ក្រសួងចំនួន៣ សហការរៀបចំវេទិកាស្វាយចន្ទី សំដៅជំរុញការកែច្នៃបន្ថែម ស្របតាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទី

ភ្នំពេញ ៖ យោងតាមទិន្នន័យពីគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧​ កម្ពុជាអាច​ផលិតគ្រាប់ស្វាយចន្ទីបានប្រមាណជាង ២០ម៉ឺនតោនក្នុងមួយឆ្នាំ ក៏ប៉ុន្តែកម្ពុជាអាចកែច្នៃគ្រាប់​ស្វាយចន្ទីបានត្រឹមតែ ៥ភាគរយនៃចំនួនផលិតតែប៉ុណ្ណោះ។ នោះក៏ដោយសារតែសមត្ថភាពក្នុងការ​គ្រប់គ្រងគុណភាព អនាម័យ និងកែច្នៃកសិផលរបស់កម្ពុជានៅមានកម្រិត។​

លទ្ធភាពនៃការកែច្នៃដែលមានកម្រិតនេះហើយដែលនាំឱ្យផលិតផលគ្រាប់ស្វាយចន្ទីស្រស់​ជារឿយៗតែងជួបបញ្ហាតម្លៃនៅលើទីផ្សារ។ ជាដំណោះស្រាយ រដ្ឋាភិបាលបាន និងកំពុងខិតខំដើម្បីជំរុញការកែច្នៃនៅក្នុងស្រុកបន្ថែមទៀត ដែលអាចលក់ផលិតផលកែច្នៃក្នុងតម្លៃថ្លៃជាងផលិតផលស្រស់។

ជាសកម្មភាពមួយដែលធ្វើឡើងស្របទៅនឹងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ក្រសួង​ពាណិជ្ជកម្ម នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍ ផ្សេងៗទៀត ក្នុងការរៀបចំ “វេទិកាស្វាយ​ចន្ទី” នៅក្នុងទឹកដីខេត្តកំពង់ធំ ក្រោមមូលបទ “យើងរួមគ្នាផ្សព្វផ្សាយសក្តានុពល​ស្វាយចន្ទីកម្ពុជា”។

វេទិកានេះផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ដាក់តាំងបង្ហាញផលិតផលស្វាយចន្ទី ឧបករណ៍កែច្នៃ ការផ្គូរផ្គងធុរកិច្ច និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។

វេទិកានះក៏ជាព្រឹត្តិការណ៍លើកទី១ ដែលធ្វើឡើងដើម្បីជួយជំរុញផ្សព្វផ្សាយឱ្យសាធារណជន អាជីវករ ពាណិជ្ជករ អ្នកធុរកិច្ច ទាំងក្នុងស្រុក និងនៅក្រៅស្រុកបានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់ អំពីសក្តានុពល និងកាលានុវត្តភាពស្វាយចន្ទីកម្ពុជា និងដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃ ផលិតផលស្វាយចន្ទី សំដៅបង្កើនតម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីសម្រាប់បម្រើ ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងពិភពលោក បង្កើតការងារជូនប្រជាពលរដ្ឋ និងជួយទ្រទ្រង់កំណើន​សេដ្ឋកិច្ចជាតិ។

យោងតាមគោលនយោបាយដដែល ដើម្បីសម្រេចបាននូវការប្រែក្លាយខ្លួនទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់​ និងពិភពលោក រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលដៅចម្បងចំនួន៣គឺ៖ ទី១​ លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម​ប្រកបដោយភាពប្រកួតប្រជែង។

ទី២ គឺជំរុញការធ្វើឧស្សាហូបនីយកម្មដើម្បីបង្កើន តម្លៃបន្ថែមលើ​ការប្រមូលផល និងការកែច្នៃ​អនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥%នៅឆ្នាំ ២០២៧ និងយ៉ាងតិច ៥០% នៅឆ្នាំ ២០៣២។ ទី៣គឺជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរ​វិស័យ​ក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើក​កម្ពស់ឧត្តម​ភាព​លើទីផ្សារ។

គួរបញ្ជាក់ថា នៅចន្លោះឆ្នាំ ២០១៥ ដល់ ២០១៩ ផ្ទៃដីដាំដុះស្វាយចន្ទីបានកើនឡើងពី ៩៤ ៣០៨ ហិកតា ដល់ ២២៨ ០៣៧ ហិកតា និងផ្ទៃដីប្រមូលផលកើនឡើងពី ៧៨ ៥៨៤ ហិកតា ដល់ ១៤៥ ៨៤០ ហិកតា។ រីឯទិន្នផលសរុបដែលទទួលបាន មានកំណើនពី ៩៣ ៩៤៤តោន ដល់ ២០៨ ៧៦៩តោន។ មកដល់ឆ្នាំ ២០២១ កំណើនផ្ទៃដីដាំដុះស្វាយចន្ទីមាន ៤០៥ ៩៩១ ហិកតា និងផ្ទៃដី ប្រមូលផលមាន ២៧៥ ៦៧៩ ហិកតា ដែលទិន្នផលជាមធ្យមទទួលបាន ១.៧៥តោនក្នុងមួយ​ហិកតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម

ឥណ្ឌា បង្កើនអំណាចទ័ពជើងទឹក តាមរយៈការដាក់ឱ្យដំណើរការនាវាចម្បាំងថ្មីចំនួន ៣ គ្រឿងព្រមគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/06/2026

ប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាចម្បាំសម្រាប់ទ័ពជើងទឹកដែលផលិតឡើងនៅក្នុងស្រុកចំនួន ៣ គ្រឿងបន្ថែមទៀត

កម្ចីអនឡាញខុសច្បាប់ នៅតែបង្កហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/06/2026

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានព្រមានថា ការប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ នៅតែបន្តបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ខណៈកម្ចីអនឡាញខុសច្បាប់នេះទៀតសោត មានប្រាក់ខ្ពស់កប់ពពក ហើយពេលខ្លះ គឺឈានដល់ការប្រើប្រាស់អំពើហិង្សា និងគំរាមកំហែងជំេរិតទារប្រាក់អ្នកប្រើប្រាស់ថែមទៀតផង។