សម្ដេចធិបតី ជំរុញឱ្យមានការអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះសៀមរាបអង្គ​រ

សៀមរាប ៖ អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ ត្រូវបាន​សម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការកាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេច មហាបវ​រធិប​តី ​ហ៊ុន ម៉ាណែត នាយ​ករ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រកម្ពុជា ។ នៅក្នុងពិធី​សម្ពោធនោះដែរ សម្ដេច​ធិបតី បាន​ជំរុញ​លើកទឹកចិ​ត្ត​​​ឱ្យមាន​កា​រ​អ​ភិ​វឌ្ឍ​ជុំ​វិញ​​តំបន់អាកាស​យានដ្ឋាន​នោះ ដើម្បី​ធ្វើ​យ៉ាងណា​បង្កើត​អត្ថ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​​ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់សេដ្ឋកិច្ច​ប្រទេស​ជាតិ  ។

សម្ដេច​ធិបតី​បានមានប្រសាសន៍ថា​ ៖

« បន្ទាប់ពីការ​សម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់ កិច្ច​ការងារ​បន្តដែលយើង​ត្រូវ​យក​ចិត្តទុកដាក់គឺ ធ្វើ​ឱ្យ​សមិទ្ធផល​​មួយនេះ ផ្ដល់​អត្ថប្រយោជន៍ ដល់​ប្រ​ជា​ពល​រដ្ឋ ក្នុង​ខេត្ត​សៀមរាប​ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ។ ត្រូវ​ទាមទារ​ឱ្យ​ធ្វើការ​ពិនិត្យ​ និងរៀបចំ ផែនការនិងជំរុញការភ្ជាប់​និងទា​ញ​អ​ត្ថ​ប្រយោ​​ជន៍​​ពីព្រលានយន្តហោះ​ថ្មី​នេះ​ទៅ​ដល់​​អ្នកនៅក្នុងមូលដ្ឋាន​ខេត្តសៀមរាប​តែម្ដង តាមរយៈ​ការ​បង្កើត​ការងារ​ផ្សេងៗ»។

សម្ដេចធិបតី​មានប្រសាសន៍ថា ៖

«ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ទទួលបាន​អត្ថប្រយោជន៍មួយ​ចំនួ​នរួចហើយ ដូច្នេះ យើង​ត្រូវ​តែ​ខិតខំ​ជំរុញការផ្ដល់​ឱកាសការងារ​ដល់​ប្រជាពលរដ្ឋ​បន្តទៀត​ ដូចជាពលរដ្ឋ​នៅតំ​ប​ន់​រុន​តាឯក​​ធ្វើឱ្យយ៉ាងណា​ឱ្យ​ពួកគាត់ទទួល​អត្ថប្រយោជន៍​ពីព្រលាយន្តហោះ​នេះ ។ មួយវិញទៀត ត្រូវ​បង្ក​លក្ខ​ណៈ​ ​ទាក់ទាញការអភិវឌ្ឍ​នៅតំបន់​ជុំ​វិញ​ព្រ​លាន​យន្តហោះ និងលើកទឹកចិត្ត​ឱ្យ​មានកា​រវិនិយោគ​ទាំង​ក្នុង​និងក្រៅប្រទេស​ហើយ យក​តំបន់ព្រលានយន្តហោះជា​ចំណុច​គោល ។ បើអាច​អភិវឌ្ឍ​ន៍​ជាតំបន់​ឧស្សា​ហ​កម្ម​​រឹត​ប្រសើរ​ទៅ​ទៀត ។​ សម្ដេចមានប្រសាសន៍​« ដោយសារតែ​ព្រលានយន្តហោះសៀមរាប​អង្គរ មានទីតាំង​ឆ្ងាយ​ពីទីក្រុង​សៀមរាប​ប្រមាណ៤០​គីឡូម៉ែត្រ ដូច្នេះ ក្នុងករណី​ភ្ញៀវ​ខកជើង​យន្ត​ហោះ​ឬ​ពន្យាពេល​ គាត់អា​ច​​​មក​សម្រាក​នៅសណ្ឋាគារ​ដែលមានទីតាំង​នៅជិតព្រលានយន្តហោះ ដូច្នេះហើយ​គេអាច​បង្កើត​ជា​ស​ណ្ឋា​គា​រ​ អាហារដ្ឋាន និងកន្លែង​ផ្ដល់សេវា​ផ្សេងៗ​ដល់​ភ្ញៀវ​ទេ​សច​រជាតិ​និងអន្តរជាតិ » ។​

បើតាមលោក​ កែវ សុធារ៉ា អ្នកជំនាញនិងអ្នកវិនិយោគលើវិស័យ​អចលនទ្រព្យ​មួយរូប​ប្រចាំខេត្តសៀមរាប បាន​មានប្រសាសន៍ឱ្យដឹងថា ក្រោយពីព្រលានយន្តហោះអន្តរជាតិ​សៀម​រាប​​អង្គរ​បាន​ដាក់ដំណើរការ​សាក​ល្បង​​ចាប់តាំងពី​ពាក់កណ្ដាល​ខែ​តុលាមក ឃើញថា​​មានអ្នកវិនិយោគ​និងធុរជនមួយចំនួនចាប់ផ្ដើម ចាប់​អារ​ម្មណ៍​​លើ​តំបន់ជុំវិញ​ព្រលាន​យន្ត​ហោះ និង​​នៅក្រុ​ងសៀមរាប​ផងដែរ ។​

លោកបន្តថា សមិទ្ធផល​​ព្រលានយន្តហោះ​ខ្នាត​ធំមួយ​នេះ នឹង​ធ្វើឱ្យ​ខេត្ត​សៀមរាប កាន់តែមានសក្ដានុពល និងទាក់ទាញ​បន្ថែមទៀត ទាំង​ភ្ញៀវ​ទេសចរ និង​វិនិយោគិន ចូលមក​ទស្សនា​ និ​ងមកបណ្ដាក់ទុន​វិនិយោគ​និងធ្វើ​ធុរកិច្ច​នៅក្នុង​ខេត្តសៀមរាប ស្របនឹង​សមិទ្ធផល​ជាច្រើន​ទៀត នៅក្នុង​ក្រុង​សៀមរាប ក៏បាននឹង​កំពុង​ទាក់ទាញ​ការ​វិនិយោគនិងទេសចរ​រួចទៅ​ហើយ ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម