរតែងាកមកជួយគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពមិនចាញ់ផលិតផលបរទេស​ ដែលជាការរួមចំណែកក្នុងការលើកកម្ពស់ផលិតផលខ្មែរ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ។

តួយ៉ាង ផលិតផលដែលគេនិយមទិញដាក់នៅក្នុងសាដកសម្រាប់យកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមវត្តអារាម ដូចជា មីកញ្ចប់ ទឹកដោះគោ ស្ក ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងកូឡា​ ប្រេងខ្យល់ ប្រេងរឹត ជាដើម យើងក៏អាចប្ដូរមកប្រើជាផលិតផលក្នុងស្រុកបាន។

អ្នកស្រី អូន សុគន្ធា ស្ថាបនិកសិប្បកម្មផលិតប្រេងខ្យល់ ប្រេងកូឡា រូបនាគព្រួសភ្លើងបានមានប្រសាសន៍នៅក្នុងឱកាសនេះដែរថា៖

«ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះយើងមានពេលច្រើនចាប់ពីបិណ្ឌ១ដល់បិណ្ឌទី១៤ ដែលបងប្អូនអាចប្ដូរមកប្រើផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលវិញ ដូចជាផលិតផលប្រេងកូឡា និងប្រេងខ្យល់របស់យើង ជាផលិតផលមានគុណភាព ហើយការប្រើផលិតផលជាតិ គឺស្មើនឹងការចូលរួមជួយសេដ្ឋកិច្ចជាតិផងដែរ»។

អ្នកស្រីបន្ថែមថា ការជៀវប្រងកូឡា និងប្រេងខ្យល់រូបនាគនេះ ដើម្បីប្រគេនព្រះសង្ឃ ដាក់ក្នុងសាដក ឬជូនចាស់ៗ ជាជម្រើសមួយដ៏ល្អ ព្រោះវាជារបស់ចាំបាច់ ដែលអាចជួយសម្រួលដល់បញ្ហាសុខភាពពេលយប់ព្រលប់ផង ឬអាចចែកជូនអ្នកខ្វះខាត អ្នកក្រីក្រ បន្តទៀតក៏បាន។

សម្រាប់កំឡុងពេលបុណ្ឌភ្ជុំបិណ្ឌនេះផងដែរ ខាងប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើង ក៏មានជាការរៀបចំនូវឈុតប្រេងកូឡា និងប្រេងខ្យល់ កាន់តែងាយស្រួលទិញយកទៅវត្ត ឬជូនចាស់ៗ ដោយមានការវេចខ្ចប់ជាឈុតៗ ដែលមានតម្លៃផ្សេងៗគ្នាចាប់ពី ១២ ០០០រៀល ដល់ជាង ៥ម៉ឺនរៀល អាស្រ័យទៅតាមលទ្ធភាពរបស់អតិថិជនផងដែរ។ គួរបញ្ជាក់ដែរថា ប្រេងខ្យល់ និងប្រេងកូឡា ជាឱសថសង្គ្រោះបឋម ដែលគេនិយមប្រើ មិនថាលើបញ្ហាចុក រោយ ថ្លោះ គ្រិច ឈឺក្បាល គឺតែងតែនឹកឃើញឱសថទាំងនេះមុនគេបង្អស់។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម៉ាកយីហោផលិតរថយន្តដ៏ល្បីរបស់អេស្ប៉ាញ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសប៊ុលហ្ការី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/07/2026

ប៊ុលហ្ការី បានក្លាយទៅប្រទេសដំបូងគេបង្អស់នៅក្រៅតំបន់ឧបទ្វីបអាយប៊ឺរៀ (Iberian Peninsula) ដែលក្រុមហ៊ុនយីហោរថយន្តដ៏ចំណាស់អាយុកាលច្រើនទសវត្សរ៍របស់អេស្បាញ EBRO បានឈានជើងចូលទីផ្សារ

ចិន ចេញច្បាប់សន្តិសុខជាតិថ្មីមួយ ដើម្បីរឹតបន្តឹងការវិនិយោគបចេ្ចកវិទ្យានៅក្រៅប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ចិន បានចេញបទប្បញ្ញត្តិសន្តិសុខជាតិថ្មីមួយ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការវិនិយោគនៅបរទេស ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ

