គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

បរទេស ៖ លុយគ្រីបតូ (Cryptocurrencies) ឬលុយឌីជីថល បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ និងអ្នកមិនមានទំនុកចិត្តលើលុយប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើអ្នកមិនទាន់បានដឹង ឬស្រាវជ្រាវខ្លះអំពីការពិត និងប្រវត្តិរបស់លុយគ្រីបតូទាំងនោះទេ ប្រហែលជាអ្នកមានការភ្ញាក់ផ្អើលខ្លាំងណាស់ថាវាមានកំណើនគួរឲ្យភ្ញាក់ផ្អើលចាប់តាំងតែពីត្រូវបានបង្កើតឡើងដំបូង។

មកទល់បច្ចុប្បន្ន ចំនួននៃប្រភេទលុយគ្រីបតួបានកើនឡើងទៅដល់ជាង ២៣ ០០០ ដែលក្នុងនោះ Bitcoin គឺជាលុយគ្រីបតូដំបូងគេដែលត្រូវបានកកើតឡើងតាំងតែពីឆ្នាំ២០០៩ដោយជនជាតិជប៉ុនម្នាក់មានឈ្មោះថា Satochi Nakamoto។ ធៀបទៅនឹងកាលពីំមួយទសវត្សរ៍មុន លុយគ្រីបតូនៅលើទីផ្សារមានចំនួនត្រឹមតែ៧ប៉ុណ្ណោះ។ ប៉ុន្តែ តើអ្នកដឹងទេថា មូលហេតុអ្វីបានជាលុយគ្រីបតូត្រូវបានបង្កើតឡើងក្នុងចំនួនយ៉ាងច្រើនបែបនេះ ហើយហេតុអ្វីបានជាលុយគ្រីបតូខ្លះទទួលបានភាពជោគជ័យមានតម្លៃខ្ពស់ក្នុងទីផ្សារជួញដូរ ហើយខ្លះមិនទទួលបានជោគជ័យ?

ពន្យល់ឲ្យងាយស្រួល តាមរយៈអត្ថបទដែលធ្លាប់បានចេញផ្សាយនៅលើគេហទំព័រជាច្រើន ក៏ដូចជាការស្រាវជ្រាវដោយ CoinMarketCap ផងដែរនោះបានសរសេរថាដោយសារតែលុយគ្រីបតូមិនមានរបាំងនយោបាយ របាំងបច្ចេកទេស ដើម្បីទិញលក់ និងបង្កើតឡើង ហើយមនុស្សគ្រប់គ្នាអាចបង្កើតវាបានតាមការចង់បានដូចជាការបង្កើតគេហទំព័រដែរ ប៉ុន្តែសំខាន់នោះថា តើអ្នកនឹងអាចទទួលបានការទុកចិត្តពីអ្នកវិនិយោគដោយរបៀបណាដើម្បីឲ្យពួកគេទិញយកលុយគ្រីបតូទាំងនោះពីអ្នកបាន។ បច្ចុប្បន្នគេអាចបង្កើតលុយគ្រីបតូដោយមិនចាំបាច់មានជំនាញអាយធីឡើយតាមរយៈវេបសាយ Fiverr ហើយតម្លៃនៃការបង្កើតអាចចាប់ផ្តើមពីតិចជាង២០ដុល្លារប៉ុណ្ណោះ។

ប្រភពដដែលបានពន្យល់ទៀតថា ទោះបីជាយ៉ាងណាក្តី ក្នុងចំណោមលុយគ្រីបតូដ៏ច្រើនលើសលប់ទាំងនោះមានខ្លះមិនទាន់ទទួលបានភាពជោគជ័យនោះឡើយដោយខ្វះចំណុចដ៏សំខាន់មួយគឺគោលដៅឬគោលបំណងនៃការបង្កើតខណៈដែលលុយគ្រីបតូដែលជោគជ័យភាគច្រើនគឺត្រូវបានបង្កើតឡើងជាមួយនឹងគោលដៅច្បាស់ដោយក្នុងនោះមានដូចជា Bitcoin, Ethereum, Tetherនិង BNB ជាដើមដែលលុយគ្រីបតូទាំងនេះមានគោលដៅស្រដៀងគ្នាគឺជួយគាំទ្រនិងធ្វើឲ្យល្អប្រសើរឡើងនៃការដោះដូរហិរញ្ញវត្ថុនៅលើបច្ចេកវិទ្យា blockchain។

នៅពេលដែលបច្ចេកវិទ្យាខ្លាំងដែលផ្តល់ភាពងាយស្រួលដល់អ្នកអភិវឌ្ឍក្នុងការបង្កើតលុយគ្រីបតូច្រើនពេកហើយគោលដៅនៃអ្នកវិនិយោគចង់ទទួលបានប្រាក់ចំណេញឬ ROI (Return on Investment)ឆាប់រហ័សពេកវាបានធ្វើឲ្យមានបញ្ហាខ្លះនៅក្នុងទីផ្សារជួញដូរហើយជាពិសេសគឺធ្វើឲ្យលុយគ្រីបតូដែលគ្មានផែនការគោលដៅច្បាស់លាស់មិនអាចទទួលភាពជោគជ័យនិងសូម្បីតែត្រូវបានគេស្គាល់នោះឡើយ។

គួរឲ្យដឹងដែរថា Bitcoin ដែលគេស្កាល់ថាជាលុយគ្រីបតូដំបូងបំផុតរបស់ពិភពលោកនោះបច្ចុប្បន្នកំពុងទទួលបានការទុកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអ្នកវិនិយោហើយបើយោងតាមTechpodia បានព្យាករណ៍អំពីកំណើនឡើងយ៉ាងខ្លាំងនៃតម្លៃ Bitcoin ដែលនឹងអាចកើនឡើងទៅដល់៨,៥ម៉ឺនដុល្លារនៅក្នុងឆ្នាំ២០២៤នេះហើយបន្តកើនឡើងទៅដល់១០ម៉ឺននៅឆ្នាំ២០២៥ទោះបីជាយ៉ាងនឹងធ្លាក់បន្តិចមក៩ម៉ឺនដុល្លារនៅក្នុងឆ្នាំ២០២៦មុនពេលដែលវាអាចហក់ងើបឡើងវិញទៅដល់១៦ម៉ឺនដុល្លារនៅត្រឹមឆ្នាំ២០៣០៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)