វត្តមាន H-20 របស់ចិន កាន់តែជិតបង្ហាញខ្លួនហើយ ដើម្បីប្រជែងជាមួយ B-21 របស់អាមេរិក

បរទេស ៖ ការទន្ទឹងរង់ចាំដ៏យូរមកហើយនៃយន្តហោះបំបាងកាយ និងទំលាក់គ្រាប់បែកបច្ចេកវិទ្យាចុងក្រោយបំផុតរបស់មហាយក្សចិន ដែលមានឈ្មោះថា Xi’an H-20 គឺកាន់តែខិតជិតមកដល់ហើយ ខណៈដែលអាមេរិកក៏ទើបតែបញ្ចប់ទៅនៃការធ្វើតេស្តសាកល្បង និងការដាក់តាំងបង្ហាញនៃគំរូយន្តហោះជួរមុខប្រភេទនេះដូចគ្នាដែរ និងត្រូវបានគេស្គាល់ឈ្មោះថា B-21 Raider។

ទាំង H-20 និង B-21 បានក្លាយទៅជាប្រធានបទដ៏ក្ដីគគុកសម្រាប់អ្នកតាមដានបច្ចេកវិទ្យាសព្វាវុធរបស់ពិភពលោក ពីព្រោះថាមិនត្រឹមតែជាយន្តហោះបច្ចេកវិទ្យាចុងក្រោយរបស់មហាអំណាចទាំងពីរប៉ុណ្ណោះទេ សូម្បីតែរូបរាងរបស់វាក៏មានទំរង់ដូចគ្នាខ្លាំងគួរឲ្យកត់សំគាល់ផងដែរ។

H-20 ធ្លាប់បានរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសជាលើកដំបូងតាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែចំពោះព័ត៌មានលំអិតអំពីបច្ចេកវិទ្យា និងពេលវេលានៃការបង្ហាញខ្លួនពិតនោះមិនត្រូវបានបញ្ជាក់ដោយប្រភពណាឡើយ។ រហូតដល់ឆ្នាំ២០១៨ ទើបអ្នកនាំពាក្យនៃកងកម្លាំងកងទ័ពចិនបានចេញមកអះអាងថា ដំណើរការអភិវឌ្ឍ និងផលិតនៅតែបន្តជាធម្មតានៅឡើយ ហើយស្ថិតនៅក្នុងលក្ខខណ្ឌដ៏ល្អបំផុត។

៤ឆ្នាំក្រោយមក ដល់ឆ្នាំ២០២២ ក្នុងខែកក្កដា សារព័ត៌មានរដ្ឋចិនបានចេញមកផ្សព្វផ្សាយសាជាថ្មីអំពីការវិវត្តទៅនៃការផលិត H-20 ដោយក្នុងនោះបានអះអាងថាការហោះហើរសាកល្បងកំពុងត្រូវបានរៀបចំដើម្បីឲ្យដំណើរការ ហើយដោយឡែកមកដល់ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចប្រជុំលើកទី២នៃរដ្ឋសភាចិនកាលពីខែមីនា លោក Wang Wei ដែលជាអគ្គមេបញ្ជាការរងនៃកងទ័ពចិន (PLA) បានធ្វើការកត់សំគាល់សាជាថ្មីអំពី H-20 ហើយថានឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗបំផុតខាងមុខនេះ។

លោក Wang បន្ថែមបែបនេះថា ៖ គ្មានការរាំងស្ទះអ្វីនោះឡើយសម្រាប់គម្រោងនេះ ហើយបញ្ហាទាំងអស់ត្រូវបានដោះស្រាយរួចរាល់។ ក្រុមការងារអ្នកវិទ្យាសាស្ត្រ និងបច្ចេក
ទេសបានបំពេញការងារបានយ៉ាងល្អ ហើយពោរពេញទៅដោយសមត្ថភាពខ្ពស់។ វានឹងក្លាយទៅជាបច្ចេកវិទ្យាអាវុធដ៏មានប្រសិទ្ធភាពបំផុត ជាមួយនឹងបច្ចេកវិទ្យា
ទំនើបចុងក្រោយបំផុតរបស់ចិន។

គួររំលឹកថា កាសែត The Newsweek ធ្លាប់បានសរសេរថា ទោះបីជាមិនមានព័ត៌មានលំអិតអំពីមុខងារ និងលក្ខណៈពិសេសរបស់ H-20 នៅឡើយក្តី ប៉ុន្តែអ្នកវិភាគជាច្រើនជឿជាក់ថា ចិន នឹងក្លាយទៅជារដ្ឋមួយក្នុងចំណោមរដ្ឋតិចតួចបំផុតបូករួមទាំងអាមេរិកផងដែរ ដែលបង្ហាញវត្តមាននៃប្រភេទយន្តហោះចម្បាំង និងទំលាក់គ្រាប់បែកក្នុងកម្រិតដ៏ទំនើបបែបនេះ ហើយរំពឹងទុកថា H-20 នឹងក្លាយជាកត្តាជំរុញយុទ្ធសាស្ត្រដ៏សំខាន់ជួយឲ្យឥទ្ធិពលរបស់ចិនអាចឡើងដល់កម្រិតនៅលើពិភពលោក ជាពិសេសក្នុងតំបន់ប៉ាស៊ីហ្វិក។

ជាមួយគ្នានេះ ចិន ធ្លាប់បានអះអាងដែរថា H-20 អាចធ្វើការហោះហើរបានចំងាយឆ្ងាយបូករួមទាំងជប៉ុន កោះហ្គាំ និងហ្វីលីពីនផងដែរ ដែលជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លាក្នុងការប្រឈមមុខទៅនឹងបច្ចេកវិទ្យាអាវុធរបស់អាមេរិកក្នុងការបង្កើនកម្លាំងយោធា និងអាវុធ ហើយយន្តហោះនេះអាចមានសមត្ធភាពផ្ទុកគ្រាប់បែកច្រើនប្រភេទបូករួមទាំងគ្រាប់នុយក្លេអ៊ែរផងដែរ ក្នុងទម្ងន់សរុបរហូតទៅដល់៤៥តោន។

សូមរំលេចផងដែរថា ថ្វីត្បិតតែចិនមិនងាយនឹងបង្ហាញអំពីសមត្ថភាពរបស់ H-20 ប៉ុន្តែគេជឿជាក់ថា វានឹងអាចបង្ហាញខ្លួន ហើយដាក់ឲ្យប្រតិបត្តិការជាផ្លូវការបានមុន B-21 របស់អាមេរិកទៅទៀត ដែលតាមផែនការនឹងត្រូវដាក់ឲ្យយោធាប្រើប្រាស់នៅក្នុងឆ្នាំ២០២៧។ គួរបញ្ជាក់ដែរថា តាមការប៉ាន់ស្មានកន្លងមក H-20 នីមួយៗអាចចំណាយក្នុងការផលិតប្រមាណជា ៦៩២លានដុល្លារ ខណៈដែល B-21 អាចមានតម្លៃដល់ទៅ ៧៥០លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​