អាជីវកម្ម​ចុះបញ្ជី​តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ​​មាន​ទំហំ​វិនិយោគ​ ​១​០​,​២២​ ​ពាន់​លាន​ដុល្លារ​ នៃ​អាជីវកម្មសរុបចំនួន៣​៥​,​៨​២​៩

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការបង្កើតប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ រហូតមកដល់ពេលនេះ បានរួមចំណែកកាត់បន្ថយនីតិវិធី ពេលវេលា និងការចំណាយក្នុងការចុះបញ្ជីពាណិជ្ជកម្ម និងផ្តល់ភាពងាយស្រួលក្នុងការរៀបចំអាជីវកម្មស្របច្បាប់របស់វិស័យឯកជននៅកម្ពុជា។

របាយការណ៍​ផ្លូវការ​បាន​បង្ហាញ​ថា​ ទំហំដើមទុនវិនិយោគសរុបសម្រាប់ក្រុមហ៊ុនដែលទទួលបានការចុះបញ្ជីតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រេចបានក្នុងទឹកប្រាក់​​​ដើមទុនប្រមាណ​ ​១​០​,​២​២​ ​ពាន់​លាន​ដុល្លារ ខណៈក្រុមហ៊ុនអាជីវកម្មចុះបញ្ជីមាន​​ចំនួន​ ​៣​៥​ ៨​២​៩​ ​ ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​Single​ ​Port​a​l​-​Phase​ 1 ​គិត​ត្រឹម​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​។​

របាយការណ៍បាន​បញ្ជាក់​​ថា វិស័យ​សំណង់​ឈ​រនៅលើ​គេ​ក្នុង​បញ្ជី​ដែល​មាន​ចំនួន ១០,៨ ​​ភាគរយ​នៃ​ការ​វិនិយោគ​សរុប បន្ទាប់​មក​គឺ​វិ​ស័យ​អចលនទ្រព្យ​មាន​ចំនួន​ ​ ១០,១៤ ភាគរយ សេវា​ស្នាក់នៅ ៩,៥ ភាគរយ សេវា​ប្រឹក្សា ៥,៧២ ភាគរយ វិស័យ​ផលិតកម្ម ៥,៤៩ ភាគរយ និង​វិស័យ​ចម្រុះ ៥៨,២៦ ភាគរយ ហើយក្នុងនោះអាជីវកម្មចុះបញ្ជីដែលគ្រប់គ្រងដោយស្ត្រីតំណាងឱ្យ៣៨ ភាគរយនៃអាជីវកម្មសរុប។

អ្នកឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ ការបង្កើតប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ​ដែលបង្ហាញនូវកើន​ឡើង​នៃ​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ បានឆ្លុះបញ្ចាំង​ពី​​សកម្មភាព​សេដ្ឋកិច្ច​សង្គម​គ្រប់​ប្រភេទ​ និងការសាងទំនុកចិត្តអ្នក​វិនិយោគ​ក្នុង​ការ​ធ្វើអាជីវកម្ម​នៅ​កម្ពុជា ក្រោម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

សូមជម្រាបថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ ​ដំណាក់កាល​ទី​១​ (​Single​ ​Port​a​l​-​Phase​ 1) ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ ​រួមបញ្ចូល​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​ការ​ចុះបញ្ជី​ពន្ធ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​និង​ការ​ចេញ​វិញ្ញា​បន​ប​ត្រ​បើក​សហគ្រាស​នៅ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ដំណាក់កាល​ទី​២​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​និង​ដំណាក់កាល​ទី​៣​ ​នៅ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។

បច្ចុប្បន្ននេះ ប្រព័ន្ធចុះបញ្ជីលើអាជីវកម្មទាំង ៣ ដំណាក់កាល ត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ឬ ហៅកាត់ថា ថ្នាល CamDX)។ ថ្នាល CamDX នេះ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានឈានមុខគេមួយនៅកម្ពុជា ដែលទើបទទួលបានជ័យលាភី “ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ” ពីកម្មវីធីពានរង្វាន់អនាគតនៃរដ្ឋាភិបាលប្រចាំឆ្នាំ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី