ស្វែងយល់ពីបច្ច័យវិជ្ជមាន និងហានិភ័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ

ភ្នំពេញ ៖ តាមបទពិសោធ និងឧត្តមានុវត្តន៍អន្តរជាតិ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុផ្តល់បច្ច័យវិជ្ជមានជាច្រើនដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

យោងតាមគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុកម្ពុជា ២០២៣​-២០២៨ បានឱ្យដឹងថា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុអាចធ្វើប្រជាធិបតេយ្យកម្ម ការទទួលបាននូវសេវាហិរញ្ញវត្ថុ ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងលើកកម្ពស់គុណភាពនៃសេវាហិរញ្ញវត្ថុកាន់តែប្រសើរជាមួយនឹងការកាត់បន្ថយការចំណាយ និងពេលវេលា ។

យោងតាមកាសែត “ដឹហ្វីនតិចថាម” (The FinTech Times) ចុះផ្សាយ ឆ្នាំ២០២១ មនុស្សពេញវ័យចំនួន ១,២ ប៊ីលាននាក់ ដែលមិនមានគណនីធនាគារពីមុនមកទទួលបាននូវសេវាហិរញ្ញវត្ថុ។ ការណ៍នេះបាននាំឱ្យចំនួនប្រជាជនដែលមិនមានគណនីធនាគារថយចុះចំនួន ៣៥%។ ការកើនឡើងនៃការទទួលបាននូវសេវាហិរញ្ញវត្ថុនេះ មួយផ្នែកគឺដោយសារតែការកើនឡើងនៃគណនីរូបិយវត្ថុចល័ត (Mobile Money Accounts)។

ក្នុងការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុជំរុញវិមជ្ឈការ និងការធ្វើពិពិធកម្មហិរញ្ញវត្ថុ ការលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃសេវាហិរញ្ញវត្ថុ និងការពង្រឹងអធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រមួយចំនួន។

ក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុទាមទារនូវការអភិវឌ្ឍបរិសា្ថនសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Regulatory Sandbox) ការធ្វើពិពិធកម្មសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ ឬធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬមន្ទីរពិសោធន៍នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការផ្ដួចផ្ដើមគំនិតនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត។

យ៉ាងណាមិញ បច្ចេកវិទ្យាហិរញ្ញវត្ថុក៏អាចបង្កហានិភ័យផងដែរដល់ស្ថិរភាពវិស័យសេដ្ឋកិច្ច ក៏ដូចជា អធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ និងសង្គម។ ក្នុងនោះ បច្ចេកវិទ្យាហិរញ្ញវត្ថុអាចបង្កហានិភ័យដល់វិស័យសេដ្ឋកិច្ចតាមរយៈកត្តាមួយចំនួន រួមមានដូចជាការគ្របដណ្ដប់ទីផ្សារមួយភាគធំដោយក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនតូច ការកើនឡើងនៃការប្រើប្រាស់ទ្រព្យឌីជីថល (Digital Asset) និងការកើនឡើងជាគំហុកនៃគ្រឹះស្ថានផ្តល់ឥណទាន ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងសេវា ឬផលិតផល បច្ចេកវិទ្យាហិរញ្ញវត្ថុដទៃទៀត ដែលមិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

បច្ចេកវិទ្យាហិរញ្ញវត្ថុក៏អាចបង្កហានិភ័យដល់អធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសជុំវិញការទូទាត់សងប្រាក់ឌីជីថល។ តួយ៉ាង ប្រសិនបើប្រទេសមួយពឹងផ្អែកស្ទើរតែទាំងស្រុងលើក្រុមហ៊ុនអន្តរជាតិ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សម្រាប់ការផ្តល់សេវាទូទាត់សងប្រាក់ឌីជីថល អធិបតេយ្យភាពក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេស នោះនឹងអាចទទួលរងនូវការគំរាមកំហែង។ ចំពោះហានិភ័យដល់សង្គម បច្ចេកវិទ្យាហិរញ្ញវត្ថុអាចនាំឱ្យមានកង្វះបរិយាបន្នហិរញ្ញវត្ថុ តាមរយៈភាពលំអៀងនៃក្បួនដោះស្រាយ (Algorithmic Bias) និងការផ្តល់ប្រាក់កម្ចីបែបប្រថុយប្រថាន (Predatory Lending Practices) ដែលការណ៍នេះនឹងនាំឱ្យមានផលអវិជ្ជមានដល់ប្រជាជនដែលងាយរងគ្រោះ ដូចជា ស្ត្រី ប្រជាជនក្រីក្រ មនុស្សចាស់ និងប្រជាជនរស់នៅតំបន់ដាច់ស្រយាលជាដើម។ ចំពោះសន្តិសុខ និងឯកជនភាពទិន្នន័យ ទិន្នន័យមួយចំនួនដែលអ្នកប្រើប្រាស់គិតថាមិនជាប់ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ដូចជាប្រវត្តិនៃការស្វែងរកព័ត៌មានលើបណ្តាញអ៊ីនធឺណិត អាកប្បកិរិយាក្នុងការប្រើប្រាស់បណ្ដាញសង្គម និងព័ត៌មានទាក់ទងនឹងផ្លូវចិត្ត ត្រូវបានយកទៅប្រើប្រាស់ ឬរកចំណូលដោយមិនមានការអនុញ្ញាតពីអ្នកប្រើប្រាស់។

ទន្ទឹមនឹងដំណើរការទាញយកអត្ថប្រយោជន៍ និងការកាត់បន្ថយហានិភ័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ, ប្រទេសក្នុងតំបន់ និងសកលលោក បាន និងកំពុងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុទៅតាមម៉ូឌែលដែលអាចមានលក្ខណៈខុសៗគ្នា។ ដូចនេះ ដើម្បីជាម៉ូដែលរួមដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅឆ្នាំ២០២០ Ehrentraud et al. បានបង្កើតម៉ូដែលដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអាចជាកម្មវត្ថុនៃការចាប់យកការកែសម្រប និងការជំរុញនវានុវត្តន៍បន្ថែមតាមការចាំបាច់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី