ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ ជំរុញការអភិវឌ្ឍប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលករកម្ពុជា

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បាន និងកំពុងអភិវឌ្ឍន៍ប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ ដើម្បីឱ្យការផ្ទេរមកកាន់ក្រុមគ្រួសារនៅកម្ពុជាប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងចំណាយទាប ខណៈធនាគារកណ្តាលប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែបថែមទៀតនាពេលខាងមុខ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា កិច្ចពិភាក្សាផ្តោតសំខាន់លើកិច្ចការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនាពេលកន្លងមក និងការផ្លាស់ប្តូរទស្សនពីគំនិតផ្តួចផ្តើមថ្មីៗដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត សំដៅរួមចំណែកដល់ការរីកចម្រើនវិស័យធនាគារ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ឯកឧត្តម Cherdkiat Atthakor បានលើកឡើងថា លោកជំទាវបណ្ឌិត ជា សិរី ក្នុងតួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា និងភាពលេចធ្លោរបស់លោកជំទាវ បានផ្តួចផ្តើមបង្កើតគម្រោងថ្មីៗប្រកបដោយនវានុវត្ត៍ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា។ ការណ៍នេះមិនត្រឹមតែបានពង្រឹងភាពរឹងមាំនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសខាងផ្នែកហិរញ្ញវត្ថុ។

ឯកឧត្តម Cherdkiat Atthakor ក៏បានថ្លែងបន្តថា ធនាគារជាតិនៃកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិនានា និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន រួមទាំងការបង្កើតសារៈមន្ទីរព្រះស្រីឦសានវរ្ម័នដែលបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល និងប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ជូនថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អលើផ្នែកជាច្រើនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចចែករំលែកបទពិសោធន៍លើការងារជំនាញ ការទទួលអាហារូបករណ៍សម្រាប់មន្ត្រីធនាគារជាតិនៃកម្ពុជាទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសថៃ ជាពិសេសកិច្ចសហការលើការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។ ជាក់ស្តែង ប្រទេសថៃ គឺជាប្រទេសដំបូងគេដែលប្រទេសកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងផ្ទេរប្រាក់ឆ្លងដែន ដែលកិច្ចសហការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារស្របតាមគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកជំទាវ ក៏បានបន្ថែមថា ធនាគារកណ្តាលទាំងពីរបាន និងកំពុងអភិវឌ្ឍន៍ប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃដើម្បីឱ្យការផ្ទេរមកកាន់ក្រុមគ្រួសារនៅកម្ពុជាប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងចំណាយទាប។ មិនត្រឹមតែប៉ុណ្ណេះ លោកជំទាវទេសាភិបាល ក៏បានលើកឡើងពីគម្រោងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការចែករំលែកព័ត៌មានឥណទានអតិថិជនរវាងប្រទេសកម្ពុជា និងថៃដើម្បីលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ស្របពេលវិស័យហិរញ្ញវត្ថុប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស លោកជំទាវ ទេសាភិបាលមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ថែមទៀតនាពេលខាងមុខ។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការគាំទ្រ និងត្រៀមខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរឱ្យកាន់តែរឹងមាំ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)