រុស្ស៊ី និង ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងបំពង់បង្ហូរហ្គាស និងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Radio Free Europe បានរាយការណ៍ថា ចិន មានបំណងចង់សាងសង់បំពង់បង្ហូរហ្គាសធម្មជាតិថ្មីមួយដែលតភ្ជាប់ពីរុស្ស៊ីតាមរយៈម៉ុងហ្គោលី​​ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធកន្លងទៅនេះ។

បច្ចុប្បន្ននេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនសម្រាប់វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BRF)។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ីនឹងធានាបាននូវសន្តិសុខគ្រាប់ធញ្ញជាតិ និងថាមពល ហើយការពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គឺជាគោលដៅរយៈពេលវែង។

ស្របពេលនេះដែរ គម្រោងសាងសង់បំពង់បង្ហូរហ្គាសនេះមានឈ្មោះថា Power of Siberia 2 ដោយនឹងនាំយកហ្គាសធម្មជាតិពីឧបទ្វីប Yamal របស់រុស្ស៊ី។ មុនមានជម្លោះអ៊ុយក្រែន ឧបទ្វីប Yamal គឺជាទីផ្សារសហភាពអឺរ៉ុប EU ដែលមានបំពង់បង្ហូរប្រេងជាច្រើនដូចជា Nord Stream ជាដើម។ ទន្ទឹមនឹងនោះ រុស្ស៊ីគ្រោងនឹងបង្កើនការផ្គត់ផ្គង់ហ្គាសតាមបំពង់ទៅចិនចំនួន ៥០ ពាន់លានម៉ែត្រគូប (bcm) ជារៀងរាល់ឆ្នាំតាមរយៈ Power of Siberia 2 ខណៈដែលបំពង់បង្ហូរថាមពលស៊ីបេរីដែលមានស្រាប់នឹងផ្គត់ផ្គង់ ៣៨ ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំត្រឹមឆ្នាំ២០២៥ ។

ចាប់តាំងពីឆ្នាំមុនមកម៉្លេះ រុស្ស៊ី បានបង្កើនការផ្គត់ផ្គង់ថាមពលយ៉ាងខ្លាំងដល់ប្រទេសចិន ដែលជាអ្នកប្រើប្រាស់ប្រេងធំជាងគេទី ២ របស់ពិភពលោក។ លោក Aleksey Miller នាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្ស Gazprom របស់រុស្ស៊ីបានបង្ហើបថា ការនាំចេញហ្គាសរបស់រុស្ស៊ីទៅកាន់ចិនកំពុងឈានដល់បរិមាណ ដែលលក់ទៅសហភាពអឺរ៉ុបមុនពេលដាក់ទណ្ឌកម្ម។

លើសពីនេះ លោកប្រធានាធិបតីចិន Xi Jinping មានបំណងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្លងព្រំដែនរវាងប្រទេសនានាតាមរយៈគម្រោង Great Tea Road រួមទាំងច្រករបៀងសេដ្ឋកិច្ចចិន-ម៉ុងហ្គោលី-រុស្ស៊ីដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដឹកជញ្ជូនប្រកបដោយគុណភាពខ្ពស់ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយស្តីពីការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិរយៈពេលវែងរបស់រុស្ស៊ីទៅដល់ប្រទេសចិន។ រុស្ស៊ីកំពុងបង្កើតផ្លូវនាំចេញថ្មីសម្រាប់ផលិតផលកសិកម្មរបស់ខ្លួនដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម New Land Grain Corridor (NLGC) ។ កិច្ចព្រមព្រៀងថ្មី NLGC គឺជាកិច្ចព្រមព្រៀងធំបំផុតមិនធ្លាប់មានរវាងប្រទេសទាំងពីរនេះ ដែលមានតម្លៃ ២,៥ ទ្រីលានរូប៊ល (២៥,៧ ពាន់លានដុល្លារ) និងមានរយៈពេល ១២ ឆ្នាំ ក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ សណ្តែកសៀង និងដំណាំប្រេងរបស់រុស្ស៊ីចំនួន ៧០ លានតោនទៅកាន់ចិន។

បន្ថែមពីនេះ កិច្ចព្រមព្រៀង NLGC ត្រូវបានបង្កើតឡើង ដើម្បីពង្រីកការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយរ៉ាល់ ស៊ីបេរី និងចុងបូព៌ារុស្ស៊ីទៅកាន់ចិន អាស៊ីកណ្តាល និងមជ្ឈឹមបូព៌ាផងដែរ។ ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធនាំចេញរបស់ NLGC រួមមានស្ថានីយគ្រាប់ធញ្ញជាតិ Zabaikalsky ដែលជាប់ព្រំដែនជាមួយប្រទេសចិន និងជាបណ្តាញគ្រាប់ធញ្ញជាតិនៅទូទាំងស៊ីបេរី អ៊ុយរ៉ាល់ និង ប៉ែកចុងបូព៌ារបស់រុស្ស៊ី។ ស្ថានីយ Zabaikalsky ដែលបានបើកដំណើរការក្នុងខែកញ្ញាឆ្នាំមុន គឺជាកន្លែងដឹកជញ្ជូនគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់រុស្ស៊ី និងដំបូងគេរបស់ពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