តម្លៃប្រេងឆៅធ្លាក់ចុះបន្តិចបន្ទាប់ពីកិច្ចចរចារវាងអាម៉េរិក-អ៊ីរ៉ង់ បង្ហាញពីលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចបន្ទាប់ពីប្រទេសកាតាបានប្រកាសថា កិច្ចចរចារវាង អ៊ីរ៉ង់ ជាមួយអាម៉េរិកកាលពីថ្ងៃពុធសប្ដាហ៍នេះបង្ហាញពីសញ្ញាវិជ្ជមានដោយប្រយោល

ធនាគារ SME ផ្តល់ហិរញ្ញប្បទាន​ ៤៥លានដុល្លារអាម៉េរិក ដល់ MSME ១៥៨ សហគ្រាសក្នុងរយៈពេល៦ខែ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

ធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank) ផ្តល់ហិរញ្ញប្បទាន ៤៥ លានដុល្លារអាម៉េរិកដល់ MSME ចំនួន១៥៨ សហគ្រាសក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦នេះ

ស្ពាន​ឆ្លងកាត់ទន្លេចំនួន ២ នៅ​ភ្នំពេញ និងខេត្តកណ្ដាល នឹងជួយជំរុញ​ចរន្ត​សេដ្ឋកិច្ច​បន្ថែម ​ពេលសាងសង់​រួច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/07/2026

ស្ពានឆ្លងទន្លេចំនួន ២ នៅភ្នំពេញ និងនៅខេត្តកណ្ដាល នឹងជួយជំរុញចរន្តសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត នៅពេលស្ពានទាំង ២ នេះ សាងសង់រួចរាល់ ខណៈបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់កំពុងមមាញឹកនឹងការងារសាងសង់ ដើម្បីពន្លឿនឱ្យបានចប់តាមកាលកំណត់

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖ យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រសហគមន៍កសិកម្មទំនើបទូទាំងប្រទេស

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/07/2026

ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនឥណទានប្រសិទ្ធភាពថាមពល ជាមួយអត្រាការប្រាក់ ៥,៥% និងលក្ខខណ្ឌពិសេស ដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខប្រកបដោយចីរភាព

កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារពីការលក់សំបុត្រចូល​ទស្សនា​អង្គរ ​នៅឆមាសទី ១ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី ១ ឆ្នាំ ២០២៦ មានភ្ញៀវទេសចរជាង ៣៨ ម៉ឺននាក់ បានទិញសំបុត្រចូល​ទស្សនា​រមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤ លានដុល្លារ

កម្ពុជា-អាម៉េរិក ចាប់ផ្ដើមបើកចំហជើងមេឃថ្មីលើកដំបូងក្នុងប្រវត្តិសាស្រ្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/07/2026

នៅទីបំផុត កម្ពុជា និងសហរដ្ឋអាម៉េរិក បានឯកភាពគ្នាជាផ្លូវការហើយ ដើម្បីបើកចំហជើងមេឃ «ដឹកជញ្ជូនតាមផ្លូវអាកាស» ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្រោយពីការចរចាអស់រយៈពេល ១២ឆ្នាំកន្លងមក

ធនាគារកណ្តាលជាច្រើន គ្រោងកាត់បន្ថយការកាន់កាប់លុយដុល្លារអាម៉េរិក ហើយងាកទៅទិញមាស

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/07/2026

នេះគឺជាលើកដំបូង ដែលធនាគារកណ្តាលជាច្រើន មានផែនការកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ជាជាងការបង្កើនចំនួនប្រាក់ដុល្លារអាម៉េរិកនៅក្នុងធនាគារកណ្តាលរបស់ពួកគេនៅក្នុងទសវត្សរ៍ខាងមុខ ដោយសារការកើនឡើងនៃហានិភ័យនយោបាយ ភ្ជាប់ជាមួយនឹងរូបិយប័ណ្ណដុល្លារអាម៉េរិក